ធ្ងន់កហើយបក្ខពួកអ្នកពាក់ព័ន្ធបទល្មើសព្រៃឈើក្នុងតំបន់ការពារព្រំដែនប៉ុស្តិ៍អូរហ៊ុច

(មណ្ឌលគិរី)កាលពីថ្ងៃទី២០ខែមិថុនា ២០២១ វេលាម៉ោង៨និង៤០នាទីព្រឹក នៅចំនុច ប្រហែល០២គីឡូម៉ែត្រក្បែរផ្លូវខ្សែក្រវ៉ាត់ព្រំដែន លេខUTM7211361142859។

កម្លាំងសមត្ថកិច្ចចុះបង្រ្កាបបទល្មើសឆ្លងដែងដ៏ធំសម្បើមមួយ  ដឹកនាំដោយលោក អ៊ាង សុគន្ធព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី ទទួលទិសស្រុកកែវសីមា។កម្លាំងគណៈបញ្ជាការឯកភាពស្រុកដឹកនាំដោយលោក ហឿន សុខណា កម្លាំងដែនអភិរក្សជម្រកសត្វព្រៃស្រុកកែវសីមា  បានរុករកឃើញសន្និធិរក្សាទុក្ខគំនរឈើដែលគ្មានច្បាប់អនុញ្ញត្តិ ០១កន្លែងចំនួន២០០ដើម(កំណាត់)

ត្រាក់ទ័រកែច្នៃសម្រាប់អូសឈើចំនួន០២គ្រឿង

ម៉ូតូកែច្នៃចំនួន០២គ្រឿង។

ដំណឹងពីបទល្មើសនៅចំណុចប៉ុស្តិ៍អូរហ៊ុចនេះ បានជ្រាបដល់គណៈកម្មធិការបង្រ្កាបបទល្មើសថ្នាក់ជាតិ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះមកសហការ  បន្តរុក្ខរក ក៏បានប្រទះឃើញ គំនរឈើ នៅជិតប៉ុស្តិ៍អូរហ៊ុចចម្ងាយប្រម៉ាណជា៥០០ម៉ែត្របន្ថែមទៀតឃើញគំនរឈើចំនួន៧៤ដើម(កំណាត)បន្ថែមនេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ចដែលចុះថ្ងៃទី២៣មិថុនា២០២១នោះ។

សូមបញ្ជាក់ផងដែរ  ប្រតិបត្តិការលើទីពីនៅថ្ងៃទី២៣មិថុនា២០២១នេះដឹកនាំដោយលោក  អ៊ាង   សុគន្ឋ   ព្រះរាជ្ញារងខេត្តមណ្ឌលគិរី

  លោក  មី     អាន   ស្នងការរងខេត្តមណ្ឌលគិរី

  លោក កែវ   ចន្តា   ស្នង្រការរង ខេត្តមណ្ឌលគិរី

   លោកហឿន  សុខណា  អភិបាលរង  ស្រុកកែវសីមា

រួមសហការ  កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ  នឹងបរិស្ថាន  ដែនជម្រកសត្វព្រៃកែវ សីមា ធ្វើការរាប់និងប្រម៉ូល វត្ថុតាង រឹបអូសបានរួមមានដូចខាងក្រោម៖

១-ឈើមូលមាន   ១៤៧ដើម

២-ឈើជ្រុងមាន   ១០៥ ដុំ

៣-ត្រាក់ទរ័មាន   ០២គ្រឿង

៤-រណាយន់មាន ០១គ្រឿង

៥-ម៉ូតូមាន          ០២គ្រឿង

៦-ជុំរុំអាឈើមាន៧កន្លែង(៧ខ្នង)

បទពាក់ព័ន្ធទៅនិងករណីនេះ បើយោងតាមប្រភពដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់អង្គភាពKDNថា”បទល្មើសដ៏ធំនេះមិនអាចអ្នកពាក់ព័ន្ធម្នាក់ណាគេចរួចពីសំណាញ់ច្បាប់បានទេម្តងនេះអាច(ជាប់គុក) ព្រោះកម្លាំងបង្រ្កាបបទល្មើសថ្នាក់ជាតិកំពុងដុតដៃដុតជើងបន្តរុក្ខរករាប់គល់ឈើបន្ថែមទៀត ដើម្បី បូកគុណចំនួនឈើដាក់បន្ទុកដល់ជនដែលប្រព្រឹតបទល្មើសមិនខ្លាចច្បាប់នៅទីនោះ ព្រោះទីនោះបទល្មើសកើតឡើងធំៗ៣ដងហើយមិនអាចលើកលែងបានទេម្តងនេះ ចំណែកអ្នកពាក់ព័ន្ធមួយចំនួន កំពុងសួបន្តនិតិវិធីនៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីនៅថ្ងៃទី២៤មិថុនា២០២១នេះ។

គួរលឹកថា៖កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ក៏មានការបង្រ្កាបបទល្មើសទ្រង់ទ្រាយធំម្តងរួចហើយដែរ កាលនោះ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសទទួលបន្ទុក ព័ត៌មាន និងស្រាវជ្រាវបង្ក្រាបបទល្មើស ក្រោមការបញ្ជាដោយផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិបានឃាត់ខ្លួនជនជាតិវៀតណាម០៧នាក់ ចាប់យករថយន្តរ៉េវ រថយន្តបាកុងដឹកឈើ០៨គ្រឿងរួមទាំងឈើរាប់សិបកំណាត់។

កន្លងផុតបានបន្តិចកាលពីល្ងាចថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៨ក៏ មានករណីឃាតកម្មបាញ់ប្រហាសម្លាប់មនុស្សនៅតំបន់ព្រំដែនចំណុចប៉ុស្តិ៍ ការពារព្រំដែន អូរលែ ភូមិសាស្ត្រ ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង

ខេត្ដមណ្ឌល់គីរី(ខ្សែរក្រវ៉ាត់ព្រំដែនតែ១ ប៉ុស្តិ៍ក្បែរគ្នា)ក៏មានការបាញ់ បណ្ដាលអោយអ្នកកាពារព្រៃឈើបីនាក់បានស្លាប់ផងដែរ។

បើយោងតាមប្រភពខាងលើបានប្រាប់ថា”ក្រុមអ្នកពាក់ព័ន្ធមានប៉ូលិសប៉ុស្តិ៍ការពារព្រំដែន ទាហានការពារព្រំដែន កម្លាំង កងវិស្វកម្មក ជាប់ពាក់ព័ន្ធរារាំងដំណើរសមត្ថកិច្ច និងមន្ត្រីដែនជម្រកសត្វព្រៃ៤.៥នាក់ផងដែរដែលសម្រួលការងារបទល្មើសដ៏ធំនេះ។

ជុំវិញរឿងដ៏ក្តៅគគុកនេះអង្គភាពKDNយើងខ្ញុំសូមអភ័យទោសដែលមិនបានផ្សាយពីដំបូង ដោយយើងខ្ញុំប្រមូលព័ត៌មានមិនទាន់បានព្រោះតំបន់នោះអត់សេវ៉ាពិបាកទាក់ទង បានធ្វើឲ្យបងប្អូនរងចាំមើលហើយឆាតសួនិងបងប្អូនខ្លះខមិនសួ៕(សូមអរគុណ)