ចង់ទៅបោះតង់លេងខេត្តមណ្ឌលគិរីជាលក្ខណៈឯកជនជាមួយមិត្តភ័ក្តិ ឬគ្រួសារហើយចំណាយតិចមែនទេ?

  1. ខេត្តមណ្ឌលគិរីគឺជាខេត្តមួយស្ថិតនៅប៉ែកឦសាននៃប្រទេសកម្ពុជាដែលមានចំងាយជិត ៤០០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ  បាននឹងកំពុងតែត្រូវបានភ្ញៀវទេសចរណ៍ជាតិ  និងអន្តរជាតិមកទស្សនាយ៉ាងច្រើនកុះករ  ដោយសារតែសម្រស់នៃវាលស្មៅព័ណ៌បៃតងក្រាលក្រោបលើភ្នំយ៉ាងស្រស់ត្រកាល  ធ្វើអោយមនុស្សគ្រប់គ្នាគយគន់មិនឆ្អែត។ លើសពីនេះទៅទៀតអាកាសធាតុនៅទីនោះក៏ត្រជាក់  ព្រមទាំងផ្តល់នូវខ្យល់បរិសុទ្ធពេលដែលយើងដកដង្ហើមទៅមានភាពស្រស់ស្រាយថែមទៀតផង។

មានរមណីយដ្ឋានជាច្រើនកន្លែងដែលជាតំបន់ទេសចរណ៍ធម្មជាតិពិតៗដូចជា ភ្នំសាងស្នេហ៍  អណ្តូងស្នេហ៍  សមុទ្រឈើភ្នំបាយឆៅ  ទឹកជ្រោះប៊ូស្រា  ទឹកអូរផ្លាយ  និងជាពិសេសគឺភ្នំថ្មណាមលៀ  ដ៏ធំមហិមារនៅកណ្តាលព្រៃយ៉ាងជ្រៅរួមទាំងកន្លែងជាច្រើនផ្សេងទៀត។

ចំណែកឯការស្នាក់នៅវិញ  អ្នកទាំងអស់គ្នាអាចបោះតង់នៅរមណីយដ្ឋានបែបធម្មជាតិប្រកបដោយផាសុខភាព និងសុវត្ថិភាពយ៉ាងសប្បាយរីករាយជាមួយមិត្តភក្តិ ឬក្រុមគ្រួសារដែលមានតម្លៃទាបស្ទើរតែមិនគួរឲ្យជឿ ($5 សម្រាប់តង់១ អាចគេងបាន ២ ទៅ ៣​នាក់)។ រីឯចំណីអាហារ  យើងក៏អាចធ្វើញាំខ្លួនឯងនៅកន្លែងនោះផ្ទាល់ក៏បាន  ប៉ុន្តែបើយើងមិនចង់ហត់ច្រើនយើងអាចទៅទិញបាយ  មាន់បង្វឹល ទារអាំង និងម្ហូបជាច្រើនផ្សេងទៀតមកញាំតែម្តង។ យើងក៏មានរៀបចំភ្នក់ភ្លើងមួយសម្រាប់អង្គុយជជែកគ្នាលេងនៅពេលយប់  ក៏ដូចជាសម្រាប់អាំងពោត ឬដំឡូងញាំផងដែរ។

បើសិនជាអ្នកទាំងអស់គ្នាចាប់អារម្មណ៍ចង់ដើលេងលក្ខណៈ​បែបដំណើរផ្សងព្រេងខាងលើនេះអាចទាក់ទងមកលេខទូរស័ព្ទ៖ 031 9999 346 / 096 298 53 34 គាត់ជាមគ្គុទេសដែលមានបទពិសោធន៍ក្នុងការរៀបចំដំណើរកំសាន្តបែបខាងលើនេះ៕

Leave a Reply

Your email address will not be published.