ព័ត៌មានថ្មីៗ

រថយន្តកែច្នៃដឹកដើមដំឡូបង្កប់ឈើនៅខាងក្រោមត្រូវកម្លាំងអាវុធហត្ថបង្រ្កាប

ខេត្តក្រចេះ៖ ដោយគោរពតាមនូវបទបញ្ជាយ៉ាងមឺង ម៉ាត់របស់ ឧត្តមសេនីយ៍ត្រី សាន ប៊ុនថានមេបញ្ជាការកងរាជអាវុធហត្ថខេត្ត កាលពីវេលាម៉ោង១១:៣០នាទីយប់ ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ២០២០លោក វរៈសេនីយ៍ត្រី ម៉ក់ ពីយុត្តិ  អនុប្រធានមន្ទីរសម្ភារៈបច្ចេក ទេស នៃបញ្ជាការដ្ឋានកងរាជខេត្តក្រចេះ បានដឹកនាំកម្លាំងអាវុធហត្ថខេត្តសហការជាមួយកម្លាំងអាវុហត្ថស្នាក់ការសន្តិសុខ៧០៩ធ្វើការស្ទាក់ចាប់  បានរថយន្តកែច្នៃដឹកដើមដំឡូងពីលើបង្កប់ឈើខាងក្រោមបាន១គ្រឿង ដែលបំរ៉ុងដឹកឆ្លងចូលទៅដីវៀតណាមតាមច្រក ដេ៧(ហៅស្ពាន១)តែរថយន្តនោះទើបតែធ្វើចរាចរណ៍ទៅដល់ចំណុចអូរចរចា ត្រូវកម្លាំងអាវុធហត្ថស្ទាក់ចាប់បានតែម្តង។

ពាក់ព័ន្ធទៅនឹងរថយន្តដឹកដើមដំឡូងខាងលើបង្កប់ឈើខាងក្រោមនេះផងដែរ ត្រូវបានប្រភពពីសមត្ថកិច្ចអាវុហត្ថម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានបង្ហើបប្រាប់KDNថា៖បើយោងតាមសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋដែលសម្រាកនៅឯផ្ទះចំការបានរាយការណ៍មកសមត្ថកិច្ចអាវុធហត្ថជាច្រើនដងមកហើយ តែដោយស្ថានភាពផ្លូវពិបាកផង ទើបបានចេះតែបទល្មើសលួចគេចទៅបានពួកគាត់បន្តថា៖ គាត់តែងសង្កេតឃើញរថយន្តដឹកដើមដំឡូងនេះដឹកតាមផ្លូវនេះជាញឹកញាប់ ពិសេសក្រុមម៉ូតូដឹកឈើគឺច្រើនណាស់ រាល់យប់ក្នុងមួយយប់មិនក្រោម២០-ទៅ៣០-ម៉ូតូទេ ចូលទៅចំណុចដេ៧(ហៅស្ពាន១) ដែលត្រូវគេដឹងថាតំប់គ្រប់គ្រងដោយលោក ហ៊ូ រតនា ជាមេប៉ុស្តិ៍ ទទួលបន្ទុកស្តីទីប៉ុស្តិ៍ជ័យឃ្លាំង។

ប្រភពពីសមត្ថកិច្ចអាវុធហត្ថដដែលបានបន្តថា៖ក្រោយពីដំណឹងនេះបានដឹងដល់ លោក វរៈសេនីយ៍ត្រី ម៉ក់ ពីយុត្តិ  លោកក៏បានដាក់បទបញ្ជាឲ្យកម្លាំងពួនស្ទាក់ចាប់បានរថយន្តខាងលើពិតដូចសេចក្តីរាយការណ៍មកមែន។

adm

Leave a Reply

Your email address will not be published. Required fields are marked *