ករណីឃាតកម្មគិតទុកជាមុនដែលឃាតកជាកូនដើមសម្លាប់ឪពុកចុងនៅស្រុកភ្នំព្រឹកខេត្តបាត់ដំបងបានទៅដល់ដៃតុលាកាេកំពូលហើយ ព្រោះម្តាយរបស់ជនជាប់ចោទនិងជនជាប់ចោទបានប្តឹងសារទុក្ខតវ៉ា ។
ទោះជាយ៉ាងណាក៏ដោយ គ្រួសារជនរងគ្រោះ សង្ឃឹមថា តុលាការកំពូលនឹងផ្តល់យុត្តិធម៌ដដែលដល់គ្រួសារនាងនិងជនរងគ្រោះ ។
ពោលគឺដូចកាលនៅសាលាដំបូងខេត្តបាត់ដំបងនិងសាលាឧទ្ធរណ៍តំបន់បាត់ដំបងសម្រេចផ្តន្ទារទោសដាក់គុក អស់មួយជីវិតលើកូនដើមជាឃាតកនោះ។
កូនស្រីជនរងគ្រោះបានប្រាប់សារព័ត៌មាននៅថ្ងៃទី២៣ខែមករាឆ្នាំ២០២៥ថា : រឿងរបស់ក្រុមគ្រួសារនាងដែលកូនដើមឈ្មោះវណ្ណាវី វច្ឆន:ហៅដែន សម្លាប់ឪពុកចុងឈ្មោះហៃ វណ្ណា ដែលបានចិញ្ចឹមតាំងពីតូច និងបានបញ្ជូនទៅរៀននៅប្រទេសអូស្ត្រាលីរហូតចេះដឹងបានសញ្ញាប័ត្រអនុបណ្ឌិត បែរជារមិលគុណ រៀបចំគម្រោង ហើយសម្លាប់ឪពុកនាង ដោយចាក់៩កាំបិតពីក្រោយមិនអោយតដៃបាននោះ ជាឃាតកម្មសាហាវព្រៃផ្សៃហួសនឹងថ្លែង។
វាធ្វើអោយនាងនិងគ្រួសារ តក់ស្លុត បាក់ស្មារតី ហើយខ្លាចការគម្រាមកំហែងដល់ជីវិតនាងនិងក្រុមគ្រួសារទៀត នៅពេលណាជនល្មើសនោះចេញពីគុក។
នាងសូមថ្លែងអំណរគុណសមត្ថកិច្ចនគរបាលដែលចាប់បានជនល្មើស ។ក៏អគុណតុលាការសាលាដំបូងនិងសាលាឧទ្ធរណ៍នៅបាត់ដំបង ដែលផ្តន្ទាទោសកូនដើមរមិលគុណនេះដាកគុកអស់មួយជីវិតនិងទារសំណងជម្ងឺចិត្ត១ ០០០លាន ឬចុះមក៦០០លានរៀល។
កូនស្រីជនរងគ្រោះបានបន្តថា: សំណុំរឿងឃាតកម្មគិតទុកជាមុននេះ មិនទាន់ចប់ទេដោយឥឡូវដល់តុលាការកំពូលហើយ។
តាមចម្លើយនៅសវនាការ ឃើញថា ទាំងជនជាប់ចោទវណ្ណាវី វច្ឆន:ហៅដែន ទាំងម្តាយបង្កើតរបស់ឃាតកគឺអ្នកស្រីថោង ណាវី ពុំទទួលស្គាល់បទប្រព្រឹត្តរបស់ខ្លួនទេ។ ពួកគាត់មិនបោះបង់ការឆ្លើយយ៉ាងគឃ្លើនគេចវេះពីការពិត ដែលផ្ទុយទាំងស្រុងពីលទ្ធផលស្រាវជ្រាវ ស៊ើបអង្កេត និងវត្ថុតាងរបស់សមត្ថកិច្ច។
ទោះជាបែបនេះក្តី ខាងកូនស្រីជនរងគ្រោះនៅតែមានសង្ឃឹមទុកថា ការពិតនិងយុត្តិធម៌ដែលនាងទទួលបានរួចមកហើយនៅសាលាកាត់ក្តី២ថ្នាក់មុននិងសូមគោរពស្នើសុំឯកឧត្តមកើត រឹទ្ធិ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តមជីវ កេង ប្រធានតុលាការកំពូល លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការ អមតុលាការកំពូលមេត្តាទទួលពិនិត្យ និងទទួលចាត់ការសំណុំរឿងនេះ ដោយផ្តល់យុត្តិធម៌ដូចមុនដដែល។
គឺដាក់គុកឃាតកអស់១ជីវិតនិងសងជម្ងឺចិត្ត៦០០លានរៀល ។

Post a Comment