ផ្ទះពលរដ្ឋតាមបន្ទាត់ព្រុំដែនត្រូវបានដុតបំផ្លាញ ប៉ុន្តែផ្ទះនាយកដែនលោកហានសុខនធ្វើក្នុងដីដែនជម្រកសត្វព្រៃបានយ៉ាងល្អស្អាតគ្មានអ្នកណាហ៊ានប៉ះ

(មណ្ឌលគិរី)ទឹកភ្នែកនឹងសម្រែកមហាជននៅក្នុងទឹកដីស្រុកកែវសីមា ដែលយុំសោកស្តាយផលដំណាំ ដែលពួកគាត់បានដាំខ្លះ៣ឆ្នាំអ្នកខ្លះ៥ទៅ៦ឆ្នាំមិនទាន់ស្ងួតទឹកភ្នែកផង ខណៈកម្លាំងមន្ត្រីបរិស្ថានតំបន់អភិរក្សសត្វព្រៃកែវសីមា កាប់នឹងដុតផ្ទះបំផ្លាញចោលនៅម្តុំតាមផ្លូវបន្ទាត់ក្រវ៉ាត់ព្រំដែនកម្ពុជាវៀតណាម។ ស្រាប់តែពេលថ្មីៗនេះ ដំណឹងដ៏រីករាយមួយបានឮគគ្រើកឡើងថា”លោក ហាន សុខន(ហៅថា) ប្រធានការរិយាល័យ(នាយកដែន)ជម្រកសត្វព្រៃកែវសីមា បានសាងសង់ផ្ទះមួយខ្នង ដ៏ស្រស់ស្កឹមស្កៃនៅក្នុងតំបន់ការពារអភិរក្សសត្វព្រៃកែវសីមាធ្វើផ្ទះថ្មី១ខ្នង យ៉ាងល្អប្រណិតមួយ ជាហេតុធ្វើឲ្យមហាជនលាន់មាត់សរសើរមិនដាច់ពីមាត់ថា”ហេតុតែលោកជានាយកដែនជម្រកសត្វព្រៃទីនេះហើយ ទើបបានជាគាត់ចង់ធ្វើអ្វីក៏បាន ព្រោះដីក៏ជារបស់គាត់ ព្រៃឈើក៏ជារបស់គាត់ វាសាក់សមហើយដែលរូបគាត់ធ្វើផ្ទះបានយ៉ាងល្អប្រណិតបែបនេះ នៅក្នុងដីព្រៃដែនជម្រកសត្វព្រៃកែវសីមាបានដូច្នេះ!។

ពាក់ព័ន្ធករណីនេះអង្គភាព(KDN)បានជួបជាមួយលោក កែវ សុភគ៌ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីតាមទូរស័ព្ទសាកសួរដើម្បីចង់ដឹងការពិតណាមួយ ក្រែងលោកនាយកដែនរូបនោះ សុំទៅមន្ទីរ ធ្វើស្នាក់ការសម្រាប់ក្រុមការងារនៃមន្ត្រៃបរិស្ថានស្នាក់នៅធ្វើការ។ តែរឿងនេះលោក ប្រធានមន្ទីរបានបដិសេដ្ឋហើយប្រាប់ថា”លោកមិនបានដឹងទេ ព្រោះលោកហាន សុខន (ហៅថា)មិនបានស្នើសុំមកមន្ទីរទេ ចុងពាក្យលោកបានប្រាប់បន្តថា: លោកគ្រាន់តែដឹងខ្លះៗថា”លោកហាន សុខនធ្វើផ្ទះខ្លួនគាត់នៅទៅនោះ ពិតមែនដោយឮថាដីនោះគេអោយ។ សំនួរមហាជនសួរថា៖តើទង្វើរបស់លោក ហាន សុខន(ហៅថា)ធ្វើនេះ វាសាក់សមឬទេ? ខណៈខ្លួនជាមន្ត្រីបំរើការងារនៅដែនជម្រកសត្វនេះ ថែមទាំងមានតួនាទីជាប្រធានការរិយាល័យ(នាយកដែន)ជម្រកសត្វព្រៃនៃទឹកដីកែវសីមាទៀតផងនោះ? ? ។ ចុះបើ នៅពេលមហាជនធ្វើការរិៈគន់ ពិសេសទូរទស្សន៍ការសែតគេហទំព័រចុះផ្សាយទៅនោះ ត្រង់ហ្នឹងហើយវាបានធ្វើឲ្យប៉ះពាល់នូវសេចក្តីថ្លៃថ្នូយ៉ាងខ្លាំងដល់ប្រធានមន្ទីរបរិស្ថានខេត្តដែលលោកមិនបានដឹងយ៉ាងដូច្នេះ? ខណៈលោកនាយកដែនជម្រកសត្វព្រៃរូបនេះធ្វើផ្ទះរបស់ខ្លួនក្នុងព្រៃការពារដែនជម្រកសត្វព្រៃបែបនេះ? ? ។ សូមបញ្ជាក់ថា:រាល់ការចេញផ្សាយរបស់អង្គភាពយើងខ្ញុំផ្សាយក្នុងនៃរិៈគន់ដើម្បីស្ថាបនា បើឯកឧត្តម អស់លោក លោក លោកស្រី លោកឧកញ៉ា យល់ថា ការផ្សាយរបស់អង្គភាពយើងខ្ញុំ ខុសការពិតឬធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ សូមធ្វើការប្តឹងមកការរិយាល័យកណ្តាលតាមរបបសារព័ត៌មាន យើងខ្ញុំរង់ចាំទទួលរាល់ម៉ោងធ្វើការតាមរយៈលេខ0885263333/012926265