ព័ត៌មានថ្មីៗ

ថ្មីទៀតហើយក្រុមឧក្រិដ្ឋកម្មបំផ្លាញព្រៃឈើ នៅមិនឆ្ងាយពីគ្នាចំណុចភ្នំក្បាលខ្មោច ទេហេតុម្តេចក្រុមបង្រ្កាបទបល្មើសព្រៃឈើថ្នាក់ជាតិមើលមិនឃើញទាំងដំណើរឆ្លងកាត់ទីនោះផង

ខេត្តមណ្ឌលគិរី ពិតជាហ៊ានមែន ក្រុមឧក្រិដ្ឋកម្មព្រៃឈើហ៊ានយកគ្រឿងចក្រកាយដីកប់ដើមឈើដែលគេបានកាប់រាប់សិបហិកតា ដើម្បីបំបាត់ភស្តុតាងតែត្រូវក្រុមអ្នកតាមដានបទល្មើសព្រៃឈើតាមទាន់រាយការណ៍​​ដល់ជំនាញចុះទៅចាប់បង្ក្រាបភ្លាមជាក់ស្តែងនៅទីតាំងដែលស្ថិតនៅភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង ។

នេះបើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកអូររាំងចុះថ្ងៃទី១៥/១០/២០២០  វេលាម៉ោង ១៤:០០នាទី នៅចំណុចក្រោយភ្នំអណ្តូងស្នេហ៍ស្ថិតនៅភូមិពូទ្បេះ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលមានលេខយូរធីអឹម7521421368817

ការចុះបង្រ្កាបនោះដឹកនាំដោយលោកវ,ទោ ខៃ វណ្ណៈ ឃាត់បង្ក្រាប់ចាប់បានគ្រឿងចក្រដែលឈួសឆាយដីព្រៃខុសច្បាប់ រួមមាន

អាអ៊ិច០១គ្រឿម៉ាកKOMATSU

ពណ៌លឿង

អាប៊ុល០១គ្រឿម៉ាកKOMATSU

ពណ៌លឿង

ម៉ូតូចំនួន០២គ្រឿងដោយម្ចាស់បានរត់គេចខ្លួនបាត់។

បច្ចុប្បន្នវត្ថុតាងបទល្មើសទាំងនេះត្រូវបានប្រគល់ឱ្យខាងមន្ត្រីបរិស្ថានដើម្បីកសាងសំណុំរឿងតាមនីតិវិធី

ទាក់ទិនករណីដីខាងលើនេះ អង្គភាពព័ត៌មានរាល់ថ្ងៃទទួលបានលិខិតពីរច្បាប់ មួយច្បាប់ជាលិខិតគំនូសបង្ហាញសណ្ឋាន និងប្រវែងជ្រុងដី របស់អ្នកឧកញ៉ា ឡាញ់ ភារ៉ា និងឈ្មោះ ទ្រឿង យុន ចំណែកលិខិតទីពីរ គឺជាលិខិតទទួលស្គាល់ និងលះបង់សិទ្ឋលើដីជាន់គ្នា ដែលទទួលស្គាល់ដោយមេធាវី បាន លីយុទ្ធ

ក្នុងលិខិតទាំងពីរនេះបានបញ្ជាក់យ៉ាងច្បាស់ពីអត្តសញ្ញាណរបស់អ្នកមានសិទ្ធិលើការកាន់កាប់ដីព្រៃឈើរបស់រដ្ឋ ខណៈអាជ្ញាធរជំនាញហាក់មិនមានការទប់ស្កាត់បណ្តោយឲ្យជនខិលខូចធ្វើសកម្មភាពបំផ្លាញព្រៃឈើបាន។

