លោក.កាន់វុទ្ធី.ប្រធានច្រកនឹងលោកអៀម សុខ លីម អនុប្រធាន នឹងជាមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វាទ្វេភាគីជ័យឃ្លាំងកំពុងធ្វើឲ្យបំរាមដ៏កំហិតរបស់សម្តេចគ្មានប្រសិទ្ធិភាព

ខេត្តក្រចេះ ច្រកទ្វាទ្វេភាគីជ័យឃ្លាំងស្ថិតនៅស្រុកស្នួល ដែលត្រូវគេស្គាល់ថា លោកកាន់ វុទ្ធី ប្រធានច្រក  លោកអៀមសុខ លីម ជាអនុប្រធាននឹងជាមន្ត្រីនគរបាលអន្តោប្រវេសន៍ ត្រូវបានពលរដ្ឋរស់នៅទឹកដីឃុំគ្រញូងសែនជ័យ ស្រុកស្នួល

(ផ្សារកាបី)ស្ញបស្ញែងកោតសរសើរថា៖លោកទាំងពីពិតជាខ្លាំងមែន ហ៊ាបើកឲ្យជនជតិវៀតណាមចូលមកក្នុងទឹកដីកម្ពជា ដើរពាសពេញឃុំគ្រញូងសែនជ័យ ក្នុងស្រុកស្នួលខេត្តក្រចេះ យ៉ាងរលូន ដោយមិនខ្វលពីបំរាមរបស់ប្រមុខថ្នាក់ដឹកនាំ ដែលបានដាក់បទបញ្ជា បិទការចេញចូលរបស់ជនបរទេស ដើម្បីការពារនៅការឆ្លងរីករាយដាលជំងឺកូវីដ១៩,,,

ទង្វើនេះបានធ្វើឲ្យមហាជន មានការស្ញបស្ញែងចំពោះការបើកឲ្យជនជាតិវៀតណាមចូលមកក្នុងទឹកដីកម្ពុជា ដែលលោកទាំងពីហ៊ានផ្គើននឹងបំរាមដ៏កំហិតរបស់រាជរដ្ឋាភិបាលកម្ពុជា លើគោលការ ការពារទប់ស្កាត់នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩,,,របស់រាជរដ្ឋាភិបាល។

ជាក់ស្តែងនៅរសៀលថ្ងៃទី១៥ឧសភា២០២០នេះអង្គភាពព័ត៌មានរាល់ថ្ងៃ(KDN)បានជួបជនជាតិវៀតណាម ហើយបានធ្វើការ សាកសួ តែគេមិនចេះភាសាកម្ពុជាមួយម៉ាត់សោះ ហើយគ្រានោះក៏មានជនជាតិខ្មែរយើងចេះ ភាសាវៀតណាមបានសួរនាំថាលោក ចូលមកកម្ពុជាតាមច្រកណា បើរដ្ឋាភិបាលកម្ពុជាកំពុងបិទ មិនឲ្យមានជនបរទេសចេញចូលកម្ពុជា រួមទាំងជនជាតិខ្មែរក៏ដោយឲ្យតែទៅក្រៅប្រទេសក៏មិនឲ្យត្រឡប់ចូលមកកម្ពុជាវិញដែរ ព្រោះដោយខ្លាចឆ្លងការរីរាលដាលនៅ ជំងឺកូវីដ១៩,,,ដូច្នេះ? ? ?

