ព័ត៌មានថ្មីៗ

នោះៗ!1ចាំមើលវាសនាលោកនង ទុណ្ណារី និងបក្សពួកអាចគិចរួចពីសំណាញ់ច្បាប់បានឬយ៉ាងណា?រឿងលក់ដីស្រលរដ្ឋ

មណ្ឌលគិរីៈ លោកនង ទុណ្ណារី ជាប្រធានក្រុមប្រឹក្សាស្រុកអូររាំង ដែលអតីតៈជាអភិបាលនៃគណៈអភិបាស្រុកត្រូវបានមហាជនក៏ដូចជាមន្ត្រីជាច្រើននាក់ដែលមិនពាក់ព័ន្ធទៅនិងការលក់ដីរដ្ឋ  កំពុងរងចាំមើលចំណាត់ការរបស់ថ្នាក់ជាតិ  និងជាពិសេសឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ តើលោកបើការស៊ើបអង្កេត

ដើម្បីលុតដំ ប្ដូរឥរិយាបទចំពោះទម្លាប់អាក្រក់នៃមន្ត្រីខិលខូចនិងបក្សពួកលោកនង ទុណ្ណារី ដែលហ៊ានធ្វើឯកសារលក់ដីចំការស្រល់រដ្ឋជាច្រើនហិកតានោះ ត្រូវមានទោសដូចលោក សេង សុវណ្ណារ៉ា ដែរឬទេ?

នេះបើយោងតាមប្រភពបានប្រាប់អង្គភាពKDNថា៖ ដីចំការស្រលរបស់រដ្ឋជាច្រើនហិកតាត្រូវបានលោកនង ទុណ្ណារីនិងបក្សពួកក្លែងបន្លុំឯកសារឲ្យមានម្ចាស់ដើម្បីសុំធ្វើលិខិតកាន់កាប់ស្របច្បាប់ រួចមកបង្ខំឲ្យមន្ត្រីភូមិមេឃុំសង្កាត់ចុះហត្ថលេខាឲ្យក្លាយជាដីស្របច្បាប់ ដើម្បីបក្សពួកលោកលក់បន្ត។

ខណៈពេលដីស្រលរដ្ឋទាំងនោះមានម្ចាស់និងឯកសារទទួលស្គាល់ពីភូមិឃុំស្រុកហើយថែមបង់ពន្ធជូនរដ្ឋដែលប្រថាប់ត្រាចេញដោយប្រធានពន្ធដាខេត្តលោក ហេង សុីប៉ា  ច្បាស់លាស់ហើយនោះ ត្រូវក្រុមលោកនង ទុណ្ណារីលក់បន្តបានដោយជោគជ័យ ចំណែកអ្នកទិញដីទាំងវិញបានមកបោះបង្គោលរបងជាច្រើនកន្លែងនិងច្រើនរយហិកតាដើម្បីសំគាស់ព្រំ (តែអកុសលអាក្រក់) ត្រូវបានឯកឧត្តមស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី កាលពីល្ងាចថ្ងៃទី២៩មិថុនា២០២០ បានដឹកនាំមន្ត្រីជំវិញខេត្តចុះទៅពិនិត្យរាល់ដីស្រលរដ្ឋកឃើញមានគេបោះបង្គោលស្អេកស្កះពេលនោះឯកឧត្តមមានការហួសចិត្តទៅនិងទង្វើ ដែលក្រុមជនខិលខូចហ៊ានប្រព្រឹតដូច្នេះ  រួចឯកឧត្តមបានមានប្រសាសន៍បញ្ជាក់ប្រាប់អ្នកសារព័ត៌មានជាច្រើនអង្គភាពថាបើទោះជាយ៉ាងណាក៏ដោយក៏មិនឲ្យជនខិលខូចណាម្នាក់យកដីចំការស្រល់រដ្ឋលក់បានជាដាច់ខាត។

បន្ទាប់មកឯកឧត្តម ក៏បានដាក់បទបញ្ជាយ៉ាងក្តៅគគុកឲ្យមន្ត្រីនៃដែនជម្រកសត្វព្រៃកែវសីមា ធ្វើការចុះដកបង្គោលរបងទាំងអស់នោះចេញពីដីចំការស្រល់ឲ្យអស់ជាដាច់ខាត។

សូមបញ្ជាក់ថា៖ហេតុផលទាំងអស់នេះហើយបានធ្វើឲ្យអ្នកទិញបន្តជាច្រើននាក់ពិសេសលោកឧកញ៉ា ស្រី ចាន់ ថនដែលទិញដីចំការស្រលច្រើនជាងគេ ក្នុងគោលបំណងធ្វើកសិដ្ឋានចិញ្ចឹមគោក៏ត្រូវអាក់ខានមិនបានធ្វើ ដោយថ្នាក់ខេត្តធ្វើការហាមឃាត់ ដែលពួកគាត់គ្រាន់តែយកកូនឈើទៅដាំលើដីនោះក៏មិនបានផង  ហេតុនេះលោកក៏បានបញ្ជូនឯកសារស្របច្បាប់ ដែលលោក នង ទុណ្ណារីនិងបក្សពួកផ្តល់ឲ្យលោក ទៅបង្ហាញថ្នាក់ខេត្តថ្នាក់ជាតិដើម្បីទាមទាសិទ្ធិកាន់កាប់ស្របច្បាប់របស់លោកវិញផងដែរ ព្រោះលោកឧកញ៉ាគឺជាអ្នករងគ្រោះទេ។

(មានតរឿងច្រើនទៀត)

adm

Leave a Reply

Your email address will not be published. Required fields are marked *