កណ្តាល៖ បាបកម្មទាន់ហន់ មិនចាំជាតិក្រោយ ដែលបុរសអតីតសង្សាកុហក់ស្ត្រីជាអតីតសង្សា ថា អោយមកយកគ្រឿងសមុទ្រ ពេលមកដល់មុខបន្ទប់ បែជាយកកាំបិទចុងស្រួចភ្ជុងសំឡុត រួចច្របាច់ក នាងរហូតសន្លប់ ដោយស្មានថាស្លាប់ ក៏ប្រញាប់ធ្វើអត្តឃាតដោយចងកស្លាប់ម្នាក់ឯង ដោយហេតុការណ៏ដ៏ភ្ញាក់ផ្អើលខាងលើបានកើតឡើងនៅវេលាម៉ោង ១២និង០០នាទីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២៥ នៅចំណុចក្នុងបន្ទប់ជួលរបស់បុរសរងគ្រោះ (សព) ស្ថិតក្នុងភូមិរកាកោង ឃុំរកាកោងទី(១) ស្រុកមុខកំពូល ខេត្តកណ្តាល ។
លោកវរសេនីយ៏ឯក ឯក លន់ អធិការនគរបាលស្រុកមុខកំពូលបានប្រាប់អោយដឹងថា÷
បុរសរងគ្រោះ(សព) មានឈ្មោះ ផៃ យ៉ុន ភេទប្រុស អាយុ២៦ឆ្នាំជនជាតិខ្មែរ មុខរបរបើករថយន្តដឹកសិស្ស មានទីលំនៅភូមិពាម ឃុំរកាកោងទី១ ស្រុកមមុខកំពូល ខេត្តកណ្តាល។
វត្ថុតាងបន្សល់ទុកនៅកន្លែងកើតហេតុមាន : កាំបិតចុងស្រួចដងជ័រចំនួន០១, ទូរស័ព្ទម៉ាកoppo ចំនួន០១គ្រឿង ,ស្ពីកឃឺរ័ ចំនួន០១គ្រឿង ,កៅអីជ័រពណ៏ក្រហមចំនួន០៤ត្រួតលើគ្នា, ខ្សែភ្លើងចំនួន០២សរសៃ ពណ៌ខៀវនិងក្រហម ប្រវែង០១ម៉ែត។ ចំនែក ស្ត្រី ជាអតីតសង្សាមានឈ្មោះ ឃៀង រតនា ជាអ្នកគ្រូបង្រៀនភាសារអង់គ្លេស CSL (សាលាធ្វើការជាមួយគ្នា) ។
លោកអធិការបន្តទៀតថា÷ យោងតាមការបំភ្លឺរបស់ : ១-អ្នកគ្រូឃៀង រតនា (អតីតសង្សារ)
២-ឈ្មោះ ហេង វណ្ណះ ត្រូវជាបងប្អូនជីដូនមួយ (របស់សព) ,
៣- ឈ្មោះ ហុង រដ្ឋា ត្រូវជាម្ចាស់បន្ទប់ជួល បានបំភ្លឺដូចគ្នា ប្រាប់សមត្ថកិច្ចឲ្យដឹងថា÷ ជនរងគ្រោះ(សព) ធ្លាប់មានប្រពន្ធមានកូន០១នាក់ បានបែកបាក់គ្នា ហើយនៅកំឡុងឆ្នាំ២០២៤ ជនរងគ្រោះបានមកជួលបន្ទប់ស្នាក់នៅតែម្នាក់ឯង(កន្លែងកើតហេតុ)ដោយធ្វើការជាតៃកុងឡានដឹកសិស្សសាលាឯកជនភាសាអង់គ្លេស CSL ហើយក៏បានស្គាល់អ្នកគ្រូ ឃៀង រតនា រួចក៏មានទំនាក់ទំនងស្នេហាជាមួយគ្នា(សង្សារ)។ រហូតមកដល់កំឡុងដើមខែកុម្ភៈឆ្នាំ២០២៥ ជនរងគ្រោះ(សព) ចាប់ផ្តើមប្រចណ្ឌ និងតែងតែប្រើពាក្យគំរាមទៅលើសង្សារដោយនិយាយថា (បើខ្លួនមិនបាន អ្នកណាផ្សេងក៏មិនបានដែរ) ដោយមិនចូលចិត្តនិងទង្វើរបស់ជនរងគ្រោះ អ្នកគ្រូ ឃៀង រតនា ក៏សុំផ្តាច់ទំនាក់ទំនងគ្នា តែភាគ្គីខាងបុរស មិនព្រម និងតែងតែសុំអង្វរសុំត្រូវគ្នាវិញ ។
លុះនៅថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២៥ ជនរងគ្រោះបានឆាតfacebookទៅអ្នកគ្រូ ឃៀង រតនា ដោយកុហក់លើកទី ១ ថា ÷ ខ្លួនទិញរបស់ផ្ញើរ ដោយអោយអ្នកគ្រូ មកយកនៅបន្ទប់ជួលរបស់ខ្លួន តែអ្នកគ្រូ មិនបានទៅនោះជួបទេ។
លុះនៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២៥ ជនរងគ្រោះក៏បានឆាត ជាលើកទី២ ដោយកុហកថា ÷ ខ្លួនបានទិញគ្រឿងសមុទ្រយកមកផ្ញើ ដោយអោយអ្នកគ្រូ ទៅយកនៅបន្ទប់ជួលរបស់ខ្លួន។
ក្រោយចេញពីបង្រៀននៅវេលាម៉ោង១១និង១០នាទី អ្នកគ្រូ ឃៀង រតនា ក៏បានជិះម៉ូតូមកបន្ទប់ជួលរបស់ជនរងគ្រោះ និងក៏បានដើរចូលទៅក្នុងបន្ទប់ ភ្លាមនោះបុរសជាជនរងគ្រោះ បានទាញទ្វាបន្ទប់បិតហើយចាក់គន្លឹះទ្វាជាប់ រួចយកកាំបិតចុងស្រួចភ្ជុងទៅលើ អ្នកគ្រូអតីតសង្សារ ដោយនិយាយថា ÷ ជាតិក្រោយចាំពួកយើងជួបគ្នា !! តែដោយអ្នកគ្រូលើកដៃសំពះអង្វរ ជនរងគ្រោះក៏ដាក់កាំបិតចុះហើយច្របាច់កអ្នកគ្រូ ផ្តួលទៅលើពូក បណ្តាលឲ្យ អ្នកគ្រូថប់ដង្ហើមសន្លប់បាត់ស្មារតី ដោយឃើញអតីតសង្សារខ្លួនសន្លប់នឹកស្មានថាស្លាប់បាត់បង់ជីវិត ភាគ្គីខាងបុរស ក៏ប្រញាប់ទៅចងកសម្លាប់ខ្លួនឯងដោយប្រើខ្សែរភ្លើងចំនួន០២សរសៃ ចងភ្ជាប់ទៅនិងឥដ្ឋខ្យល់លើបង្អួច។ ចំណែកអ្នកគ្រូ ឃៀង រតនា ក្រោយពីរភ្ញាក់ដឹងខ្លួនពីសន្លប់ ក៏ឃើញជនរងគ្រោះចងកស្លាប់ ក៏បានទូរស័ព្ទរាយការណ៏ទៅនាយកសាលារបស់ខ្លួន ហើយក៏មានការភ្ញាក់ផ្អើរដល់ម្ចាស់បន្ទប់ជួល និងដល់សមត្ថកិច្ចប៉ុស្តិ៍។
ក្រោយទទួលព័ត៌មាន កម្លាំងផ្នែកជំនាញ បានសហការជាមួយកម្លាំងប៉ុស្តិ៍ អជ្ញាធរភូមិ ឃុំ គ្រូពេទ្យបង្អែក ចុះទៅកន្លែងកើតហេតុធ្វើការពិនិត្យសពជនរងគ្រោះឃើញថា÷ សពជនរងគ្រោះមានស្នាមជាំទ្រុត នៅផ្នែកក រាងអក្សរអ៊ុយ និងមានវត្ថុរាវស្អិតនៅចុងប្រដាប់ភេទ ក្រៅពីនេះមិនមានស្លាកស្នាមអ្វីផ្សេងទៀតគួរឲ្យកត់សម្គាល់ឡើយ។
តាមការសន្និដ្ឋានរបស់គ្រូពេទ្យ និងជំនាញ សពជនរងគ្រោះស្លាប់ដោយសារធ្វើអត្តឃាត ចងក។
សពជនរងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យឈ្មោះ ផៃ រុន ត្រូវជាបងបង្កើត យកទៅធ្វើបុណ្យតាមប្រពៃណី៕
Post a Comment