វីរហើយលោកចាន់ សារ៉ុម ហាងលក់កាហ្វេដាក់តាបបុកប៊ីយ៉ា ត្រូវព្រះរាជអាជ្ញារង លោក វុធ សាវី ចុះបង្រ្កាបផ្ទាល់នារសៀលថ្ងៃ១០មេសា២០២១នេះ

(ព្រះវិហារ)រឿងធំហើយលោក ចាន់ សារ៉ុម ម្ចាស់ហាងកាហ្វេ(ផ្ទះ)ដែលហ៊ានប្រឆាំងនិងសេចក្តីនែនាំរបស់រាជរដ្ឋាភិបាលដែលកំពុងទទូចអង្វសំឲ្យប្រជាពលរដ្ឋរក្សាគម្លាតគ្នានិងគ្នា យ៉ាងកំហិត ក្នុងទិសស្លោក ៣កុំ៣ការពារប៉ុន្តែម្ចាស់ហាងកាហ្វេ(ផ្ទះ)ខាងលើមិនត្រឹមតែមិនគោរពតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ហ៊ានបើកឲ្យអ្នកញៀនល្បែង លែងប្រដល់ជល់មាន់បុកប៊ីយ៉ា ស្រែកឡូឡាផ្អើលអ្នកជិតខាងចំកណ្តាលក្រុងព្រះវិហារថែមទាំងប្រឆាំងនិងសេចក្តីនែនាំរបស់សម្តេចតេជោដែលមានប្រសាសន៍ថា៣កុំ៣ការពារទៀតផង។

ប៉ុន្តែនៅរសៀលថ្ងៃទី១០មេសា២០២១នេះលោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ មិនបានឲ្យសេចក្តីណែនាំរបស់សម្តេចដែលមានប្រសាសន៍៣កុំ៣ការពារនោះគ្មានប្រសិទ្ធភាពទេ លោកបានបញ្ជាផ្ទាល់ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត បើកប្រតិបត្តការបង្ក្រាបក្រុមអ្នកញៀនល្បែង

បុកប៊ីយ៉ាប្រដាល់នឹងជល់មាន់តាមទូរទស្សន៍ក្នុងហ្វាងកាហ្វេ(ផ្ទះ)ឈ្មោះ ចាន់ សារ៉ុម  នៅចំណុចភូមិនំបញ្ចុក (ហៅភូមិថ្មី) សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារភ្លាមតែម្តង។

ក្នុងប្រតិបត្តិការនោះឃាត់ខ្លួនមនុស្សបានចំនួន០៦នាក់រថយន្ត០៤គ្រឿង នឹងម៉ូតូ២២គ្រឿង។

 ករណីបង្រ្កាបក្រុមអ្នកញៀនល្បែងខាងលើ​ លោកព្រះអាជ្ញារងបានបញ្ជាឲ្យបញ្ជូនវត្ថុតាង នឹងអ្នកដែលពាក់ព័ន្ធ ទៅកាន់សាលាដំបូងខេត្តភ្លាមតែម្តង នារសៀល ថ្ងៃដដែលលនេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ (ដោយ៖ ទ្រី សុផល)