មានជនជាតិចិនវៀតណាមមកលេងល្បែងនៅក្នុងផ្ទះនោះ ជារៀងរាល់ថ្ងៃយប់។ប្រភពបានបន្តថា"មានរថយន្តចិនបើកមកលេងល្បែងទីនេះ លឿង
ដូចជាប្រញ៉ាប់ខ្លាំងណាស់រថយន្តនីមួយៗបើកលឿនដីហុយទ្រលោម ទាំងបង្កការភ័យខ្លាច នៅគ្រោះថ្នាក់ចរាចរណ៍ដល់កូនចៅពួកគាត់ថែមទៀត។ ប្រភពបានបន្តទៀតថា"តាមការសង្កេតមើលរបស់ពួកគាត់ក្រុមចិនភាគច្រៀនជាងវៀតណាមអ្នកមកលេងល្បែងទីនោះ គឺបើករថយន្តចូលមកចតនៅកន្លែងដីស្រឡះមួយកន្លែងមុខផ្ទះវេឡានោះតែម្តង ចតចោលចាប់តាំងពីម៉ោង៨ព្រឹករហូតដល់ម៉ោង១២យប់ខ្លះនៅជិតភ្លឺក៏មាន។
ពាក់ព័ន្ធករណីផ្ទះវេឡាបើកល្បែងនៅចំណុចខាងលើនេះ អង្គភាពសារព័ត៌មានរាល់ថ្ងៃយើងបាន រាយការណ៍ជូនលោក លឹម សៀងហេង ចៅហ្វាយក្រុងបាវិត នៅផ្ទះវេឡាខាងលើ លោកថាជាប់ប្រជុំ។ ក្រុមការងារអង្គភាពសារព័ត៌មានរាល់ថ្ងៃយើងបានខលទៅលោក សុវណ្ណា រិទ្ធ
ធិការការក្រុង អំពីផ្ទះវេឡាដែលបើកលេងល្បែងការស៊ូណូសង្ស័យគ្មានច្បាប់នេះ លោកថា ជាប់ត្រៀមក្បួនថ្នាក់ដឹកនាំ លោកបន្តឆ្លើយបកស្រាយប្រាប់បន្តថា"សូមលោកដើរមើលបន្តទៀតទៅត្រង់ណាក៏មានចិនដែរ ព្រោះចិនមកជួលផ្ទះពលរដ្ឋយើងនៅ ដោយខ្លះវាធ្វើការការសីុណូរួចវាមកដេក។
លោកនាយកប្រតិបត្តិសារព័ត៌មានរាល់ថ្ងៃបានរាយការណ៍ជូនឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញា សាលាដំបូងខេត្តស្វាយរៀងតាមប្រព័្ធតេឡេក្រាម ឯកឧត្ដម លោកបានប្រាប់ថា"បើមានករណីដូច្នេះសូមបងរាយការណ៍ទៅលោកស្នងការ។
បន្ទាប់មកនៅថ្ងៃដដែលនោះលោកនាយកប្រតិបត្តិសារព័ត៌មានរាល់ថ្ងៃបានខលទៅលោក ពេជ្រ វិរៈ ស្នងការនគរបាលខេត្តស្វាយរៀង តាមទូរសព្ទ ដើម្បីរាយការណ៍ជូនលោកជ្រាបតាមការចង្អុលបង្ហាញរបស់ឯកឧត្តមព្រះរាជអាជ្ញា,លោកស្នងការបានប្រាប់ថា:លោកជាប់ប្រជុំ
តែលោកនាយកប្រតិបត្តិបានសុំសំណូមពរលោកស្នងការដែលកំពុង សន្ទនា នោះថាបាទ"តែសូមលោកឧត្តមសេនីយ៍មេតា ចូលឆែកតេឡេក្រាមផង នៅទីតាំងផ្ទះវេឡាខាងលើ ខ្ញុំរាយការណ៍ជូន អំពីរូបភាពទីតាំង
ខណៈនោះ លោកបានតបវិញថា"បាទបងចាំខ្ញុំឆែក។
សូមបញ្ជាក់ថា:ក្រោយពីលោកស្នងការនគរបាលខេត្តស្វាយរៀង បានតបហើយប្រាប់ថាចាំឆែកមើលតាមតេឡេក្រាម គិតតាំងពីថ្ងៃ២១កុម្ភៈ២០២៥រហូតមកដល់ថ្ងៃទី១មិនា២០២៥នេះ លោកស្នងការនគរបាលខេត្តខាងលើ មិនឃើញចូលឆែកមើលទេ។ លោកនាយកប្រតិបត្តិសារព័ត៌មានរាល់ថ្ងៃបានខលទាក់ទងលោកម្តងទៀតតាមទូរសព្ទនៅថ្ងៃទី១មិនា២០២៥នេះ ទូរសព្ទខលចូលតែគ្មានអ្នកទទួល។
គួរំលឹកផងដែរកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤
កន្លងទៅសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាស មិនអនុញ្ញាតច្បាប់ ចំពោះល្បែងផ្សងសំណាង ដែលហួសសុពលភាពទៀតនោះឡើយ ព្រោះថា រាជរដ្ឋាភិបាល បានចេញគោលនយោបាយ គឺឈប់ចេញអាជ្ញាប័ណ្ណឲ្យតទៅទៀតហើយ។
ចុះហេតុអ្វីបានជា ថ្មីៗនេះជនជាតិចិន មកជួលផ្ទះវេឡានេះបើកលេងល្បែងទៅបានដូច្នេះ? ឬក៏មន្ត្រីមានសមត្ថកិច្ចនៃទឹកដីក្រុងបាវិតខេត្តស្វាយរៀងយើងនេះ គប់គិតគ្នា ហ៊ានបំពានអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដូច្នេះ?៕
Post a Comment