Top News

ឃាត់ខ្លួនក្រុមក្មេងទំនើង ០៤នាក់ករណី ហឹង្សាដោយចេតនា កាប់ចាក់ទាត់ធាក់ ទៅវិញទៅមកបង្កររបួសស្នាម និងកាប់បំផ្លាញម៉ូតូ ..



កណ្តាល៖ ទទួលនិងអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីឯកឧត្តម ឧត្តមសេនីយ៏ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល គ្មានការលើកលែងឡើយ ចំពោះបញ្ហាក្មេងទំនើង  ជាក់ស្តែង ជនសង្ស័យជាក្មេងទំនើងចំនួន០៤នាក់ បង្ករហេតុហឹង្សាដោយចេតនា  កាប់ចាក់ទាត់ធាក់ គ្នាទៅវិញទៅមក កាប់បំផ្លាញម៉ូតូ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបាន កាលពីវេលាម៉ោង ០០និង៤០នាទី 

អាធ្រាតក្រោយម៉ោងឆ្លងឆ្នាំសកលឆ្លងចូលថ្ងៃទី០១ខែមករាឆ្នាំ២០២៥ នៅចំណុចផ្លូវបេតុងស្ថិតក្នុងភូមិ កោះថ្មី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។ 


លោកវរសេនីយ៏ឯក រស់ ចាន់ថា អធិការនគរបាលស្រុកស្អាង បានប្រាប់អោយដឹងថា÷ ជនសង្ស័យជាក្រុមក្មេងទំនើងចំនួន ០៤នាក់ ជាប្រុសទាំងអស់ មានឈ្មោះ : 

១-ឈ្មោះ ផាត់ ផារ៉ា  អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិ រការក្រោម ឃុំខ្ពប ស្រុកស្អាង មានស្នាមរបួសហេីមជាំក(កាន់កាំបិតបុ័ងតោ),២-ឈ្មោះ  ភឺន ភូមិរី ហៅហុីង  អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ  (មានស្នាមរបួសហើមជាំមុខនិងស្នាមមុតថ្ងាស់) ,៣-ឈ្មោះ កែម ភារុណ  អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ អ្នកទាំងពីរមានទីលំនៅជាមួយគ្នាក្នុងភូមិកោះថ្មី ឃុំខ្ពប ស្រុកស្អាង-  មានស្នាមរបួសខ្នងខាងឆ្វេង

ចំនួន០២កន្លែង, ៤- ឈ្មោះ សូត ផាន់ណា ជនជាតិខ្មែរ អាយុ២៥ឆ្នាំ មានទីលំនៅភូមិ កណ្តាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។ វត្ថុតាងចាប់យក : 

-កាំបិតប៉ុ័ងតោ ចំនួន០១ ដងឈើផ្លែដែក, កូនសោម៉ូតូចំនួន០១ ។ សម្ភារៈខូចខាតរួមមាន :  ម៉ូតូចំនួន០១គ្រឿងម៉ាកនិច បែកកុងទ័រនិងក្បាលខាងមុខ។


លោកអធិការបានប្រាប់អោយដឹងបន្ថែមទៀតថា៖  នៅវេលាម៉ោង ២១ ថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៤ ឈ្មោះ កែម ភារុណ និង មិត្តភ័ក្រ្កបាននាំគ្នាជិះម៉ូតូមកផឹកស្រាបៀរនៅផ្ទះឈ្មោះ ពូ ម៉ាប់  អាយុ ២៥ ឆ្នាំនៅភូមិកោះថ្មី ឃុំខ្ពប អស់ស្រាបៀរប្រហែលជាង ០២កេះ រហូតដល់វេលាម៉ោង ០០ និង ៤០ នាទី( ឆ្លងឆ្នាំ) ឈ្មោះ កែម ភារុណ ក៏បានជិះម៉ូតូឌុបមិត្តភ័ក្រ្កត្រឡប់ទៅផ្ទះវិញដល់ចំណុចមុខផ្ទះរបស់ឈ្មោះ ភឺន ភូមិ រី  ក៏បានរោទ័សំឡេងម៉ូតូខ្លាំងៗរួចក៏បានជិះម៉ូតូចេញទៅបាត់ទៅខណៈពេលនោះឈ្មោះ ភឺម ភូមិ រី និង ផាត ផារ៉ា ក៏បានចេញមកមើលរួចហើយឈ្មោះ កែម ភារុណ និងមិត្តភ័ក្រ្ក ក៏បានជិះម៉ូតូត្រឡប់មកវិញរួចសួរទៅឈ្មោះ ភឺម ភូមិ រី ថា ÷ ពួកអាណាជេរអាញមុិញ ?  រួចឈ្មោះ កែម ភារុណ ក៏បានទាក់ពាក្យសម្ដីជាមួយឈ្មោះ ភឺម ភូមិ រី ហើយឈ្មោះ កែម ភារុណ  ក៏បានវាយឈ្មោះ ភឺម ភូមិ រី មួយដៃត្រូវចំមុខនិងបានយកកូនសោរម៉ូតូវាយចំក្បាលឈ្មោះ ភឺម ភូមិ រី បណ្តាលឲ្យចេញឈាម  ឃើញដូចនោះ ឈ្មោះ ផាត ផារ៉ា ក៏បានចូលទៅជួយឃាត់ស្រាប់តែឈ្មោះ កែម ភារុណ បានវាយមួយដៃត្រូវចំមុខហើយឈ្មោះផាត ផារ៉ា ក៏បានវាយទៅលើឈ្មោះកែម ភារុណ វិញនិងបានយកកាំបិតបុ័ងតោកាប់ទៅលេីឈ្មោះកែម ភារុណ ចំនួន០២បុ័ងតោត្រូវចំខ្នងខាងឆ្វេងបណ្ដាលឲ្យមានស្នាមរបួសរួចបានកាប់ម៉ូតូ ម៉ាកនិច បណ្ដាលឲ្យបែកបាក់និងខូចខាតកុងទ័រម៉ូតូថែមទៀត។ចំណែកឈ្មោះសូត ផានណា  ក៏បានទាញចបកាប់ដេញវាយភាគ្គី របស់ឈ្មោះកែម ភារុណរួចហើយត្រូវបានបងប្អូនប្រជាពលរដ្ឋនៅជិតនោះឃាត់បំបែកឲ្យទៅផ្ទះរៀងៗខ្លួនទៅ។

   

 លោកអធិការបានបញ្ជាក់ថា÷ ករណីនេះ គឺផ្តើមបង្ករឡើងដោយភាគ្គីរបស់ឈ្មោះកែម ភារុណ ជិះម៉ូតូ២ -៣ គ្រឿងមករោទ័ បំពង់សម្លេងនៅមុខផ្ទះរបស់ ភឺន ភូមិរី ហៅ ហុីង មួយលើកជាពីរលើក ទើបបណ្តាលអោយមានជម្លោះបានកើតឡើង។


 លុះនៅវេលាម៉ោង ១៣ និង ៣០ នាទីថ្ងៃដដែល សមត្ថកិច្ចនគរបាលប៉ុស្តិ៍ខ្ពបក៏បាននាំខ្លួន ក្រុមក្មេងទំនើងទាំង០៤នាក់  យកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។


បច្ចុប្បន្ន ក្រុមក្មេងទំនើងជាជនសង្ស័យទាំង០៤នាក់ ត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមមតិវិធី៕

(ដោយ ៖ជួប សីលា )







Post a Comment

Previous Post Next Post

Kdaily-news ads