ព័ត៌មានថ្មីៗ

បែកធ្លាយរូបភាពក្រុមឈ្មួញរកសុីបទល្មើសទះគូទដាក់នាយរងសេនាធិការអាវុធហត្ថខេត្តទទួលទិសបង្រ្កាបទបល្មើស

(ក្រចេះ)មហាជនហួសចិត្តបន្ទាប់ពីបែកធ្លាយរូបភាពលោកវរៈសេនីយ៍ទោ សួន បូណា នាយរងសេនាធិការអាវុធហត្ថខេត្ត ដែលកំពុងមានតួនាទីដឹកនាំកម្លាំងឈរជើងនៅចំណុចភូមិមានជ័យ ឃុំស្រែចារស្រុកស្នួល។  នៅក្នុងសក្មភាពនិងទង្វើនោះ ត្រូវបានមហាជនអស់ជំនឿដោយពួកគេហួសចិត្តបន្ទាប់ពីបែកធ្លាយរូបភាពស្ត្រីមេឈ្មួញឈើម្នាក់ទះគូទដាក់ ខណៈដែលលោកវរៈសេនីយ៍ទោរូបនោះ ហាក់ដូចជាកំពុងមានវត្តមានចរចារសម្របសម្រួល នៅកន្លែងកើតហេតុ គ្រាដែលក្រុមឈ្មួញរកសុីបទល្មើសព្រៃឈើ មកវ៉ៃកញ្ចក់រថយន្តអ្នកការសែត ឈ្មោះលោក គង់ឌួង ដែលកំពុងចុះប្រតិបត្តិការប្រម៉ាញ់ថតផ្តិតយករូបភាពដើម្បីផ្សព្វផ្សាយ។

ក្នុងហេតុការនិងរូបភាពដែលបែកធ្លាយយ៉ាងច្បាស់កាលពីវេលាម៉ោង១២និង៣០នាទីយប់ថ្ងៃទី១៨ឈានចូលថ្ងៃទី១៩សីហា២០២០កន្លងទៅថ្មីៗនេះ ស.បញ្ជៈឲ្យឃើញយ៉ាងច្បាស់ថា៖លោកវរៈសេនីយ៍ទោរូបនោះមិនគោរពនិងអនុវទៅតាមបទបញ្ជាដ៏គគុករបស់លោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន ដែលដាក់បទបញ្ជាឲ្យដឹកនាំកម្លាំងអាវុធហត្ថប្រចាំទិសបង្រ្កាបបទល្មើសធនធានធម្មជាតិនៅចំណុចខាងលើ នោះទេ  បែជាខ្លាចអំណាចរបស់ស្រ្តីមេឈ្មួញដ៏ឆ្នាស់នោះហើយចូលខ្លួនធ្វើការសម្របសម្រួលឲ្យស្រ្តីមេឈ្មួញនោះយកលុយមកដើម្បីសង់ថ្លៃខូចខាតកញ្ចក់រថយន្តលោកគង់ឌួងអ្នកការដែលក្រុមឈ្មួញឈើវាយបែកកញ្ចក់រថយន្តអ្នកការសែតឈ្មោះគង់ឌួងទៅវិញ។

ពាក់ព័ន្ធហ្និងរូបភាពរួមផ្សំទៅនិងទង្វើរបស់លោក វរៈសេនីយ៍ទោ សួន បូណា ដែលធ្វើនៅពេលនោះ ត្រូវបានមហាជន ធ្វើការសំណូមពរដល់លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថា មេតា ត្រួតពិនិត្យ នៅសកម្មភាពលោកវរៈសេនីយ៍ទោរូបនោះផង  ម៉្យាងដើម្បីបញ្ចៀសរាល់ការរិៈគន់ដល់ស្ថាប័នអាវុធហត្ថលើផ្ទៃប្រទេសដែលកំពុងមានសកម្មភាពយ៉ាងផុលផុះចុះបង្រ្កាបបទល្មើសសព្វថ្ងៃ ជាក់ស្តែងដូចជានៅយប់ថ្ងៃទី៣ខែកញ្ញា២០២០នេះដែលកម្លាំងរបស់អាវុហត្ថលើផ្ទៃប្រទេសចុះប្រតិបត្តិការបង្រ្កាបរថយន្តសាំយ៉ុងដឹកឈើប្រណិតប្រភេទសុក្រុំឃ្លុំពេញព្រៀបនៅចំណុចភូមិមានជ័យឃុំស្រែចារស្រុកស្នួល ចំ. ចំណុច លោក វរៈសេនីយ៍ទោ សួន បូណា ឈរជើងចាំបង្រ្កាបបទល្មើសធនធានធម្មជាតិនោះតែម្តង៕

adm

Leave a Reply

Your email address will not be published. Required fields are marked *