ព័ត៌មានថ្មីៗ

សមត្ថកិច្ចស្រុកកែវសីមាធ្វើការបង្រាបបានរថយន្តឆ្លាម១គ្រឿងដឹកឈើល្មើសច្បាប់

មណ្ឌលគិរី៖ កាលពីវេលាម៉ោង០៤.៤៥ ជិតភ្លឺឈានចូល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០កម្លាំងអ.ហស្រុក+អហខេត្តចំនួន០៦នាក់រថយន្ដ០៣គ្រឿង  ដឹកនាំដោយលោកអ/ឯក ធន់ រឿនមេបញ្ជាការរងស្រុក សហការណ៍ជាមួយគណៈបញ្ជាការឯកភាពស្រុកធ្វើការបង្ក្រាបបានរថយន្តដឹកឈើ០១គ្រឿងម៉ាកកាមេរីឆ្លាម ពណ៌ទឹកប្រាក់ គ្មានស្លាកលេខដឹកឈើប្រភេទលេខ១(សុក្រំ)ចំនួន០៣ដុំ

ស្ថិតនៅចំណុចutm០៧០៥៨៥៤.១៣៣៩០៩៨.ក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី

ប្រភពពីសមត្ថកិច្ចបានប្រាប់អង្គភាពKDNថា៖មុនពេលកើតហេតុកម្លាំងសមត្ថកិច្ចចម្រុះបានធ្វើការល្បាតតាមគោលដៅដែលជនល្មើសតែងតែធ្វើសកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើ ក៏ប្រទះឃើញជនល្មើសដឹកឈើមកដល់ចំណុចខាងលើពិតប្រាកដមែន គ្រានោះជនល្មើសបានក៏វវគ្គអើជាមួយកម្លាំងសមត្ថកិច្ច គេក៏បើករថយន្តគេបំបុករថយន្តរបស់ លោក ហឿន សុខណា អភិបាលរងស្រុកទទួលបន្ទុកគណៈ បញ្ជាការឯកភាពស្រុក ចំពីមុខដើម្បីរំដោះខ្លួន តែដោយរថយន្តលោកអភិបាលរងស្រុករូបនោះមានកាងរាឹងមាំល្អក៏មិនអាចទៅមុខរួច គ្រានោះសមត្ថកិច្ចកក្របួចជាប់។

  ចំណែកអ្នកបើកបររងរបួសធ្ងន់ ត្រូវបានបងប្អូនបញ្ជូនទៅមន្ទីពេទ្យស្រុកស្នួលមិនទទួលបញ្ជូនបន្តទៅខេត្តត្បូងឃ្មុំអាចបន្តទៅទីក្រុងភ្នំពេញដោយស្ថានភាពធ្ងន់។

ដោយឡែក បន្ទាប់ពីមានការភ្ញាក់ផ្អើលគាប់ជួននឹងម្ចាស់ផ្ទះនៅកន្លែងកើតហេតុខាងលើជាឈ្មួញឈើផងនោះ មានលាក់ទុកឈើខុសច្បាប់ចំនួន៣៤ដុំគគី៦ដុំសុក្រម២៨ដុំ ផងនោះ សមត្ថកិច្ចដែលនៅទីនោះបានរាយការណ៍ទៅព្រះរាជអាជ្ញាខេត្ត។

ក្រោយពីលោកព្រះរាជអាជ្ញាទទួលបានសេចក្តីរាយការណ៍ពីកម្លាំងសមត្ថកិច្ចភ្លាម.

  នៅម៉ោង៩.២៣នាទីថ្ងៃដដែល លោកព្រះរាជអាជ្ញារង អ៊ាង សុគន្ធ និងក្រឡាបញ្ជីរបស់ព្រះរាជអាជ្ញា ខេត្ត បញ្ជាឲ្យដឹកជញ្ជូនឈើ ចំនួន៣៤ដុំ គគី៦ដុំ សុក្រម២៨ដុំ ដែលដឹកយកមកលាក់ទុកនៅក្រោយផ្ទះ ឈ្មោះណាង តែស៊ាន (ហៅស៊ាន) ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំខាងលើ  ឲ្យយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកែវសីមាដែរ។ (ចំណែកម្ចាស់ផ្ទះបានគេចខ្លួនជូនអ្នករបួសទៅភ្នំពេញ)

បច្ចុប្បន្នវត្ថុតាងបានប្រមូលយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកែវសីមាបន្តនិតិវិធីច្បាប់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *