ព័ត៌មានសង្គម

ចំជាស៊យមែនកំពុងតែឆឺតៗប៉ូលិសចូលព័ទ្ធរត់ជាន់ជើងគ្នាក្នុងហាងខារ៉ាអូរខេ

មណ្ឌលគីរី: ចំជាស៊យមែនកំពុងតែឆឺតៗប៉ូលិសចូលព័ទ្ធប្រុសៗរត់ជាន់ជើងគ្នា ខណៈសមត្ថកិច្ចបានចុះធ្វើការបង្រ្កាបហាងខារ៉ាអូរខេកាលពីយប់វេលាម៉ោង២២ថ្ងៃទី ៣០ខែ កក្កដា ឆ្នាំ ២០២០។

នៅក្នុងការចុះបង្រ្កាបនោះ គេបានឃើញវត្តមាន

លោកងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី លោកស្រីឧត្តមសេនីយត្រីហួន គឹមហេង ស្នងការរងទទួលបន្ទុកការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន លោកកាន់ ពេញ អធិការក្រុងសែនមនោរម្យនិងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

ខណៈពេលចុះបង្រ្កាបនោះផងដែរក៏មានការឃាត់ខ្លួនមនុស្សស្រីបានចំនួន២៨នាក់ ដែលចាំបំរើការសប្បាយរបស់ប្រុសនៅក្នុងហាងខារ៉ាអូរខេ រ៉ូយ៉ាលមណ្ឌលគិរី ព្រមទាំងធ្វើការដកហូតបានៈ

អំភ្លីចំនួន៣គ្រឿង ក្បាលFMចំនួន៤គ្រឿង ក្លាយអិនចំនួន៤គ្រឿង អេហុិចចំនួន៤គ្រឿង ថាច់ស្រីមចំនួន៤គ្រឿង ក្បាលមីក្រូហ្វូនចំនួន២ដើម។

តែគួឲ្យសោកស្តាយផងដែរ ក្នុងការឆ្មក់ចូលបង្រ្កាបរបស់សមត្ថកិច្ចអាជ្ញាធរក្រុងសែនមនោរម្យនោះគេមិនបានឃើញចាប់ខ្លួនថៅកែហាងឬបិទហាងខារ៉ាអូរខេដែលប្រព្រឹតល្មើសច្បាប់បំរាមយ៉ាងកំហិតរបស់រាជរដ្ឋាភិបាលនោះឡើយគ្រាន់តែធ្វើកិច្ចសន្យាតែប៉ុណ្ណោះ។

នៅក្នុងសកម្មភាពលួចឆ្មក់បង្រ្កាបហាងខារ៉ាអូរខេដែលល្មើសច្បាប់នេះ ត្រូវបានមហាជនធ្វើការរិៈគន់ដាក់ការ សង្ស័យថា,,ក្នុងករណីនេះពិតជាមានអ្វីអាថ៌កំបាំង និងមានអ្វីបិទបាំងជាមិនខាន៕

adm

Leave a Reply

Your email address will not be published. Required fields are marked *