Categories
Uncategorized

ប្លែកទៀតហើយ! តារាប្រុសស្រីល្បីៗនាំគ្នាបង្ហោះរូបជាមួយអ្នកម្តាយ ធ្វើឲ្យអ្នកគាំទ្រច្រឡំស្មានថាជាបងប្អូនគ្នា!

នុងនាមស្រ្តីជាម្តាយរបស់កូនៗ គាត់មិនត្រឹមមានតួនាទីចិញ្ចឹមបាច់បីថ្នាក់ថ្នមកូនៗតែមួយមុខនោះទេ តែគាត់ជាមនុស្សស្រីម្នាក់ដែលអាចធ្វើបានគ្រប់រឿង និងដើរតួបានគ្រប់កាលទេសៈជាមួយកូនៗដោយពេលខ្លះគាត់ជាមិត្តភក្តិ ជាគ្រូបង្រៀន ជាគ្រូពេទ្យ និងជាអ្នកប្រឹក្សាដ៏សំខាន់របស់កូនៗទៀតផង។ ក្នុងនោះក៏មានស្ត្រីដែលជា Single Mom គាត់ត្រូវបំពេញតួនាទីជាឪពុកផងនិងជាម្តាយផង ត្រូវរ៉ាប់រងការងារកាតព្វកិច្ចទ្វេដង រងនូវភាពលំបាក សម្ពាធ និងទឹកភ្នែកទ្វេដង ប៉ុន្តែអ្នកម្តាយដែលជា Single Mom ភាគច្រើនគឺសុទ្ធតែលះបង់ និងមានការតស៊ូគ្រប់សព្វបែបយ៉ាងដើម្បីកូនៗ។

Categories
ព័ត៌មានថ្មីៗ

មិនណយទេ! ឡាន SUV ទាំង៩ម៉ូដែលនេះ បើកបានលឿនបំផុត មិនចាញ់ពួកស្ព័រឡើយ

ក្រុមហ៊ុនបច្ចេកវិទ្យាតួកគីឈ្មោះ Deveci Tech បានរកឃើញនូវគំនិតច្នៃប្រឌិតថ្មីបង្កើតបានជា​ឧបករណ៍​បំប្លែងខ្យល់ទៅជាចរន្តអគ្គិសនី ដោយក្នុងមួយតួប៊ីនបង្កើតចរន្តបាន ១គីឡូវ៉ាត់/ក្នុងមួយម៉ោង។

ចំពោះដំណើរការ​នៃ​គំនិតច្នៃប្រឌិតថ្មីបំប្លែងខ្យល់ទៅជាអគ្គិសនីនេះ ត្រូវបានអ្នកបច្ចេកទេសរៀបចំ ដំឡើងឧបករណ៍ដែលមាន​គម្លាតចន្លោះយ៉ាងតិច ៥ ម៉ែត្រភ្ជាប់បណ្ដាញដោយថាមពលសូឡា ក្នុងការបំប្លែងដោយ​ទាញយក​អត្ថប្រយោជន៍ ក៏ដូចជាប្រភពធំចេញពីខ្យល់ល្ហើយៗឬខ្យល់កើតចេញពីការបរហួសទៅហួសមករបស់​យានយន្តរាប់ម៉ឺនគ្រឿង​បើកបរ​កាត់នៅតាមដងផ្លូវក្នុងទីក្រុង។

បច្ចេកវិទ្យានេះបានដំឡើង​នៅ​ក្នុងទីក្រុង Istanbul ។ ត្បិតថាជា​ផលិតផល​របស់​ក្រុមហ៊ុនឯកជន តែការរៀបចំដំឡើងឧបករណ៍ទាំងនោះគាំទ្រដោយ​រដ្ឋ ដែល​ជាផ្នែកមួយក្នុងគម្រោង​បរិស្ថានស្អាតក្នុងការ​បង្កើតនូវ​ថាមពលកកើតឡើងវិញក្នុងទីក្រុង​៕

Categories
ព័ត៌មានថ្មីៗ

ចង់មានត្រូវរៀនពីអ្នកមាន! នេះជាអាថ៌កំបាំងរឿងលុយដែលElon Muskនិងអ្នកមានៗដឹង

ភាពមានបានគឺជាអ្វីដែលមនុស្សភាគច្រើនប្រាថ្នាចង់បានប៉ុន្តែមានមនុស្សមួយចំនួនធំមិនអាចសម្រេចក្ដីប្រាថ្នានេះទេ។ ក៏ព្រោះតែអ្នកទាំងនោះមិនបានដឹងពីសកម្មភាពដែលគួរអនុវត្តន៍ចំពោះលុយកាក់របស់ពួកគេនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។

យ៉ាងណាមិញទាំងនេះជាអាថ៌កំបាំងរឿងលុយដែល Elon Musk មហាសេដ្ឋីលំដាប់លេខ១ និងអ្នកមានផ្សេងៗទៀតតែងតែអនុវត្តហើយទទួលបានជោគជ័យ៖

១. ប្រាក់ខែមិនមែនជាជីវិតទាំងមូល

អ្នកធ្វើការជាច្រើននាក់តែងច្រឡំថាការធ្វើការបានប្រាក់ខែតែមួយមុខអាចធ្វើឱ្យគាត់រស់នៅបាន ហេតុនេះគាត់តែងតែរំពឹងទៅលើប្រាក់ខែសម្រាប់ការផ្គត់ផ្គង់ជីវិតរស់នៅ។ ប៉ុន្តែជាក់ស្ដែងប្រាក់ខែមិនអាចចិញ្ចឹមអ្នកបានរហូតឡើយព្រោះថាពេលដែលអ្នកលែងធ្វើការនោះអ្នកនឹងអត់លុយ។ ប្រាក់ខែវាជាចំណូលសកម្មអ្នកធ្វើការទើបបានលុយ ដូច្នេះដើម្បីឱ្យជីវិតងាយស្រួលជាងនេះអ្នកត្រូវបង្កើតចំណូលអកម្ម។

២. មានលំហូរសាច់ប្រាក់ច្រើន

ការវិនិយោគគឺជាចំណូលអកម្មដែលអ្នកអាចបង្កើតបានច្រើនច្រក ហេតុនេះហើយប្រសិនបើអ្នកមានលុយសល់កុំទុកវាឱ្យនៅស្ងៀមឱ្យសោះ។ អ្នកត្រូវប្រើលុយរបស់អ្នកឱ្យរកលុយឱ្យអ្នកឱ្យបានកាន់តែច្រើនប្រភពកាន់តែល្អ ហើយប្រភពទាំងនោះគឺជាការវិនិយោគ។ ជាមួយគ្នានេះដែរដើម្បីឱ្យអ្នកអាចវិនិយោគបានត្រឹមត្រូវ អ្នកត្រូវតែធ្វើការសិក្សាស្វែងយល់ឱ្យច្បាស់ដោយការរៀនតាម YouTube រួមទាំងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត។ លើសពីនេះអ្នកក៏គួរតែស្គាល់និងរៀនសូត្រដោយផ្ទាល់ពីអ្នកជំនាញផ្នែកវិនិយោគដើម្បីអាចទទួលបានចំណេះដឹងនិងបទពិសោធន៍ផ្ទាល់ៗពីពួកគេ។

៣. ការចំណាយត្រូវតែស្របជាមួយគោលដៅ

សូមកុំចាយលុយទៅលើរបស់ទំនើបៗដូចជាទូរស័ព្ទសេរីថ្មី ខោអាវកាបូបស្បែកជើងម៉ូដថ្មីដែលជាសម្ភារៈនិយមថ្លៃៗដើម្បីតែបង្អួតបង្ហាញអ្នកដទៃពីភាពឡូយឆាយរបស់អ្នក។ មួយវិញទៀតសូមកាត់បន្ថយការចេញញ៉ាំអាហារថ្លៃៗនៅខាងក្រៅ ព្រោះថារឿងទាំងអស់ហ្នឹងវាធ្វើឱ្យអ្នកខាតបង់ប្រាក់កាសច្រើនខ្លាំងណាស់។ ផ្ទុយទៅវិញនៅមុនពេលដែលអ្នកចំណាយទៅលើអ្វីមួយអ្នកត្រូវគិតអំពីក្ដីស្រមៃរបស់អ្នកត្រូវប្រាកដថាចំណាយទៅវាបានផលដល់អ្នក។

ឧទាហរណ៍ថាអ្នកចង់ក្លាយជាអ្នកជំនាញផ្នែកនិយាយជាសារធារណៈ អ្នកត្រូវចំណាយលុយសម្រាប់ទិញសៀវភៅទាក់ទងនឹងរបៀបនិយាយមកទុកអាន ព្រមទាំងចំណាយសម្រាប់ការចូលរួមកម្មវិធីផ្សេងៗដូចជាសិក្ខាសាលាដើម្បីមើលពីរបៀបដែលវាគ្មិនគេនិយាយ។