វីវរហើយក្រុមធ្វើផ្លូវទៅយកដីព្រៃមិនខ្លាចច្បាប់ ក្រមព្រហ្មប្រទណ្ឌ នៃ ព្រះរាជាណាចក្រកម្ពុជា

(មណ្ឌលគិរី)វីវរហើយក្រុមជនខិលខូចនិងបក្ខពួកមួយក្រុមដែលអាងមានលុយមិនខ្លាចញញើតច្បាប់ ថ្លើមពាសមេឃហ៊ានឈូសឆាយដីព្រៃធ្វើផ្លូវគ្មានច្បាប់អនុញ្ញាត្តមួយខ្សែរ  ដែលមានទីតាំងនៅចំនុចព្រំប្រទល់អូរពងទូ ជាប់ព្រំប្រទល់ភូមិពូត្រុំ សង្កាត់រមនា និងភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ។

ព្រះចៅអធិការវត្តអរិយក្សត្រលក់ដីវត្តក្នុងតម្លៃ១៥ម៉ឺនដុល្លារ ក្រោមហេតុផលថាអាជ្ញាធរដឹងឮ លក់យកលុយកសាងសាលាឆាន់នឹងរបងវត្ត!

(កណ្ដាល)៖ ដីវត្តអរិយក្សត្រ.ត្រង់ចំណុចមុខវត្ត ជាប់មាត់អូរ កន្លែងស្នាក់ការPM ដែលមានទំហំ ប្រមាណជិតកន្លះហិកតាត្រូវព្រះចៅអធិការវត្តលក់ឲ្យឈ្មួញក្នុងតម្លៃ១៥ម៉ឺនដូល្លា ក្រោមហេតុផលយកលុយក៏សាងសាលាឆាន់និងរបងវត្ត!។…

កម្លាំងសមត្ថកិច្ចចម្រុះ​ឃាត់ខ្លួនមនុស្ស១៧នាក់ករីណចូលកាប់ទន្ទ្រានដីរដ្ឋធ្វើកម្មសិទ្ធិ​ក្នុងស្រុកគូលែន

(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ​២០២១កម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួនមនុស្ស១៧នាក់

ជាពលរដ្ឋចំណាកស្រុកមកពីបណ្តាខេត្តផ្សេងនានាដែលជឿតាមការអូសទាញកៀងគរនិងបំផុសបំផុលពីមេខ្យល់ នាំគ្នាមកកាប់រុក្ខរានទន្ទ្រានដីរដ្ឋដើម្បីធ្វើជាកម្មសិទ្ធ ដែលផ្ទុយ​និងច្បាប់បានហាមឃាត់  ឋិតនៅចំនុចភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែនខេត្តព្រះវិហារ។…

អាជីវកម្មរ៉ែមាសក្នុងស្រុករវៀង កំពុងធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យ​ផ្ទុយពីច្បាប់​របស់ក្រសួង

(ព្រះវិហារ)៖នៅក្នុងទឹកដីស្រុករវៀងចំណុចភូមិរំដេង ឃុំរមណីយ៍ មានក្រុមឈ្មួកធ្វើអាជីវកម្មរ៉ែមាស ប្រើប្រាស់ឧបករណ៍បច្ចេកវិជ្ជាទំនើបៗនេះ ត្រូវបានប្រជាពលរដ្ឋក្នុងសហគមន៍អះអាងថា ផ្ទុយទាំងស្រុងពីច្បាប់អនុញ្ញាតរបស់ក្រសួង។…

ឆ្ងល់រឿងលោកយន់ សារ៉ោម ឈូសឆាយដីព្រៃរាប់សឹបហិកតាមិនទាន់ឃើញចាប់ខ្លួនសោះ? ដល់មនុស្សស៊ីឈ្នួលដាំដំឡូង៤នាក់និងម្ចាស់ចំការម្នាក់សមត្ថកិច្ចចាប់បញ្ជូនទៅតុលាការកាត់ទោសឲ្យជាប់គុក?

(មណ្ឌលគិរី)៖ មហាជននៅខេត្តមណ្ឌលគិរីកំពុងកើតក្តីចម្ងល់ទៅនិងច្បាប់ស្តីពីព្រៃឈើតែមួយខេត្តតែមួយថា៖ហេតុអ្វីក៏រឿងដាំដំឡូងនិងម្ចាស់ចំការត្រូវជាប់គុក ឯរឿងរបស់លោក យន់ សារ៉ោម ឈូសឆាយដីព្រៃជាច្រើនហិកតានៅតែមិនទាន់ត្រូវមានទោសជាប់គុក?…