ឆ្ងល់រឿងលោកយន់ សារ៉ោម ឈូសឆាយដីព្រៃរាប់សឹបហិកតាមិនទាន់ឃើញចាប់ខ្លួនសោះ? ដល់មនុស្សស៊ីឈ្នួលដាំដំឡូង៤នាក់និងម្ចាស់ចំការម្នាក់សមត្ថកិច្ចចាប់បញ្ជូនទៅតុលាការកាត់ទោសឲ្យជាប់គុក?

(មណ្ឌលគិរី)៖ មហាជននៅខេត្តមណ្ឌលគិរីកំពុងកើតក្តីចម្ងល់ទៅនិងច្បាប់ស្តីពីព្រៃឈើតែមួយខេត្តតែមួយថា៖ហេតុអ្វីក៏រឿងដាំដំឡូងនិងម្ចាស់ចំការត្រូវជាប់គុក ឯរឿងរបស់លោក យន់ សារ៉ោម ឈូសឆាយដីព្រៃជាច្រើនហិកតានៅតែមិនទាន់ត្រូវមានទោសជាប់គុក?

ត្រង់នេះហើយបានធ្វើឲ្យមហាជនហួសចិត្ត កើតក្តីមានចិត្តអាណិតប្រជាពលរដ្ឋក្រីក្រ ចំនួន៤នាក់ ដែលរកស៊ីចិញ្ចឹមជីវិតដោយលក់ដូរកម្លាំងពលកម្មរាល់ថ្ងៃ ទើបមានប្រាក់ដោះស្រាយជីវភាពគ្រួសារ តែអកុសលអាក្រក់ម្លេះ?  ត្រូវបានកម្លាំងបរិស្ថានដែនជម្រកសត្វព្រៃកែវសីមាចាប់ឃាត់ខ្លួនសួរនាំកត់ត្រាកំណត់ហេតុ ក្នុងសំណុំរឿងរកម្ចាស់ដីចំការ រួចបញ្ជូនខ្លួនទៅតុលាការកាត់ទោសឲ្យជាប់គុក។

រហូតដល់មន្ត្រីនៃមន្ទីរបរិស្ថាន បានធ្វើការស្រាវជ្រាវតាមកំណត់ហេតុ ចង្អុលបង្ហាញឃើញ

ក៏មកចាប់ខ្លួនម្ចាស់ដីចំការ ម្នាក់ទៀតបញ្ជូនទៅតុលាការជាប់ចោទពីបទកាប់រុក្ខរានដីព្រៃយកធ្វើជាកម្មសិទ្ធ ដោយថា”ដីកន្លែងនោះជាប់មានពាក្យបណ្តឹងនៅតុលាការ ដោយមានមនុស្សលួចកាប់គាស់ដីយកធ្វើកម្មសិទ្ធថាសកម្មភាពនេះផ្ទុយនិងច្បាប់ស្តីពីតំបន់កាពារធម្មជាតិដែលមន្ត្រីនៃមន្ទីរបរិស្ថានដែនជម្រកសត្វព្រៃកែវសីមាបានប្តឹងរួចជាយូមញហើយ។

ខណៈនោះមន្ត្រីនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានមកចាប់ខ្លួន ម្ចាស់ដីចំការភ្លាម  តាមកំណត់ហេតុ នូវចម្លើយរបស់កម្មករ៤នាក់បញ្ជាក់ថា”ឈ្មោះ លោកសយ សុីថា ជាម្ចាស់ចំការ ត្រូវ ជាជនសង្ស័យនិងរងការចោទប្រកាន់ពីបទកាប់គាស់ រុក្ខរានដីព្រៃ ឆ្ការដុតដីព្រៃ ដើម្បីយកធ្វើជាកម្មសិទ្ធ ដែលត្រូវផ្តន្ទាទោសតាមមាត្រា៦២ចំណុច១និងមាត្រា៥៦បទល្មើសថ្នាក់ទី៤នៃច្បាប់ស្តីពីតំបន់កាពារធម្មជាតិ ដែលត្រូវជាប់ពន្ធនាគារពី០៥ទៅ១០ឆ្នាំនិងពិន័យប្រាក់ពីដប់ប្រាំលានទៅមួយរយហាសិបលានរៀល។

ដោយឡែករឿងលើសពីមនុស្ស៥នាក់ខាងលើដែលមានទោសជាប់គុក៤នាក់ជាកម្មករស៊ីឈ្នួលដាំដំឡូងនិងម្នាក់ទៀតជាម្ចាស់ដីចំការដំឡូងនោះ។

