ព័ត៌មានសង្គម

រលាយរលត់អស់ហើយព្រៃឈើតូចធំបើមន្ត្រីនៃមន្ទីរកសិកម្មនឹងនាយខ័ណ្ឌរដ្ឋបាលព្រៃឈើអនុញ្ញាត្តិឲ្យមេឈ្មួញអុសជាមន្ត្រីយោធាឈរទិញនៅភូមិឬស្សីចារដូចេ្នះ

ខេត្តក្រចេះ៖ មហាជននៅភូមិឬស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របូរីក៏ដូចជាទូទាំងខេត្តក្រចេះ បានសម្តែងការសោកស្តាយនូវមហាវិនាសកម្មព្រៃឈើ ដោយសារពពួកមន្ត្រីខិលខូច ដូចជាលោកទ្រីសុភ័ក្រ ប្រធានមន្ទីរកសិកម្មខេត្តនិងលោកពៅ រតនា នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះ  ឃុបឃិតគ្នា អនុញ្ញាត្តិច្បាប់ឲ្យទៅ មន្ត្រីយោធាម្ចាស់ភាគហ៊ុន២រូបកាន់ច្បាប់អិលប៉េនឹងប៉េសេ ទៅលើការជំនួញឈើអុស។

ថៅកែឈើអុសទាំងពីនោះគឺៈ ទី១លោក សុខ គង់ មានតួនាមទីជាមេបញ្ជាការ រងយោធា សឹកខេត្តក្រចេះ នឹងទី២ឈ្មោះលោក  លោក ឯក គឹមសួ ឋានៈវរៈសេនីយ៍ត្រី(សក្តិ៤)យោធាសឹករងខេត្តក្រចេះ។ បើយោងតាមប្រភពច្បាស់ការពីពលរដ្ឋថា៖នៅក្នុងស្រុកចិត្របូរី មិនមានឈើនៅសល់ក្នុងដីសម្បទានសង្គមកិច្ចទេនៅក្នុងឃុំទាំង៣របស់ស្រុកចិត្របូរីនោះ។

ព្រោះដីសម្បានសង្គមកិច្ចនៅឃុំសបុក កាប់ឈើអស់៥ទៅ៦ឆ្នាំហើយ នៅឃុំដាព្រៃឈើក្នុងដីសម្បានសង្គមកិច្ចកាប់ឈើអស់៥ទៅ៦ឆ្នាំហើតដែរ ឯព្រៃនៅក្នុងដីសម្បទានសង្គមកិច្ចនៅឃុំថ្មីក៏គេកាប់ឈើអស់គ្មានសល់៤ទៅ៥ឆ្នាំមកហើយដែរ។\

បើយោងតាមប្រភពខាងលើនេះបានបញ្ជាក់អះអាងយ៉ាងច្បាស់ថា៖ដីសម្បទានសង្គមកិច្ចគ្មានព្រៃឈើតូចធំនៅសល់សម្រាប់កាប់ធ្វើអុសដូច្នេះ អង្គភាពKDNតំណាងឲ្យ ពលរដ្ឋទៅចុះ សុំធ្វើការសួ សំនួរ ១សំនួរថា៖តើលោទ្រីសុភ័ក្រ ប្រធានមន្ទីរកសិកម្មខេត្តនិងលោកពៅ រតនា នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះ ចេញលិខិតអនុញ្ញាត្តិច្បាប់ឲ្យលោកធំជាមន្ត្រីយោធា ទាំងពីរូបខាងលើកាប់ឈើធ្វើអុសមានច្បាប់ អិលប៉េនិងប៉េសេ មិនចេញឲ្យបំផ្លាញធនធានធម្មជាតិ សម្បត្តិជាតិទេឬអី? ។ ប្រភពបានបន្តថា៖ក្រោយពេលដែលលោទាំងពីរូបនេះ ទទួលបានច្បាប់អនុញ្ញាត្តិហើយភ្លាម  លោកធំទាំងពីបានបំផុសពលរដ្ឋឲ្យចូលកាប់ឈើក្នុងព្រៃការពាររបស់រដ្ឋយកមកលក់ឲ្យលោក ក្នុងតម្លៃ មួយម៉ែត្រគូបថ្លៃ៣០០០០៛(បីម៉ឺនរៀល)ចំណែកតម្លៃលក់ចេញវិញឲ្យទៅខាងថៅកែឡដុតធ្វើឥដ្ឋ៦០០០០៛(ប្រាំមួយម៉ឺនរៀល)។

ពាក់ព័ន្ធទៅនឹងគំនរអុសដ៏មហាធំនេះ អង្គភាពយើងបានខលសួរទៅលោក ម៉ី វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែ លោក បានប្រាប់ថា ”គំនរឈើអុសនោះគេមានច្បាប់អិលប៉េ នឹងប៉េសេរបស់គេ ចេញត្រឹមខេត្ត”។ អង្គភាពយើងសួបន្ត ថាតើឈើអុសទាំងនោះកាប់យកមកពីដីសម្បទានសង្គមកិច្ចណា?

