សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ ប៉ូច ផាន់នី អាយុ៣៤ឆ្នាំ រស់នៅភូមិស្វាយ ឃុំព្រៃញាតិ ស្រុកគងពិសី និងឈ្មោះ ផាន់ ណា អាយុអត់ដឹង មានស្រុកកំណើនៅខេត្តបាត់ដំបង។ បច្ចុប្បន្នអ្នកទាំង២រស់នៅចំណុចកើតហេតុខាងលើ ប្រកបមុខរបរជាជាងកាត់សក់។
សមត្ថកិច្ចដដែលបានបញ្ជាក់បន្ថែមថា បុរសដែលបានស្លាប់ទាំង ២នាក់នេះគឺជាគូស្នេហ៍ និងបានរស់នៅជាមួយគ្នាជាង ១ឆ្នាំមកហើយ។ តែសង្ស័យបណ្តាលមកពីភ្លើងប្រច័ណ្ឌ ទើបគូស្នេហ៍មួយគូនេះសម្រេចបញ្ចប់ជីវិតខ្លួនឯងដោយអារករសម្លាប់ខ្លួន។
ក្រោយធ្វើកោសល្យបច្ច័យរួចរាល់ សមត្ថកិច្ចបានប្រគល់សាកសពបុរសទាំង២ទៅឱ្យក្រុមគ្រួសារ៕
Post a Comment