ព័ត៌មានថ្មីៗ

គំនរអុសមហាធំសម្ងំលាក់ខ្លួនពួនបំផ្លាញព្រៃក្នុងទឹកដីស្រុកចិត្របូរី

ខេត្តក្រចេះ មហាជននៅភូមិឬស្សីចារ ឃុំថ្មីគ្រែ ស្រុកចិត្របូរី បានសម្តែងការសោកស្តាយនូវមហាវិនាសកម្មព្រៃឈើ ដែលត្រូវក្រុមមន្ត្រីមានអំណាចបុណ្យសក្តិ ឃុបឃិតគ្នាជាប្រពន្ធ ក្នុងសកម្មភាពកាប់ឈើធ្វើឧស ដាក់ក្នុងដេប៉ូលក់បន្តនៅភូមិឃុំខាងលើនេះ។

បើយោងតាមប្រភពច្បាស់ការមួយបានបង្ហើប្រាប់អង្គភាពKDNថា៖នៅក្នុងទឹកដីខេត្តក្រចេះនេះ មានមន្ត្រីយោធាសឹករងខេត្តពីនាក់ដែលជាម្ចាស់គំនរដេប៉ូឧសដ៏មហាធំនេះ ហើយត្រូវគេស្គាល់ឈ្មោះច្បាស់ផងដែរ ទី១ឈ្មោះលោក សុខ គង់ ទី២ ឈ្មោះ លោក ឯក គឹមសួ។

ប្រភពបានបន្តថា៖ពួកលោទាំងពីនេះ បានបំផុសពលរដ្ឋឲ្យចូលកាប់ឈើក្នុងព្រៃការពារដោយមន្ទីរបរិស្ថាន យកមកលក់ឲ្យលោកទាំងពីខាងលើក្នុងតម្លៃ មួយម៉ែត្រគូបថ្លៃ៣០០០០៛(បីមុឺនរៀល)ចំណែកតម្លៃលក់ចេញវិញ៦០០០០៛(ប្រាំមួយមុឺនរៀល)។

ជំវិញមហាគំនរឧសដ៏ធំនេះ អង្គភាពយើងបានខលសួរទៅលោក មុី វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែ លោក បានប្រាប់ថា៖គំនរឈើឧសនោះគេមានច្បាប់អិលប៉េ នឹងប៉េសេរបស់គេ។

អង្គភាពយើងសួបន្ត ថាតើឈើឧសទាំងនោះកាប់យកមកពីដីសម្បទានសង្គមកិច្ចណា លោកឆ្លើយប្រាប់ថា៖ព្រៃសង្គមកិច្ចឃុំថ្មី ស្រុកចីត្របូរីនេះ តែអង្គភាពយើងបានសួបញ្ជាក់ទៀតថា បើតាមការឲ្យដឹងពីប្រជាពលរដ្ឋនៅឃុំថ្មីបានអះអាងយ៉ាងច្បាប់ថាទីនោះគ្មាននៅសល់ព្រៃឈើទេ កាប់អស់៤,៥ឆ្នាំហើយ! លោកឆ្លើយបន្តថា៖ឈើឧសនោះសល់យូណាស់ហើយ!  អង្គភាពយើងបានសួបញ្ជាក់ថា៖បើក្រុមការងាររបស់KDNយើងទៅដល់គំនរឧសទីនោះថតបាននៅក្នុងរូបភាពឈើថ្មីទាំងអស់!  លោកឆ្លើយបន្តទៀតថា៖បើអញ្ចឹងចាំខ្ញុំឲ្យកូនចៅចុះទៅពិនិត្យ ដោយខ្ញុំកំពុងធ្វើដំណើរទៅភ្នំពេញ។

គួរំលឹកផងដែរថា៖កាលពីថ្ងៃទី២៦ឧសភា២០២០វេលាម៉ោង១១នឹង៥០នាទីកន្លងទៅថ្មីៗនេះ សមត្ថកិច្ចជំនាញចាប់រថយន្តដឹកឈើឧសដែលបំរ៉ុងយកមកលក់ឲ្យដេប៉ូលោកទាំងពីខាងលើចំនួន០២គ្រឿង ប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើសណ្តាន់។

នៅក្នុងស្រុកចិត្របូរីបើតាមប្រភពដែលបានប្រាប់មកអង្គភាពKDNយើងថា៖ជាប្រភពបំផ្លាញព្រៃឈើយ៉ាងខ្លាំងបំផុត បើរាប់ឡដុតឧសធ្វើធ្យូងមានដល់ទៅជាង៣០០សម្បកឡ នេះគេមិនបានរាប់បញ្ចូលឡធ្វើក្បឿងនឹងឡធ្វើឥដ្ឋទេ។

ដូច្នេះប្រភពពីពលរដ្ឋបានអះអាងថា៖ ព្រៃឈើក្នុងដីសម្បទានសង្គមកិច្ចមិនមានសល់ព្រៃឈើទៀតទេដូចជានៅក្នុងឃុំទាំងបី គឺឃុំសំបុក កាប់អស់៥,ទៅ៦ឆ្នាំហើយ ឃុំដា ក៏កាប់អស់ព្រៃឈើ៥,ទៅ៦ឆ្នាំ ឃុំថ្មីក៏កាប់អស់ព្រៃឈើ៤,ទៅ៥ឆ្នាំទៅហើយដែរ។

ពាក់ព័ន្ធទៅនឹង ព្រៃឈើក្នុងដីសម្បទានសង្គមកិច្ចគ្មានឈើដូច្នេះ ដេប៉ូឧសដ៏មហាធំនេះ ត្រូវបានប្រជាពលរដ្ឋបានធ្វើការសំណូមពរដល់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ដែលជាប្រធានគណៈកម្មការធិការបង្ក្រាបបទល្មើសធនធានធម្មជាតិ សូមលោក មេតាចាត់កម្លាំងចុះអធិការកិច្ចនៅដេប៉ូឈើឧសរបស់លោកធំជាមន្ត្រីយោធាមានអំណាចទាំងពីខាងលើនេះផងចុះ ក្រែងព្រៃឈើបានសល់សម្រាប់ធ្វើលំនៅឋានឲ្យមនុស្សជំនាន់ក្រោយ។

សូមបញ្ជាក់ថា រាល់ការផ្សាយរបស់អង្គភាពយើងខ្ញុំ ផ្សាយក្នុងនៃរិៈគន់ដើម្បីស្ថាបនា ដោយយោងតាមប្រភពនឹងឯកសារមួយចំនួនជាទឡ្ហីក។

បើអស់លោក លោក លោកស្រី លោកឧកញ៉ា យល់ថាអង្គភាពយើងខ្ញុំផ្សាយខុសការពិត សូមធ្វើការប្តឹងមកការរិយាល័កណ្តាល របស់យើងខ្ញុំតាមរបបសារព័ត៌មាន តាមរយៈលេខ012926265/0885263333/0974528818

អង្គភាពយើងខ្ញុំនឹងធ្វើការផ្សាយបកស្រាយជូន ដោយយោងតាមឯកសារណាមួយដែលអស់លោកយល់ថាត្រឹមត្រូវ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *