រយៈពេល២ថ្ងៃខ័ណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារបានដឹកនាំកម្លាំងចុះបង្រ្កាបរោងសប្បិកម្មកែឆ្នៃឈើដោយគ្មានលិខិតអនុញ្ញា១កន្លែងនឹងរឹបអូសបានឈើសន្និធិជាច្រើនម៉ែតគូបចំនួន៥កន្លែងនៅស្រុកឆែបខេត្តព្រះវិហារ

(ព្រះវិហារ)៖ កាលពីថ្ងៃទី០៧ នឹងទី០៨ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ រោងសប្បិកម្មកែឆ្នៃឈើគ្មានលិខិតអនុញ្ញា១កន្លែង នឹងឈើសន្និធិចំនួន៥កន្លែងដែលមានទីតាំង ឋិតនៅភូមិពោធិ៍ទាប ឃុំម្លូព្រៃមួយ ស្រុកឆែបខេត្តព្រះវិហារ ត្រូវបានមន្រ្តីជំនាញខ័ណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារបង្រ្កាប។

ប្រតិបត្តិការបង្រ្កាប  ដឹកនាំដោយលោក ម៉ក់ បញ្ញា នាយរងខ័ណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ នឹង លោក សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែប ដឹកនាំកម្លាំងសមត្ថកិច្ច មូលដ្ឋាន ធ្វើការចុះ ដកហូតវត្ថុតាង នឹងរឹបអូសឈើសន្និធិបានជាច្រើនម៉ែត្រគូប ។

លោក ម៉ក់ បញ្ញា នាយរងខ័ណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១

បានឲ្យដឹងថាក្រោយទទួលបានព័ត៌មានថា” មានរោងសប្បិកម្មកែឆ្នៃឈើខុសច្បាប់ ដោយគ្មានលិខិតអនុញ្ញាត ពីរដ្ឋបាលព្រៃឈើ នឹងឈើសន្និធិមួយកន្លែងត្រង់ចំណុចUTM: (524234- 1526761) (524241- 1526716 ឋិតនៅភូមិពោធិ៍ទាប ឃុំម្លូព្រៃមួយ ស្រុកឆែប បន្ទាប់មកលោកក៍បានដឹកនាំមន្រ្តីជំនាញ នឹងកម្លាំងសមត្ថកិច្ចចុះទៅដល់ទីតាំងខាងលើ នៅនឹងកន្លែងកើតហេតុគឺពុំមានជនណាម្នាក់ចេញមុខមកអះអាងថាជាឈើរបស់ខ្លួនឡើយ ជាលទ្ធផលក្រុមការងារបានដកហូតវត្ថុតាងក្នុងនោះរួមមាន៖ តាបឈូស០១គ្រឿង ម៉ាស៊ីនភ្លើង០១គ្រឿង ឌីណាម៉ូ5KW០១គ្រឿង និងឈើអាប្រភេទលេខ២ ( លំបោល ) ចំនួន146សន្លឹកស្មើនឹង3,401(បួនម៉ែត្រត្រីគុណបួយរយសូន្យមួយ) ។

លោកបន្តរថានៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញនេះ លោកក៍បាន ដឹកនាំមន្រ្តីជំនាញ បន្តរចុះនៅក្នុងមូលដ្ឋានស្រុកឆែប ក្នុងភូមិសាស្រ្តដដែល សហការជាមួយកម្លាំងប៉ូលីសសេដ្ឋកិច្ចខេត្ត អាវុធហត្ថស្រុក នឹងនគរបាលប៉ុស្តិ៍ ឃុំម្លូព្រៃមួយ បានធ្វើការចុះបង្រ្កាបនឹងរឹបអូសឈើសន្និធិគ្មានលិខិតអនុញ្ញាត ពីរដ្ឋបាលព្រៃឈើ ត្រង់ចំណុច យាមការ (525454-1528623)(525198-1528358)(524900-1528187ផ)(524657-1528391)ឋិតក្នុងភូមិសាស្រ្តខាងលើ រឹបអូសបានឈើអាប្រភេទលេខ២ (ឈើទាល)ចំនួន253សន្លឹកស្មើនឹង ឈើអារប្រភេទលេខ2(ឈើទាល)ចំនួន253សន្លឹកឈើអារប្រភេទលេខ2(ឈើទាល)ចំនួន253សន្លឹកស្មើនឹង12ម³329(ដប់ពីរម៉ែត្រត្រីគុណបីរយម្ភៃប្រាំបួន) ។  ដោយពុំមានជនណាចេញមុខមកអះអាងថាខ្លួនជាម្ចាស់ឈើដដែល ។

បច្ចុប្បន្នវត្ថុតាងទាំងអស់ខាងលើត្រូវបានមន្រ្តីជំនាញដឹកជញ្ជូនមករក្សាទុកនៅស្នាក់ការថ្នាលបណ្តុះកូនឈើ ផ្នែករដ្ឋបាព្រៃឈើឆែប ដើម្បីធ្វើសេចក្តីជូនដំណឹងរកម្ចាស់ឈើឲ្យចូលខ្លួនមកដោះស្រាយតាមនីតិវិធីច្បាប់ស្តីពីព្រៃឈើ ៕ ដោយ៖ ទ្រី សុផល