   យើងសូមរំលឹកពី រឿងដ៏ល្បីគគ្រើកក្នុងខេត្តមណ្ឌលគិរីវិញម្តងរបស់ លោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទឯណោះម្តងវិញ កាលពីឆ្នាំ២០១៧កន្លងទៅ បើទោះបីជា ប្រធានមន្ទីរបរិស្ថានខេត្ត គណៈកម្មការចម្រុះ នឹងប្រជាសហគមន៍ បានដាក់លិខិតទៅសាលាខេត្តផង ទៅតុលាការផង ដើម្បីស្នើរសុំដកហូតដីដែលលោក យន់ សារ៉ោម ឈូសឆាយយកធ្វើជាកម្មសិទ្ធចំនួនដល់ទៅ២៣ហិកតា  សុំយកមកទុកជាសម្បត្តិរដ្ឋវិញ  ក៏មហាជនមិនឃើញមានរឿងអ្វីកើតឡើងចំពោះលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរូបនេះដែរ។

សូមបញ្ជាក់ផងដែរ ក្នុងសាច់រឿងលោក យន់ សារ៉ោមប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរូបនោះ  មហាជនសង្កេតឃើញ អាជ្ញាធរខេត្តមណ្ឌលគិរី  បានបង្កើតគណៈកម្មការ ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យផ្ទាល់នៅទីតាំងដីស្ថិតនៅភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ កាលពីថ្ងៃទី០៩ខែកុម្ភៈ ឆ្នាំ២០១៧ ។

ចុះដល់កន្លែងជាក់ស្ដែងក្រុមមន្ត្រីចម្រុះរកឃើញថា៖ លោក យន់ សារ៉ោម ពិតជាបានឈូសឆាយរំលោភយកដីដែនជម្រកសត្វព្រៃកែវសីមា ដីព្រៃសហគមន៍អស់២៣ហិកតាពិតប្រាកដមែននោះ  ហេតុអ្វីក៏រហូតមកដល់ពេលនេះចូល៤ឆ្នាំកន្លងទៅហើយនៅតែមិនទាន់ត្រូវមានទោសសោះ?

សូមបញ្ជាក់ថា៖រឿង លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរូបនេះវាធ្ងន់ជាងមនុស្ស៥នាក់រាប់សឹបដងម្តេចដូចជាមិនទាន់ឃើញត្រូវមានទោស? (ន័យត្រង់នេះមិនទាន់យូឬហួសពេលទេលោក យន់ សារ៉ោម)

បើ យោងតាមច្បាប់ស្តីពីព្រៃឈើ៖ មាត្រា ៨៥ បណ្តឹងបទល្មើសព្រៃឈើថ្នាក់ទី ១ មានអាជ្ញាយុកាលដប់ប្រាំ (១៥)ឆ្នាំ គិតពីពេលប្រព្រឹត្តបទល្មើស។

មាត្រា ៩៤ បុគ្គលណាដែលបានប្រព្រឹត្តបទល្មើសព្រៃឈើធ្វើឱ្យប៉ះពាល់ខូចខាតដល់មជ្ឈដ្ឋានព្រៃឈើត្រូវចេញថ្លៃស្តារ ឬជួសជុលការខូចខាតឱ្យមានលក្ខខណ្ឌដូចដើមឡើងវិញ។

មាត្រា ៩៧ កាប់រានដីព្រៃ ឈូសឆាយដីព្រៃ ហ៊ុំព័ទ្ធកាន់កាប់ដីព្រៃ ជាបទល្មើសព្រៃឈើថ្នាក់ទី១ ត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ពី៥ឆ្នាំ ទៅ១០ឆ្នាំ វត្ថុតាងទាំងអស់ត្រូវរឹបអូសមកជាសម្បត្តិរដ្ឋ មិនរាងចាល ត្រូវផ្តន្ទាទោសទ្វេដងនៃបទល្មើសព្រៃឈើថ្នាក់ទី១ នៃច្បាប់នេះ។

ដូចមាននៅក្នុងច្បាប់ខាងលើ បានធ្វើឲ្យមហាជន ដាក់ជាសំនួរត្រង់ៗថា” កម្មករសុីឈ្នួលដាំដំឡូងនិងម្ចាស់ដីចំការដំឡូងជាប់ចោទតាមច្បាប់ព្រៃឈើត្រូវមានទោសជាប់គុក។

ចុះចំណែកលោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទវិញឈូសឆាយយកដីព្រៃដូចគ្នាថែមទាំងច្រើនលើសលប់ ដោយគ្រឿងចក្រមកធ្វើ នៅដែនជម្រកសត្វព្រៃស្រែពក ក៏លោក ព្រហ្ម សុវណ្ណា នាយកដែនដាក់ពាក្យបណ្តឹងទៅតុលាការ នៅដែនជម្រកសត្វព្រៃកែវសីមា ចំណុចភូមិស្រែអ៊ីសហគមន៍ក៏ប្តឹង មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីក៏ប្តឹង មានទាំងបណ្តឹង

របស់អង្គការក្រៅរដ្ឋាភិបាលថែមទៀត រឿងឈូសឆាយយកដីព្រៃធ្វើកម្មសិទ្ធម្តេចក៏សំណាងម្លេះមិនឃើញលោក យន់ សារ៉ោមមានទោសដូច្នេះម្តេចក៏ខុសគ្នាខ្លាំងម្លេះច្បាប់តែមួយខេត្តមណ្ឌលគិរីតែមួយសោះ!