(បឋម)សមត្ថកិច្ចអាវុធហត្ថបង្រ្កាបបានរថយន្តសាំងយ៉ុងដឹកឈើល្មើសច្បាប់០៥គ្រឿងរួមទាំងមនុស្ស១០នាក់

(ក្រចេះ)ដោយគោរពនិងអនុវត្តនូវបទបញ្ជារបស់ឧត្តមសេនីយ៍ត្រីសាន្ត ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្ត លោក វរៈសេនីយ៍ត្រី លុន ប៊ុនថុល មេបញ្ជាការអាវុធហត្ថស្រុកស្នួលក្នុងនាមជាសេនាធិការរបស់ឧត្តមសេនីយ៍ត្រីមេបញ្ជាការអាវុធហត្ថខេត្ត ក្នុងគោលការ បទបញ្ជាឲ្យទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិ

 

លោកវរៈសេនីយ៍ត្រី លុន ប៊ុនថុល បានដឹកនាំកម្លាំងអាវុធហត្ថស្រុកស្នួលសហការកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ៧០៧និងស្នាក់ការសន្តិសុខ៧០៩ ក្នុងនោះកម្លាំង ស្រុកអាវុធហត្ថស្រុកស្នួលចំនួន០៧នាក់និងកម្លាំង ស្នាក់ការសន្តិសុខ៧០៧ចំនួន០៤ នាក់ ៧០៩ ចំនួន០១នាក់ បើករថយន្តល្បាតតាមគោលដៅដែលតែងតែក្រុមជនខិលខូចលួចដឹកជញ្ជូនបទល្មើសព្រៃឈើ ក៏ធ្វើការស្ទាក់ចាប់បង្រ្កាបបានរថយន្តសាំយ៉ុងដឹកឈើល្មើសច្បាប់ចំនួន០៥គ្រឿងផ្ទុកឈើចម្រុះ កាលពីវេលាម៉ោង២១និង១០នាទីថ្ងៃទីថ្ងៃទី២០ ខែ តុលា ឆ្នាំ ២០២០

ចំណុចភ្នំព្រិចភូមិស្រែរនាមឃុំ ឃ្សឹម ស្រុក ស្នួល ខេត្ត ក្រចេះ ក្នុងបេសកម្មបង្រ្កាបបទល្មើសនោះ ឃាត់ខ្លួនបានជនសង្ស័យចំនួន១០ នាក់ ស្រី ០១នាក់។

បច្ចុប្បន្ន ជនសង្សយ័ និងវត្ថុតាងខាងលើ រក្សាទុកបណ្តោះអាសន្ន នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្នួលរងចាំទទួលបទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី សាន្តប៊ុន ថានមេបញ្ជាការអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនិតិវិធី៕

Leave a Reply

Your email address will not be published.