ថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០៥០
កម្លាំងនគរបាលបង្ក្រាប ការជួញដូរគ្រឿងញៀនដ៏ធំ ចាប់ខ្លួនជនបរទេស និងខ្មែរសរុប៤នាក់ ជាមួយថ្នាំញៀនជិត២គីឡូក្រាម
Fri,23 February 2018 (Time 06:29 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 317នាក់)

(ភ្នំពេញ)៖ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀនដ៏ធំ ដោយចាប់ខ្លួនជនល្មើស៤នាក់ ក្នុងនោះជនបរទេស៣នាក់ និងជនជាតិខ្មែរម្នាក់ ជាមួយនឹងថ្នាំញៀនជិត ២គីឡូក្រាម។

យោងតាមរបាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន ដែលអង្គភាពយើងទទួលបាននៅល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ជនល្មើសទាំង៤នាក់នោះ មានជនបរទេស៣នាក់ ដែលមានជនជាតិនីហ្សេរីយ៉ា អាហ្វ្រិកខាងត្បូង ហ្វីលីពីន និងខ្មែរម្នាក់ ព្រមទាំងចាប់យកវត្ថុតាងសារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) 1988.95g និងទូរស័ព្ទដៃ៤គ្រឿង។

សូមជម្រាបជូនថា កាលពីថ្ងៃទី២០ ដល់២២ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងជំនាញ នៃមន្ទីរប្រឆាំង គ្រឿងញៀន(ក៨) បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនដោយ៤គោលដៅផ្សេងគ្នា ជាបន្តបន្ទាប់ គោលដៅទី១៖ នៅចំណុចខាងកើតផ្សារសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌចំការមន គោលដៅទី២៖ នៅចំណុចផ្លូវលេខ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន គោលដៅទី៣៖ នៅចំណុចក្នុងបន្ទប់ជួលលេខ៤ ផ្លូវបេតុង ភូមិទួលសង្កែ ខណ្ឌឬស្សីកែវ គោលដៅទី៤៖ នៅចំណុចហាង Big I.Z.Y ផ្លូវ៥០២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ៕