            ចម្លើយ ជនជាតិវៀតណាម……

តែឯជនជាតិវៀតណាម រូបនោះគេឆ្លើថា៖គេចេញចូលបានរាល់ពេលតាមច្រកស្ពានពី (គឺច្រកទ្វាទ្វេភាគីជ័យឃ្លាំងដែលមានលោកកាន់វុទ្ធី ធី ប្រធានច្រក នឹងលោក អៀម សុខលីម អនុប្រធាន នឹងជាមន្ត្រីនគរបាលអន្តោប្រវេសន៍ ជាអ្នកគ្រប់គ្រងផ្ទាល់។

ពាក់ព័ន្ធនឹងករណីជនជាតិវៀតណាមចូលមកកម្ពុជា តាមច្រកទ្វាទ្វេភាគីជ័យឃ្លាំង អង្គភាពសារព័ត៌មានរាល់ថ្ងៃ(KDN)បានសួទៅលោកអៀមសុខ លីម អនុប្រធានច្រកទ្វានឹងជាមន្ត្រីនគរបាលអន្តោប្រវេសន៍ ថាតើសព្វថ្ងៃឆមានបទបញ្ជាឲ្យជនជាតិវៀតណាមចូលហើយមែនឬ?  លោក បានឆ្លើយយ៉ាងខ្លីថា៖ ដូចជាមិឆនមានទេ!.. តែខ្ញុំដឹងហើយ រឿង អា.ប៊ី វៀតណាមវាចូលតាមច្រកប៊ិនឌាំងទេ!..

ពាក់ព័ន្ធទៅនឹងចម្លើយមេមន្ត្រីនគរបាលច្រកទ្វាទ្វេភាគីជ័យឃ្លាំងលោកអៀមសុខ លីម ចោទថា៖វៀតណាមឈ្មោះអាប៊ី ចូលតាមច្រក ប៊ិន ឌាំង ទេនោះ អង្គភាពយើងបានខលសួ លោក សោមផល្លា មេប៉ុស្តិ៍ព្រំដែនត្រពាំងគ្រញូង លោកបានឆ្លើយថា៖កន្លែងប៊ិនឌាំងនោះគ្មានប៉ុស្តិ៍ទេ តែបងសួទៅជនជាតិវៀតណាមនោះទៅ វាថាម៉េច. អង្គភាពយើងបានប្រាប់ទៅលោក សោម ផល្លាតាមអ្វីដែលជនជាតិវៀតណាមគេនិយាយ វិញថា៖ (ជនជាតិវៀតណាម វាថាចូលតាមច្រកស្ពានពី )(ជ័យឃ្លាំង) លោកសោមផល្លាថា,បើវាឆ្លើយថា.វាចូលតាមណាគឺតាមហ្នុងហើយ។

ពាក់ព័ន្ធករណីនេះផងដែរមហាជនដែលរស់នៅឃុំគ្រញូងសែនជ័យ បានធ្វើការសំណូមពរដល់ឯកឧត្តម វ៉ា.ថនអភិបាលខេត្តក្រចេះ នឹងជាពិសេស លោក ឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនៃស្នងការដ្ឋានខេត្តក្រចេះ សូមមេតាមានវិធានការយ៉ាងណាចំពោះលោកទាំងពីខាងលើ ដែលកំពុងធ្វើឲ្យបទបញ្ជា របស់សម្តេច តេជោ ហ៊ុន សែនដែលបិទការចេញចូលរបស់ជនបរទេសមកក្នុងកម្ពុជា ហាក់មិនមានប្រសិទ្ធភាពដូច្នេះ៕

សូមបញ្ជាក់ថារាល់ការចេញផ្សាយរបស់អង្គភាពយើងខ្ញុំផ្សាយក្នុងន័យរិៈគន់ដើម្បីស្ថាបនា ដោយយោងតាមប្រភពនឹងឯកសារមួយចំនួនជាទឡ្ហីក បើអស់លោក លោក ស្រីលោកឧកញ៉ាយល់ថាការផ្សាយរបស់យើងខ្ញុំខុសការពិត សូមប្តឹងមកការរិយាល័យកណ្តាល  យើងខ្ញុំតាមរយៈលេខ០១២៩២៦២៦៥/យើងខ្ញុំនិងធ្វើការផ្សាយបកស្រាយជូននូវអ្វីដែលអស់លោក យល់ថាត្រឹមត្រូវ សូមអរគុណ៕

 

Leave a Reply

Your email address will not be published.