Top News

បុរសតៃកុងរថយន្តសាំយ៉ុងម្នាក់ត្រូវបានឃាត់ខ្លួន ខណៈកំពុងបើកបររថយន្តដឹកឈើគ្មានច្បាប់



(មណ្ឌលគិរី)៖ មន្ត្រីផ្នែករដ្ឋបាលព្រៃឈើកែវសីមាឃាត់ខ្លួនមនុស្សម្នាក់មកសួរនាំករណី បើករថយន្តដឹកឈើក្តាច្រៀករួច២៧សន្លឹកដោយពុំមានច្បាប់អនុញ្ញាត។   ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី៣០ មករា ឆ្នាំ២០២៥ វេលាម៉ោង១១ និង២០នាទីត្រង់ចំណុចភូមិទួលចំបក់ ឃុំ ស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

សេចក្តីរាយការណ៍ឲ្យដឹងថា ក្រុមការងារផ្នែករដ្ឋបាលព្រៃឈើកែវសីមា សហការជាមួយការិយាល័យដែនជម្រកសត្វព្រៃកែវសីមា បានចាប់ឃាត់រថយន្តម៉ាកសាំយ៉ុង ចង្កួតឆ្វេង ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ 2AB _3082 ចំនួន០១គឿង ដឹកជញ្ជូនឈើអារប្រភេទលេខ១ ស្រឡៅ ចំនួន២៧សន្លឹក(ពុំទាន់វាស់វែង) ព្រមទាំងបាននាំខ្លួនអ្នកបើកបររថយន្តឈ្មោះ ឈឿន ប៊ុនថន រស់នៅភូមិព្រះ ឃុំស្រែឈូក ស្រុកកែវសីមា មកសាកសួរនៅផ្នែករដ្ឋបាលព្រៃឈើកែវសីមា បន្តនិតិវិធី៕






Post a Comment

Previous Post Next Post

Kdaily-news ads