ផ្លូវមួយចំនួននៅក្នសង្កាត់ទួលស្វាយព្រៃទី២បានក្លាយទៅជាចំណត នឹងកន្លែងដាក់ទំនិញរបស់អាជីវករ ប៉ុន្តែអាជ្ញាធរខណ្ឌបឹងកេងកងលោកហាក់បីដូចជាមិនយកចិត្តទុកដាក់បន្តិចសោះ

ភ្នំពេញ៖ ទន្ទឹមហ្នឹងការយកចិត្តទុកដាក់យ៉ាងសស្រាក់សស្រាំពីសំណាក់សាលារាជធានីភ្នំពេញចំពោះចិញ្ចើមផ្លូវសារធារណ:នានាក្នុងទីក្រុងដើម្បីបញ្ជៀសបញ្ហាកក់ស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ ក៏ដូចជាខិតខំរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវសាធារណ:អោយមានសោភ័ណ្ឌភាពផងនោះ ផ្ទុយទៅវិញ អាជ្ញាធរសង្កាត់ ទួលស្វាយព្រៃទី២ ក្នុងមូលដ្ឋាន ខណ្ឌបឹងកេងកង មិនបានយកចិត្តទុកដាក់ អនុវត្តន៍ទៅតាមគោលការណ៍របស់រដ្ឋបាលសាលា រាជធានី ភ្នំពេញឡើយ បែរជាបណ្ដែតបណ្ដោយអោយរថយន្តឈប់ចតសាងទំនិញនឹងដាក់បន្លែផ្លែឈើពេញផ្លូវមួយចំនួន យ៉ាងអាណាធិបតេយ្យ ដែលជាហេតុបង្ករអោយមានបញ្ហាការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ និង ធ្វើអោយ បាត់បង់នូវសោភ័ណ្ឌភាពទីក្រុងដោយសារតែផលប្រយោជន៍ ផ្ទាល់ខ្លួន។

ជាក់ស្តែងនៅកំណាត់ផ្លូវ លេខ២១៧ ផ្លូវលេខ៣៥៦ ផ្លូវ លេខ៣៦៤ ផ្លូវលេខ៣៧៤នឹងផ្លូវជាប់របងសាលាទួលស្វាយព្រៃ ក្នុងមូលដ្ឋាន សង្កាត់ ទួលស្វាយព្រៃ ទី២ បានក្លាយជាចំណតរថយន្តសាងទំនិញនឹងជាកន្លែងដាក់ទំនិញរបស់ អាជីវករពេញផ្លូវទៅហើយ បង្កការកកស្ទះចរាចរណ៍ដល់ការធ្វើដំណើររបស់បងប្អូន ប្រជាពលរដ្ឋនឹងធ្វើអោយបាត់បង់សោភ័ណភាពតាមដងផ្លូវសាធារណៈនិងអាចកើតមានគ្រោះថ្នាក់ចរាចរណ៍ដោយជាយ:ថាហេតុ។

 

តាមប្រភពព័ត៌មានពីមហាជនដែលរស់នៅម្តុំនោះបានលើកឡើងថា ផ្លូវសាធារណៈដែលក្លាយជាចំណតសាងទំនិញ ព្រមទាំងដាក់តាំងទំនិញយ៉ាង អាណាធិតេយ្យដែលបង្កអោយមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនេះប្រហែលជាមាន លាភសក្ការៈ ដល់ អាជ្ញាធរមូលដ្ឋាន ហើយទើប អាជីវករអាច ដាក់ទំនិញតាំងលក់ដូរ បន្លែរ ផ្លែឈើ ទំនិញផ្សេង នឹងឈប់ចតរថយន្តសាងទំនិញពេញផ្លូវសាធារណបាន ដោយរលូនយ៉ាងនេះ មិនដែលឃើញ អាជ្ញាធរមានសមត្ថកិច្ចចាត់ វិធានការ ចំពោះបញ្ហាខាងលើនេះឡើយ។

ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវខាងលើជារៀងរាល់ថ្ងៃសំណូមពរ ដល់លោក ធឹម សំអាន អភិបាលនៃគណ:អភិបាលខណ្ឌបឹងកេងកងនិងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង ព្រមទាំងលោកចៅសង្កាត់ទួលស្វាយព្រៃទី២មានវិធានការចាត់ការដោះស្រាយបញ្ហាខាងលើនេះផងដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ក្នុងមូលដ្ឋានខ្លះផង កុំគិតតែទទួលផលប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីផលប៉ះពាល់សណ្ដាប់ធ្នាប់សាធារណ:នឹងសង្គម។

Leave a Reply

Your email address will not be published.