មេឃភ្លៀងមួយមេ និងខ្យល់បក់យ៉ាងខ្លាំងធ្វើឲ្យដើមឈើដួលរលំលើឡានមួយគ្រឿងបង្ករអោយមានការខូចខាតជាទម្ងន់

ភ្នំពេញ៖ ក្រោយពីអាកាសធាតុក្តៅខ្លាំងអស់រយៈពេលជាយូរខែមកនេះ  នៅរសៀលថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ២០២០ មេឃភ្លៀងមួយមេ  និងខ្យល់បក់យ៉ាងខ្លាំងធ្វើឲ្យដើមឈើដួលរលំលើឡានមួយគ្រឿងបង្ករអោយមានការខូចខាតជាទម្ងន់។ ហេតុការណ៍នេះបានកើតឡើងនៅក្បែរស្តុបសន្ធរម៉ុក ហើយរថយន្តខូចខាតនោះដែរគឺជាប្រភេទរថយន្ត Pick Up Mazda ព័ណ៌ស។ ទន្ទឹមនឹងនេះផងដែរពួកយើងទាំងអស់គ្នាគួរតែប្រុងប្រយ័ត្នអោយបានច្រើននៅពេលដែលមេឃភ្លៀង  មិនគួរចតរថយន្តនៅក្រោមដើមឈើ  និងគួរជៀសវាងការធ្វើដំណើរនៅពេលកំពុងភ្លៀងមិនថានៅទីវាល  ក្រោមដើមឈើ  ឬនៅកន្លែងណាក៏ដោយដើម្បីសុវត្ថិភាព។ អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺគួរតាមដានសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមអោយបានទៀងទាត់សម្រាប់បងប្អូនដែលរស់នៅក្បែរមាត់សមុទ្រ  និងអ្នកដែលនេសាទនៅលើផ្ទៃសមុទ្រ៕

Leave a Reply

Your email address will not be published.