ព័ត៌មានថ្មីៗ

ប្រាក់ម៉ោងលើសរបស់លោកគ្រូអ្នកគ្រូស្ទើតែពេញមួយឆ្នាំប្រហែលជាស្ទះចរាចរណ៍ហើយបានជាមិនទាន់បើកអោយ

ខេត្តមណ្ឌលគិរី៖  យោងតាមគោលការណ៍របស់ក្រសួងអប់រំយុវជន និងកីឡាចំពោះលោកគ្រូអ្នកគ្រូថ្នាក់មធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិដែលបានបង្រៀនច្រើនម៉ោងដោយសារតែកង្វះខាតគ្រូបង្រៀន   ហើយលើសពីការកំណត់របស់ស្តង់ដារការងារ  ពួកគាត់នឹងត្រូវទទួលបានប្រាក់ម៉ោងបន្ថែមទៅលើប្រាក់បៀវត្សរបស់គាត់។  ក៏ប៉ុន្តែបើយើងក្រឡេកមើលមកខេត្តមណ្ឌលគិរីវិញ  ប្រាក់ម៉ោងលើសទាំងនោះហាក់បីដូចជានៅឆ្ងាយដូចជើងមេឃពីព្រោះចាប់តាំងពីថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មីកាលពីខែ វិច្ឆកា ឆ្នាំ២០១៩ មកដល់ពេលនេះជិតមួយឆ្នាំទៅហើយ  លោកគ្រូអ្នកគ្រូទូរទាំងខេត្តមិនទាន់ទទួលបានសូម្បីតែ ១០០រៀល។

ផ្អែកទៅលើ់ការអះអាងពីសំណាក់លោកគ្រូអ្នកគ្រូមួយចំនួនធំនៅក្នុងខេត្តនេះបានអោយដឹងថា  ប្រាក់ម៉ោងលើសទាំងនេះឆ្នាំណាក៏ដូចឆ្នាំណាដែរគឺទទួលបានយឺតរាល់តែឆ្នាំ។ ប្រភពដដែលនេះបានបន្តទៀតថា  តើប្រាក់ទាំងនោះនៅទាក់ត្រឹមកន្លែងណាបានជាយូធ្លាក់មកដល់ពួកគាត់ម៉្លេះ បើឯកសារបញ្ជាក់ម៉ោងលើលរបស់លោកគ្រូអ្នកគ្រូប្រចាំសប្តាហ៍  និងខែនិមួយៗត្រូវបានបញ្ជូនទៅខាងមន្ទីរអស់ហើយ? ចំណែកឯខេត្តផ្សេងៗគេតែងតែទទួលបានជាប្រចាំយ៉ាងយូបំផុតរយៈពេល ២ ទៅ ៣ ខែ  ចម្លែកអ្វីតែខេត្តនេះ? តើរឿងទាំងនេះលោក ទឹម សង្វាត ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តមណ្ឌលគិរីបានដឹងដែររឺទេ? តើឯកសារម៉ោងលើសទាំងនោះខាងមន្ទីរទុកចោល  ឬមានអ្វីលាក់បាំងនៅពីក្រោយរឿងលុយនេះ?

ពាក់ព័ន្ធទៅនិងរឿងប្រាក់ខែយីតមិនបើកឲ្យគ្រូៗរបស់មន្ទីរអប់រំយុវជននឹងកីឡាខេត្តមណ្ឌលគិរី លោកគ្រូអ្នកគ្រូទាំងអស់នោះ សុំសំណូមពរឲ្យអង្គភាពព័ត៌មានរាល់ថ្ងៃ(KDN)ជួយផ្សព្វផ្សាយដើម្បីឲ្យក្រសួងអប់រំយុវជននិងកីឡា ពិសេសប្រមុខថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលលោកបានជ្រាបអំពីទុក្ខកង្វល់របស់ពួកគាត់ផង៕

adm

Leave a Reply

Your email address will not be published. Required fields are marked *