អាហារដ្ឋានផ្កាយពេជ្រ ក្លាសិក រងការចោទប្រកាន់ពីនារីបំរើក្នុងហាងថាបង្ខំនាងឲ្យទទួលភ្ញៀវក្នុងបន្ទប់ខារ៉ាអូរខេ ក្រោយសមត្ថកិច្ចលបឆ្មក់បង្ក្រាប

(ព្រះវិហារ)អាហារដ្ឋានមួយកន្លែងមានយីហោរ ឈ្មោះផ្កាយពេជ្រ ក្លាសិក ដែលមានទីតាំងស្ថិតក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ស្រុកគូលែន និងមានម្ចាស់ឈ្មោះ ណាងភេទស្រី(ប្រពន្ធ) (នឹងប្តីឈ្មោះថន)ត្រូវបានលោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារដឹកននាំបញ្ជាផ្ទាល់កម្លាំងអាវុហត្ថខេត្ត ចុះបង្រ្កាបកាលពីយប់ថ្ងៃទី១១មេសា២០២១ដោយសង្ស័យលួចលាក់បើកខារ៉ាអូខេ។

ក្នុងប្រតិបត្តិការនេះ លោក វុធ សាវី ព្រះរាជអាជ្ញារង តំណាងអយ្យការ អមសាលាដំបូងខេត្តព្រះវិហារ បានឲ្យអង្គភាពព័ត៌មានរាល់ថ្ងៃ(KDN)ដឹងថា ក្រោយពេលចុះពិនិត្យមើល ទីតាំងជាក់ស្តែងនៅក្នុងអាហារដ្ឋានយីហោរផ្កាយពេជ្រ ក្លាសិក ខាងលើនេះ សមត្ថកិច្ចបានពិនិត្យឃើញមានកន្លែងជួបជុំផឹកស៊ីមួយកន្លែង ដែលអ្នកផឹកស៊ី ទាំងអស់នោះ បានរត់គេចខ្លួនបាត់ ក្រោយពេលសមត្ថកិច្ចចុះទៅដល់ទីតាំង ។ លោកព្រះរាជអាជ្ញារងបានបន្តថា ក្រៅពីថៅកែហាងខាងលើបើកការផឹកស៊ីល្មើសនឹងវិធានសុខាភិបាលព្រមទាំងសេចក្តីណែនាំរបស់សម្តេតេជោនាយករដ្ឋមន្ត្រីនៅពាក្យស្លោក៣កុំ៣ការពារនោះ លោកក៏បានទទួលបណ្តឹង ពីនារី ជាបុគ្គលិកបម្រើការនៅក្នុងទីតាំងហាងផឹកស៊ី យីហោ ផ្កាយពេជ្រ ក្លាសិក នេះផងដែរ  ដោយនារីរូបនោះបានចោទប្រកាន់ទៅលើថៅកែហាងខាងលើថា”បានបិទសិទ្ធិពួកគេ មិនឲ្យត្រឡប់ទៅស្រុកកំណើតវិញ ក្រោយពេលដែលអាជ្ញាធរប្រកាសឲ្យបិទហាងបណ្តោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩,,, តែផ្ទុយទៅវិញ ថៅកែហាងខាងលើរូបនោះ មិនត្រឹមតែមិនចូលរួមអនុវត្តវិធានការសុខាភិបាលទេ ថែមទាំងបង្ខំឲ្យ នារីទាំងនោះនៅបម្រើការងារជូនភ្ញៀវដែលចូលមកច្រៀងខារ៉ាអូខេក្នុងហាងនេះជារៀងរាល់យប់ថែមទៀតផង។

មិនតែប៉ុណ្ណោះថៅកែហាងខាងលើបានដាក់វិន័យជាលក្ខខណ្ឌយ៉ាងតឹងរឹងបំផុតថា៖ ប្រសិនបើនារីរូបណាមិនចូលបម្រើសេវាខារ៉ាអូខេ ជាមួយភ្ញៀវ ត្រូវថៅកែហាង កាត់លុយ ក្នុង១យប់៥ដុល្លារ(ពីម៉ឺនរៀល) ។

ពាក់ព័ន្ធករណីនេះ  នារីបម្រើការនៅទីនោះឈ្មោះ សិលា អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅខេត្តឧត្តរមានជ័យបានអះអាងឲ្យដឹងថា នៅយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ ហាងខាងលើពិតជាបានទទួលភ្ញៀវឲ្យចូលមកច្រៀងក្នុងបន្ទប់ខារ៉ាអូខេប្រាកដមែន។

ប៉ុន្តែក្រោយបែកការណ៍ រឿងសមត្ថកិច្ចចុះចាប់ ថៅកែក៏បានបិទបន្ទប់ខារ៉ាអូខេវិញ ហើយបានរៀបចំផែនការថ្មីឲ្យភ្ញៀវអ្នកផឹកចេញទៅផឹកស្រា នៅតាមកញ្ចុះ ក្នុងបរិវេនអាហារដ្ឋានវិញ ដើម្បីបំភ័ន្ធភ្នែកសមត្ថកិច្ច ។

នារីរូបនោះបន្តទៀតថា ពួកគាត់ពិតជាមានការព្រួយបារម្ភ ពីការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩,,,ខ្លាំងណាស់ ព្រោះថៅកែហាងបានបង្ខំឲ្យពួកគាត់ចូលបម្រើការច្រៀងខារ៉ាអូខេជាមួយ ភ្ញៀវជារៀងរាល់យប់ថ្ងៃ។

ក្នុងលក្ខខណ្ឌតឹងបំផុត បើមិនចូលបន្ទប់បំរើភ្ញៀវ ថៅកែហាងកាត់លុយ១យប់៥ដុល្លារ(ពីម៉ឺនរៀល)  ដូចបានរៀបរាប់ខាងលើនេះបានធ្វើឲ្យនារីខ្លះបានក្លាយខ្លួនជាកូនបំណុលរបស់ថៅកែហាង យីហោផ្កាយពេជ្រ ក្លាសិក នេះថែមទៀតផងក៏មានដែរ ។

  ជុំវិញការចោទប្រកាន់នេះ ថៅកែស្រីឈ្មោះ ណាង

ជាម្ចាស់ហាង បានបដិសេធនៅចំពោះមុខ សមត្ថកិច្ចថា និងអ្នកសាតព័ត៌មានរាល់ថ្ងៃ(KDN)ថា៖ខ្លួនមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់នារីនោះទេ ខ្លួនពិតជាមិនបានបើកបន្ទប់ខារ៉ាអូខេ ទទួលភ្ញៀវឡើយ ។

  សូមបញ្ជាក់ថា ក្រោយការចុះប្រតិបត្តិការពិនិត្យទីតាំងហាងខាងលើនេះរួច តំណាងអយ្យការ ក៏បានសម្រេចនាំខ្លួន ថៅកែហាងម្នាក់ មេការខារ៉ាអូខេ ២នាក់ និងបុគ្គលិកបម្រើការជានារី សរុប៦នាក់ នាំយកមកសាកសួរបន្ថែមនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ មានចំណាត់ការបន្ត ព្រោះថៅកែហាងខាងលើនេះបានប្រឆាំងទៅនិងសរាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្នុងពាក្យស្លោក៣កុំ៣ការពារ។

ប្រជាពលរដ្ឋនៅខេត្តព្រះវិហារ កំពុងរងចាំមើលថា តើជោគវាសនារបស់លោកប្តីនិងប្រពន្ធដែលជាថៅកែហាងខាងលើព្រមទាំងមេការនោះទៅជាយ៉ាង ។ ដោយ៖ ទ្រី សុផល