លោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងបាននាំយកថវិកា១៦០.០០០០៛នឹងសម្ភារះការពារជម្ងឺកូវីដ-១៩,,,ជូនមន្រ្តីអនុរ័ក្ស

(ព្រះវិហារ)៖ លោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំមន្រ្តីក្រោមឱវាទនាំយកអំណោយផ្តល់ជូនមន្ត្រីអនុរ័ក្សព័ន្ធធនាគារខេត្ត។

និងសម្ភារះការពារជម្ងឺកូវីដ-១៩,, ព្រមទាំងថវិការចំនួន១៦០០០០០៛

(មួយលានប្រាំមួយសែនរៀល)ឯសម្ភារៈមានម៉ាស់ ទឹក ស៊ីអៀវ ស្កសរ នឹងអំបិល សម្រាប់ផ្តល់ជូនដល់អ្នកដែលកំពុងជាប់ឃុំចំនួន៤៤៤នាក់។

សូមបញ្ជាក់ផងដែរៈ ក្នុងចំណោម៤៤៤នាក់នោះមានស្រី៤២នាក់ ហើយសម្ភារៈទាំងនេះប្រគល់ជូនតាមរយះប្រធានពន្ធនាគារ ដើម្បីចាត់ចែងការងារទូទៅក្នុងពន្ធនាគារ ។

ឆ្លៀតឱកាសនោះដែរលោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានធ្វើការកោតសរសេីរដល់ប្រធានពន្ធនាគារខេត្ត ដែលកន្លងមកបានយកចិត្តទុកដាក់ខ្ពស់ក្នុងការ ការពារ តាមវិធានការរបស់រាជរដ្ឋាភិបាល ទាក់ទងទៅនឹងវិធានការ ការពារ ជម្ងឺឆ្លងដ៍កាចសាហាវ កូវីដ-១៩,,, ។ ជាមួយគ្នានោះផងដែរ លោកព្រះរាជអាជ្ញារង ក៍បានសន្យាថា” លោកនឹងធ្វើការគៀងគរ សប្បុរសជន ដើម្បីជួយបន្តរទៀតដល់ពន្ធនាគារខេត្តព្រះវិហារនេះ ៕ (ដោយ៖ ទ្រី សុផល)