ខ្លាំងមែនលោក យន់ សារ៉ោម ទោះជាតុលាការជំនំជម្រះដាក់ឈ្មោះជាជនត្រូវចោទយ៉ាងណា ក៏គ្មានទោស នៅតែមានឱកាសដើររំលោភយកដីប្រជាសហគមន៍បានដដែល

(មណ្ឌលគិរី)៖ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទមួយរូបឈ្មោះ លោក យន់ សារ៉ោម ដែលល្បីឈ្មោះខាងដើរឈូសឆាយរំលោភយកដីព្រៃដែនជម្រកសត្វព្រៃ ដីព្រៃសហគមន៍ដីចំការវិលជុំរបស់បងប្អូនជនជាតិភាគតិច មិនដែលខ្វលពីច្បាប់ បើទោះជាបណ្តឹងដលលតុលាការខេត្តមណ្ឌលគិរីរាប់ច្បាប់សឹងមិនអស់យ៉ាងណាក៏ដោយ។

ជាក់ស្តែង កាលពីថ្ងៃទី២៥វិច្ឆិកា២០២០កន្លងទៅចៅក្រមតុលាការខេត្តមណ្ឌលគិរី បានហៅនាក់ដើមបណ្តឹងទៅសួរនាំ ដើម្បីធ្វើកំហេតុដើម្បីចោទ ហើយដាក់ឈ្មោះលោកយន់ សារ៉ោម រូបនេះជាជនត្រូវចោទ និងកំណត់ថ្ងៃកាត់ក្តីជម្រះទោសថ្ងៃទី១៥ធ្នូ២០២០ក៏តុលាការរកទោសមិនឃើញក្នុងពាក្យបណ្តឹងនោះចំពោះលោកយន់សារ៉ោមដែរ។

ជំវិញរឿងនេះ ទោះជាចៅក្រមតុលាការជំនំជម្រះមិនឃើញថាការប្តឹងរបស់សហគមន៍ជនជាតិដើមភាគតិច នាយក ដែនជម្រកសត្វព្រៃស្រែពក និងប្រធានមន្ទីរបរិស្ថានខេត្តក្តី្ក  ក៏នៅក្នុងពាក្យបណ្តឹងនោះមិនត្រូវមានរកឃើញទោសដែរនេះបើយោងតាមប្រភពដែលបានប្រាប់អង្គភាពព័ត៌មានរាល់ថ្ងៃដែលតាមដានរឿងលោកប្រធានមន្ទីររូបនេះជាប់រហូតមកក្តី។

តែទោះជាការជម្រះរបស់តុលាការថារកមិនឃើញមានទោសក្នុងពាក្យបណ្តឹងខាងលើក្តីក៏ដោយចុះ

ក៏នៅតែមានទោសផ្សេងពីនោះដ៏ធំមួយទៀតដែលចងកលោកយន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរូបនេះជាប់មិនអាចស្រាយបានទេ! គឺ: បទកាប់រុក្ខរានដីព្រៃដោយខុសច្បាប់ទាំងស្រុង……

បើ យោងតាមច្បាប់ស្តីពីព្រៃឈើ៖

មាត្រា ៨៥ បណ្តឹងបទល្មើសព្រៃឈើថ្នាក់ទី ១ មានអាជ្ញាយុកាលដប់ប្រាំ (១៥)ឆ្នាំ គិតពីពេលប្រព្រឹត្តបទល្មើស។

មាត្រា ៩៤ បុគ្គលណាដែលបានប្រព្រឹត្តបទល្មើសព្រៃឈើធ្វើឱ្យប៉ះពាល់ខូចខាតដល់មជ្ឈដ្ឋានព្រៃឈើត្រូវចេញថ្លៃស្តារ ឬជួសជុលការខូចខាតឱ្យមានលក្ខខណ្ឌដូចដើមឡើងវិញ។

មាត្រា ៩៧ កាប់រានដីព្រៃ ឈូសឆាយដីព្រៃ ហ៊ុំព័ទ្ធកាន់កាប់ដីព្រៃ ជាបទល្មើសព្រៃឈើថ្នាក់ទី១ ត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ពី៥ឆ្នាំ ទៅ១០ឆ្នាំ វត្ថុតាងទាំងអស់ត្រូវរឹបអូសមកជាសម្បត្តិរដ្ឋ មិនរាងចាល ត្រូវផ្តន្ទាទោសទ្វេដងនៃបទល្មើសព្រៃឈើថ្នាក់ទី១ នៃច្បាប់នេះ។

ដោយដែលនៅថ្ងៃទី២១មេសា២០២១មានអ្នកលេងបណ្តាញសង្គមមួយឈ្មោះKroeurng ToIa IP បានបង្ហោះថាលោក យន់ សារ៉ោម បានរំលោភយកដីពលរដ្ឋចំការវិលជុំ នៅភូមិអន្រេះឃុំអរ៤ស្រុកកោះញែកជិត៥ហិកតាជាថ្មីទៀតហើយ។

ពាក់ព័ន្ធនិងករណីនេះ អ្នកស្រីយ៉ា យ៉ាន្នី លេខារបស់សហគមន៍ជនជាតិដើមភាគតិចនៅឃុំ អរ៤ស្រុកកោះញែក ក៏បានប្រាប់អង្គភាពព័ត៌មានរាល់ថ្ងៃ(KDN)លោកយន់ សារ៉ោម ពិតជាមិនញញើតច្បាប់បន្តិចសោះបើទោះជាកន្លងមកមានរឿងអាស្រូវនិងពាក្យបណ្តឹងនៅតុលាការខេត្តមណ្ឌលគិរីរាប់សឹបច្បាប់យ៉ាងណាក៏ដោយ  ក៏នៅតែបន្តរំលោភយកដីប្រជាសហគមន៍ពួកគាត់ជិត៥ហិកតា ថែមទៀត។

អ្នកស្រីបន្តថា”នៅពេលពួកគាត់នាំគ្នាទៅតវ៉ា លោក យន់ សារ៉ោម ថា គាត់មានលិខិតកាន់កាប់ដីនេះតាំងពីឆ្នាំ២០០៧មកម្លេះ ក្នុងករណីនេះអ្នកស្រីបន្តថានៅពេលពួកគាត់សុំបានលិខិតមកមើលហើយថតទុក ក្នុង

លិខិកាន់កាប់ដីរបស់លោក យន់ សារ៉ោមរូបនោះ មិនបានឃើញមាន មេភូមិ មេឃុំ ណាម្នាក់ចុះហត្ថលេខាយល់ព្រមឲ្យគាត់កាន់កាប់ដីនោះទេ គឺលិខិតនោះ គាត់ ផ្តិតមេដៃតែគាត់ម្នាក់ឯងគត់។

ដូច្នេះ អ្នកស្រី យ៉ា យ៉ាន្នី លេខាប្រជាសហគមន៍និងប្រជាសហគមន៍ បានធ្វើការសំណូមពរ ដល់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត សូមឯកឧត្តមមេតាជួយដោះស្រាយដីនេះជូនប្រជាសហគមន៍ពួកគាត់វិញផង៕