ជនរងគ្រោះ២នាក់ប្តីប្រពន្ធស្នើឲ្យសមត្ថកិច្ចប៉ុស្តិបឹងទំពុន១ជួយរកយុត្តិធម៍ដែលជនបង្ករបានប្រើហឹង្សាមកលើក្រុមគ្រួសាររបស់ពួកគាត់

ភ្នំពេញ៖ ក្រុមគ្រួសារជនរងគ្រោះ២នាក់ប្តីប្រពន្ធបានស្នើឲ្យសមត្ថកិច្ចនគរបាលរដ្ឋបាលបឹងទំពុនទី១នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យជួយរកយុត្តិធម៍ឲ្យពួកគាត់ទៅលើបុរសអ្នកជិតខាងម្នាក់ដែលបានប្រើហឹង្សាគប់ដំថ្មមកលើដំបូលផ្ទះគាត់ខណៈដែលគាត់បានចេញមកមើលជនបង្កខាងលើបានយកដំថ្មគប់មកលើគាត់និងប្តីរបស់គាត់បណ្តាលឲ្យរងរបួស ហេតុការណ៏ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី៣ខែឧសភាឆ្នាំ២០២០ ស្ថិតនៅចំនុច៣៥ផ្លូវ លេខ៧៧បេតេ ភូមិចំរើនផល១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះខាងលើមានឈ្មោះ ទេព ស្រីនាង អាយុ៣៥ឆ្នាំមុខរបរនៅផ្ទះ ។
ចំណែកជនបង្កមានឈ្មោះ ហ៊ុន ងែត ភេទប្រុស អាយុ៤៩ឆ្នាំមុខរបរដឹកទឹកកក ស្នាក់ផ្ទះក្បែរគ្នា។

 

តាមសម្តីជនរងគ្រោះបានប្រាប់ក្រុមការងារ(សារព័ត៌មានរាល់ថ្ងៃ)ឲ្យដឹងថាមូលហេតុដែលជាដើមចមដែលធ្វើឲ្យជនបង្កខាងលើប្រើហឹង្សាមកលើក្រុមគ្រួសារគាត់និងវាយបំផ្លិចបំផ្លាញដំបូលផ្ទះរបស់ពួកគាត់ គឺផ្តើមចេញពីឆ្កែររបស់ដែលបុរសខាងលើនេះបានជិះកង់បុកបណ្តាលឲ្យដួលទើបបុរសខាងលើនេះមានការខឹងសម្បាមកលើរូបគាត់ដែលជាម្ចាស់ឆ្កែរឈានដល់ប្រើហិង្សាដោយយកដំថ្មជាច្រើនដុំមកគប់ដំបូលផ្ទះនិងគប់សំដៅមកលើប្តីប្រពន្ធរបស់ពួកគាត់បណ្តាលឲ្យរងរបួស
ក្រោយពេលកើតហេតុក្រុមគ្រួសារជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋបាលបឹងទំពុនទី១រួចរាល់ផងដែរ។

រហូតមកដល់ថ្ងៃទី៦ខែសភាឆ្នាំ២០២០ នេះក្រុមគ្រួសារជនរងគ្រោះមិនទាន់បានទទួលរកភាពយុត្តិធម៍ជូនពួកគាត់នោះទេ។
ដោយសមត្ថកិច្ចបានប្រាប់គាត់ថាជនបង្កសតិមិនសូវល្អ ដោយឡែកស្ត្រីរងគ្រោះប្រាបសមត្ថកិច្ចវិញថាបើជនបង្កសតិមិនល្អហេតុអ្វីបើកបររថយន្តដឹកទឹកកកដាក់ឲ្យម៉ូយបាន។

Leave a Reply

Your email address will not be published.