លោកមេភូមិជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តធន់ធំបុក ពេញទំហឹង​បណ្ដាលឲ្យរបួសធ្ងន់​ និងកិនម៉ូតូអូសបែកផ្កាភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅខណ្ឌមានជ័យ

ភ្នំពេញលោកមេភូមិម្នាក់បាក់ជើងរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងកំពុងឆ្លងផ្លូវក៏ត្រូវរថយន្តធន់ធំបុកហេីយកិនម៉ូតូអូសជាច្រេីនម៉ែត្របែកផ្កាភ្លេីងបណ្ដាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលជាខ្លាំងដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍កាលពីវេលា ម៉ោង១១និង៣០នាទីយប់ថ្ងៃព្រហស្បតិ៏ ទី៧ខែឧសភាឆ្នាំ២០២០នៅតាមបណ្ដោយផ្លូវវេងស្រេងកែងផ្លូវផ្សារដីថ្មីក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យរាជធានីភ្នំពេញ

ជនរងគ្រោះដែលរងរបួសធ្ងន់មានឈ្មោះ ឆេង ឆាន ភេទប្រុស អាយុ៦៤ឆ្នាំ  ជនជាតិខ្មែរ មុខរបរប្រធានភូមិ ដំណាក់ធំ៥ រស់នៅក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ជិះម៉ូតូធន់ធំ មិនចាំម៉ាក និងស្លាកលេខ ត្រូវភ្លើងឆេះខ្ទេចច

ចំណែកឯរថយន្ត យីឌុប ហៅ(5 ភ្លៅ)ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ4A.5563 ដឹកទំនិញពេញ ឆេះកាប៊ីនខ្ទេច។

តាមសម្ដីប្រជាពលរដ្ឋដែលឃេីញហេតុការណ៍ខាងលេីបាន ប្រាប់ឲ្យដឹងថាដំបូងគេឃេីញបុរសម្នាក់ជិះម៉ូតូធំមួយគ្រឿងបានធ្វេីដំណេីរតាមបណ្ដោយផ្លូវវេងស្រេងទិសដៅពីកេីត មកលិចខណៈមកដល់ចំណុចកេីតហេតុខាងលើក៏បាន បត់ឆ្វេងបំណងទៅផ្លូវផ្សារដីថ្មីក៏ស្រាប់តែមានរថយន្តយីឌុបធុនធំមួយគ្រឿងធ្វេីដំណេីរតាមបណ្ដោយផ្លូវវេងស្រេងទិសដៅពីលិចមកកេីតក្នុងល្បឿនលឿនល្មមជ្រុលទៅបុក ម៉ូតូខាងលេីចំពីចំហៀងពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់ជាម្ចាស់ម៉ូតូរងរបួសបាក់ជើងធ្ងន់រថយន្តបានកិនម៉ូតូអូស ប្រហែល១០ម៉ែត្រធ្វេីឲ្យបែកផ្កាភ្លេីងឆាបឆេះរថយន្តនិងម៉ូតូយ៉ាងសន្ធោសន្ធៅតែម្ដង

ប្រភពដដែលបានប្រាប់ទៀតថាភ្លាមៗនោះតៃកុងរថយន្តនិងព្រូ បានចុះមកជួយលេីកជនរងគ្រោះដាក់ លេីចិញ្ចេីមផ្លូវរួចគេចខ្លួនបាត់ គ្រានោះដែរអ្នកជិតខាងបានយកបំពង់ពន្លត់អគ្គីភ័យជាច្រេីនមកបាញ់តែមិនរលត់ទេីបមានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញចេញរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍និងមានការសហការជាមួយរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលរាជធានីបាញ់ទឹកពន្លត់អស់ចំនួន៣ឡាន ទេីបរលត់ទៅវិញជាស្ថាពរ

គ្រោះថ្នាក់ចរាចរណ៍រហូតបង្កជាអគ្គីភ័យបណ្ដាលឲ្យបុរស ម្នាក់ដែលគេស្គាល់ថាជាលោកមេភូមិ ដំណាក់ធំ៥ រងរបួសធ្ងន់បញ្ចូនទៅកាន់មន្ទីពេទ្យនិងធ្វេីឲ្យឆេះរថយន្តអស់មួយកំណាត់មុខនិងខ្ទេចម៉ូតូធំមួយគ្រឿងទាំងស្រុង

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៏ចុះមកវាស់វែងស្ទូចយករថយន្ត និង ម៉ូតូទៅរក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយ៕

Leave a Reply

Your email address will not be published.