លោកឆ្លើយប្រាប់ថា៖ព្រៃដីសង្គមកិច្ចឃុំថ្មី ស្រុកចីត្របូរីនេះ! តែអង្គភាពយើងបានសួបញ្ជាក់ទៀតថា៖ បើតាមការឲ្យដឹងពីប្រជាពលរដ្ឋនៅឃុំថ្មីបានអះអាងយ៉ាងច្បាប់ថាទីនោះគ្មាននៅសល់ព្រៃឈើទេ កាប់អស់៤,៥ឆ្នាំហើយ! លោកឆ្លើយបន្តថា៖ឈើអុសនោះសល់យូណាស់ហើយ!  អង្គភាពយើងបានសួបញ្ជាក់ថា៖បើក្រុមការងាររបស់KDNយើងទៅដល់គំនរអុសទីនោះថតបាននៅក្នុងរូបភាពឈើថ្មីទាំងអស់!  លោកឆ្លើយបន្តទៀតថា៖បើអញ្ចឹងចាំខ្ញុំឲ្យកូនចៅចុះទៅពិនិត្យ ដោយខ្ញុំកំពុងធ្វើដំណើរទៅភ្នំពេញ។

ចំណែកលោ ទ្រីសុភ័ក្រ ប្រធានមន្ទីរនឹងលោគពៅរតនា នាយខ័ណ្ឌ លោកទាំងពីទូរស័ព្ទលោកដាក់ជាប់រវល់រហូតពេលអង្គភាពយើងខលចូលមិនក្រោម៥ដងម្នាក់ទេ។

គួរំលឹកផងដែរថា៖កាលពីថ្ងៃទី២៦ឧសភា២០២០វេលាម៉ោង១១នឹង៥០នាទីកន្លងទៅថ្មីៗនេះ សមត្ថកិច្ចជំនាញចាប់រថយន្តដឹកឈើឧសដែលបំរ៉ុងយកមកលក់ឲ្យដេប៉ូលោកទាំងពីខាងលើចំនួន០២គ្រឿង ប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើសណ្តាន់។

ពាក់ព័ន្ធទៅនឹង ព្រៃឈើក្នុងដីសម្បទានសង្គមកិច្ចគ្មានឈើដូច្នេះ ហើយមន្ទីរកសិកម្មនឹងខ័ណ្ឌរដ្ឋបាលព្រៃឈើអនុញ្ញាត្តិច្បាប់ឲ្យមានដេប៉ូអុសដ៏មហាធំនេះកើតឡើង ត្រូវបានប្រជាពលរដ្ឋបានធ្វើការសំណូមពរដល់ វ៉ា ថន ដែលជាអភិបាលខេត្តក្រចេះមេតា ចាត់កម្លាំងចុះអធិការកិច្ចពិនិត្យលើការកាប់ឈើព្រៃមកធ្វើអុសដែលមានទីតាំងខាងលើនេះផងទាន។ មិនមែនគ្រាន់តែធ្វើការសំណូមពរទៅតែឯកឧត្តមវ៉ា ថនប៉ុណ្ណោះទេ ប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះដែលបានឃើញ ការកាប់បំផ្លាញឈើតូចធំ ដែលជាសម្បត្តិជាតិយកមកធ្វើអុសដើម្បីប្រយោជន៍បក្សពួកដូច្នេះ ពួកគាត់បានធ្វើការសុំអង្វរ យ៉ាងទទូចដល់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ដែលជាប្រធានគណៈកម្មការធិការបង្ក្រាបបទល្មើសធនធានធម្មជាតិថ្នាក់ជាតិ សូមលោក មេតាចាត់កម្លាំងចុះអធិការកិច្ចនៅដេប៉ូឈើអុសរបស់លោកធំ ជាមន្ត្រីយោធាមានអំណាចទាំងពីខាងលើនេះផងចុះ ក្រែងព្រៃឈើបានសេសសល់សម្រាប់ធ្វើលំនៅឋានឲ្យមនុស្សជំនាន់ក្រោយផងទាន។

សូមបញ្ជាក់ថា រាល់ការផ្សាយរបស់អង្គភាពយើងខ្ញុំ ផ្សាយក្នុងនៃរិៈគន់ដើម្បីស្ថាបនា ដោយយោងតាមប្រភពនឹងឯកសារមួយចំនួនជាទឡ្ហីក។

បើអស់លោក លោក លោកស្រី លោកឧកញ៉ា យល់ថាអង្គភាពយើងខ្ញុំផ្សាយខុសការពិត សូមធ្វើការប្តឹងមកការរិយាល័កណ្តាល របស់យើងខ្ញុំតាមរបបសារព័ត៌មាន តាមរយៈលេខ012926265/0885263333/0974528818

អង្គភាពយើងខ្ញុំនឹងធ្វើការផ្សាយបកស្រាយជូន ដោយយោងតាមឯកសារណាមួយដែលអស់លោកយល់ថាត្រឹមត្រូវ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *