ថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០៥០
ប្រជាពលរដ្ឋនៅភូមិដាក់ដាំត្រូវបាន លោក ឧកញ៉ា ធាង ទ្រី រំលោភយកដីហើយថែមទាំងបានបាញ់គម្រាមពួកគាត់ ៧២ គ្រាប់ទៀត
Wed,31 July 2019 (Time 03:29 PM)
ដោយ ៖ នាយកការផ្សាយ ឃិន សុខន (ចំនួនអ្នកអាន: 1346នាក់)

(មណ្ឌលគិរី) ៖ កាលពីថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០១៩ នៅវេលាម៉ោង ១៤:០០ នាទី លោក ឧកញ៉ា ធាង ទ្រី បានបញ្ជាអោយកូនចៅជាច្រើននាក់អោយចុះទៅដកបង្គោលរបងដីស្រែចំការរបស់ប្រជាពលរដ្ឋនៅភូមិ ពូឆប ឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគិរី។ ខណៈពេលដែលកូនចៅរបស់លោកកំពុងតែធ្វើសកម្មភាព មានប្រជាពលរដ្ឋបានចុះទៅឃាត់ស្រាប់មានអំពើហឹង្សាកើតមានឡើងដោយកូនចៅរបស់លោកបានដកយកកាំភ្លើងមកបាញ់គម្រាមហើយថែមទាំងតាមរករឿង និងវាយពួកគាត់ដល់ផ្ទះទៀតផង។
ករណីខាងលើនេះបានបង្ករឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងភូមិទាំងមូល ក៏ដូចជាអជ្ញាធរមូលដ្ឋានយ៉ាងខ្លាំងពន់ពេក។ ភ្លាមនោះកម្លាំងស្នងការនគរបាលខេត្តមណ្ឌលគិរីដែលដឹងនាំដោយ លោក ឧត្តមសេនីយ៍ត្រី សូ សុវណ្ណ បានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវដើម្បីរកវត្ថុតាង។ បន្ទាប់ពីត្រួតពិនិត្យរួចមកកម្លាំងសមត្ថកិច្ចជំនាញបានរកឃើញសំបកកន្ទុះចំនួន ៧២ គ្រាប់ដែលជាគ្រាប់របស់កាំភ្លើង ឡុក (LOCK)។
ប្រជាពលរដ្ឋដែលបានរងគ្រោះចំនួន ៦ គ្រួសារស្ថិតនៅទីតាំងកើតហេតុខាងលើបានធ្វើការសំណូមពរដល់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមេត្តាជួយដោះស្រាយ និងរកយុត្តិធម៌ដល់ពួកគាត់ផង ត្បិតអីពួកគាត់កំពុងតែបាត់បង់ដីស្រែចំការដែលជាកន្លែងបង្កើតផលដំណាំដើម្បីចញ្ចឹមជីវិតរាល់ថ្ងៃហើយ ថែមទាំងស្ថិតនៅក្នុងភាពភ័យខ្លាចដែលបង្ករដោយក្រុមលោក ឧកញ៉ា ធាង ទ្រី ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
325 នាក់
ម្សិលមិញ :
88 នាក់
សប្តាហ៍នេះ :
2406 នាក់
ខែនេះ :
8327 នាក់
3 ខែនេះ :
32990 នាក់
សរុប :
359580 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំបច្ចេកទេស ស្តីពីការរៀបចំ​ពង្រាងផែ​នការមេតភ្ជាប់ សេដ្ឋកិច្ចកម្ពុជា-វៀតណាម និងខេត្តជា​ប់ព្រំដែន (នាយកការផ្សាយ ឃិន សុខន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (នាយកការផ្សាយ ឃិន សុខន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (នាយកការផ្សាយ ឃិន សុខន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (នាយកការផ្សាយ ឃិន សុខន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (នាយកការផ្សាយ ឃិន សុខន)

វីដែអូ