មហាជនសង្កេតឃើញថា ដីព្រៃខាងលើនេះនៅមិនឆ្ងាយពីរមណីដ្ឋាអណ្តូងស្នេហ៍ ហើយជាប់ជាមួយផ្លូវជាតិទៅកាន់ព្រំដែនដាក់ដាំ តែបែរជាគណកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើមើលមិនឃើញ ខណៈគណកម្មការបានធ្វើដំណើរឆ្លងកាត់ផ្លូវនេះចុះទៅចាប់ការកាប់រានដីព្រៃនៅចំនុចភ្នំរហាំ និងភ្នំក្បាលខ្មោច ដែលមានចម្ងាយពីគ្នាប្រមាណគីឡូម៉ែត្រ ពោលគឺទៅដល់ចំនុចភ្នំអណ្តូងស្នេហ៏នេះមុន ទើបដល់ចំនុចភ្នំក្បាលខ្មោច ដែលគណៈកម្មការចាប់មនុស្សប្រាំនាក់ដាក់ន្ឋនាគារនោះជាក្រោយ។

ពាក់ព័ន្ធករណីខាងលើលោក សៀក មុន្នី អភិបាលស្រុកអូររាំងបានប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី១៦ តុលា ២០២០ យ៉ាងខ្លីថា ដីនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់បរិស្ថាន​…ចំពោះចំណាត់ការវិញ គឺបានទប់ស្កាត់និងបានបញ្ជូនទៅតុលាការ ដើម្បីបន្តនិតិវិធី

ចំណែកលោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲ្យដឹងនៅព្រឹកថ្ងៃទី១៦ តុលា ២០២០ថា លោកកំពុងឲ្យក្រុមការងារបញ្ជូនសំណុំរឿងនេះទៅខាងរដ្ឋបាលព្រៃឈើវិញកុំឲ្យខុសនិតិវិធី ព្រោះករណីនេះស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលព្រៃឈើ។

ចំណែកខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរីបានឲ្យដឹងថា កំពុងឲ្យមន្ត្រីចុះផ្ទៀងផ្ទាត់ថា តើដីចំណុច​​នោះស្ថិតក្រោមការគ្រប់គ្រងរបស់ជំនាញខាងណា

គិតត្រឹមវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៦ តុលា ២០២០អង្គភាពKDNយើងបានទទួល​​ដំណឹងថា គ្រឿងចក្រធុនធំខាងលើជំនាញទើបចាប់មិនទាន់បានមួយដង្ហើមង្រឹផងឥឡូវណឹងថា មានអ្នកធំគ្រាក់ប្រើវប្បម៌​​អន្តរាគមន៍យកអំណាចកៀបសង្កត់មន្ត្រីតាមមូលដ្ឋាន ដើម្បីជួយរំដោះយកគ្រឿងចក្រទាំងនោះឲ្យក្រុមឈ្មួញទុច្ចរិបំផ្លាញព្រៃឈើរបស់ជាតិវិញ…​…តែ…..បើសិនជាការអន្តរាគមន៍របស់លោកធំនិងមន្ត្រីគ្រាក់ៗដោះលែងគ្រឿងចក្រវិញបានមែននោះ រឿងនេះពិតជាធ្វើឲ្យសែនមហាអាសូរដីព្រៃ ដើមឈើ និងសត្វព្រៃ ចំណុចនោះ ហើយធ្វើឲ្យមហាជន នឹកឃើញមនុស្សនាក់ដែលត្រូវចាប់ដាក់ន្ឋនាគារថ្មីៗ ដោយសារកាប់រានដីព្រៃនៅភ្នំរហាំនិងភ្នំក្បាលខ្មោចខ្លាំងណាស់ ព្រោះវាជារឿងឧក្រិដ្ឋកម្មព្រៃឈើដូចគ្នាចុះម្ចាស់គ្រឿងចក្រនិងម្ចាស់ដីនៅភ្នំអណ្តូងស្នេហ៏នេះ  រួចខ្លួនពីសំណាញ់ច្បាប់ឬក៏មាន មន្តអាគម អាចរួចខ្លួនបានន៎?

adm

Leave a Reply

Your email address will not be published. Required fields are marked *