Top News

បណ្ឌិត ហែម ប្រសើរ ដឹកនាំសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសុីវិល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងកសិកម្ម..



ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ​ជាមួយសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសុីវិល​ ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហែម ប្រសើរ និងថ្នាក់ដឹកនាំសមាគមអង្គការចំនួន ៨ អង្គភាព ដែលមានគោលបំណងចង់ស្វែងយល់ពីគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្ម នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។


សូមបញ្ជាក់ជូនថា សមាគមអង្គការសុីវិល មានគោលបំណងស្នេីសុំគោលការណ៍​ណែនាំ និងស្វែងយល់បន្ថែមពីសំណាក់​ ឯកឧត្តមរដ្ឋមន្រ្តី​ ទាក់ទងនឹងគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្ម​ ជាពិសេសការចងក្រងសហគមន៍កសិកម្មទំនេីប​ ដេីម្បីជាធាតុចូលសំខាន់សម្រាប់ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន​បានយល់ដឹងកាន់តែច្បាស់​ និងផលប្រយោជន៍ផ្សេងៗ។


ជាការឆ្លេីយតប ឯកឧត្តមរដ្ឋមន្ដ្រី​ បានពន្យល់បកស្រាយ​ និងលេីកឡេីងអំពីកម្មវិធីគោលនយោបាយអាទិភាពទី៥​ និងទី៦​ របស់រាជរដ្ឋាភិបាល គឺយន្តការរក្សាស្ថិរភាពថ្លៃ​ ការចងក្រងសហគមន៍កសិកម្មទំនេីប​ ធ្វេីយ៉ាងណា​ថែរក្សានិរន្តរភាពស្បៀង​ និងលេីកកម្ពស់ជីវភាពប្រជាពលរដ្ឋ។


ទន្ទឹមនឹងនេះ​ ឯកឧត្តមរដ្ឋមន្ដ្រី​ បានលេីកទឹកចិត្តដល់បណ្តាអង្គការ​ សមាគមក្រៅរដ្ឋាភិបាលនានា​ ចូលរួមក្នុងវិស័យកសិកម្ម​ ការពារធនធានធម្មជាតិ​ ផ្តល់ព័ត៌មានពិតក្នុងសង្គម​ឱ្យបានទូលំទូលាយ និងចូលរួមទប់ស្កាត់ព័ត៌មានដែលមិនពិត​ និងមិនមានប្រភពច្បាស់លាស់​ ដែលជាផលលំបាកដល់ប្រជាកសិករ​ និងអាចប៉ះពាល់ដល់បញ្ហាថ្លៃកសិផល​ផងដែរ៕








Post a Comment

Previous Post Next Post

Kdaily-news ads