ឃាត់ខ្លួនក្រុមញៀនល្បែងប្រុសស្រី១០នាក់

(ព្រះវិហារ)នារសៀលថ្ងៃទី១១មេសា២០២១នេះលោកវុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារបញ្ជានឹងដឹកនាំកម្លាំងអាវុធហត្ថផ្ទាល់បើកប្រតិបត្តិការបង្រ្កាបក្រុមនាក់លែងល្បែងដែលប្រឆាំងនិងសរាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្នុងពាក្យស្លោក៣កុំ៣ការពារ ក្នុងនោះឃាត់ខ្លួនក្រុមអ្នកញៀនល្បែងបានប្រុសស្រីចំនួន១០នាក់ នៅចំណុចភូមិសំរោង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។

លោក វុធ សាវី ព្រះរាជអាជ្ញារងបានមានប្រសាសន៍ប្រាប់អង្គភាពព័ត៌មានរាល់ថ្ងៃ(KDM)ថា”ចាប់ពីថ្ងៃនេះតទៅលោកមិនលើកលែងចំពោះជនណាដែលល្មើសនឹងពាក្យស្លោករបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពាក្យសល្លោក៣កុំ៣ការពារ នឹងវិធានការរបស់ក្រសួងសុខាភិបាលឡើយ។

បច្ចុប្បន្នក្រុមអ្នកញៀនល្បែងទាំងនោះត្រូវបញ្ជូនមកទីបញ្ជាការអាវុធហត្ថខេត្តដើម្បីក៏សាងសុំណុំរឿងតាមនិតិវិធីច្បាប់៕ (ដោយ ទ្រីសុផល)