Top News

សមត្ថកិច្ចតាមច្បាមយកបាន០៥នាក់ហើយ ក្នុងបក្ខពួក០៦នាក់ (ស្រី០២នាក់) ករណីប្រើប្រាស់និងជួញដូរនូវសារធាតុញៀន



កណ្តាល៖ ជនសង្ស័យ០៦នាក់ ត្រូវបានសមត្ថកិច្ចតាមច្បាម យកបាន០៥នាក់ហើយ (ស្រី០២នាក់) ករណី ប្រើប្រាស់និងជួញដូរនូវសារធាតុញៀនដោយខុសច្បាប់  កាលពីវេលាម៉ោង ០៩និង១៥នាទីថ្ងៃទី២៦ខែមករាឆ្នាំ២០២៥ នៅចំណុចភូមិជ័យឧត្តម(២) ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ 


វរសេនីយ៏ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយបានប្រាប់អោយដឹងថា .បក្ខពួកជនសង្ស័យមានចំនួន ០៦នាក់ (ស្រី០២នាក់ )ឃាត់ខ្លួនបានចំនួន០៥នាក់ គេចខ្លួន០១នាក់ - ១- ឈ្មោះ ណូ ទិវា(ហៅក្តាម) ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ  ,២- ឈ្មោះ ខន សុខ ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ,៣- ឈ្មោះ វឿន វុធធឿន(ហៅចាយ) ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ  អ្នកទាំង០៣ គ្មានមុខរបរមិនពិតប្រាកដ និងមានទីលំនៅជាមួយគ្នាក្នុងភូមិជយ័ឧត្តម(២) ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ,៤- ឈ្មោះ អ៊ុន ស្រីឡេ ភេទស្រី អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅ ភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល, ៥- ឈ្មោះ ជឹម ស្រីលក្ខណ៍ ភេទស្រី អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅ ភូមិស្តៅកន្លែង(៤)  ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល  , ៦- ឈ្មោះ ថាវ ឡុច(ហៅប៉ក់) ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅ ភូមិជយ័ឧត្តម២ ឃុំសំរោងធំស្រុកកៀនស្វាយខេត្តកណ្តាល( គេច

ខ្លួន)។ វត្ថុតាងចាប់យករួមមាន . - ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកកចំនួន១ កញ្ចប់តូច(ទម្ងន់    ០,០៤ក្រាម)និងសម្ភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួន  ។


     លោកអធិការបន្តទៀតថា. ក្រោយទទួលបាននូវសេចក្តីរាយការណ៏ ពីប្រជាពលរដ្ធ អំពីទីតាំងដែលក្រុមជនសង្ស័យកំពង់ធ្វើសកម្មភាពជួញដូរភ្លាម  កម្លាំងប៉ុស្ដិ៍សំរោងធំ សហការជាមួយកម្លាំងប្រជាការពារ  បានចុះដល់ចំណុចកើតហេតុ  ឃាត់ខ្លួនជន

សង្សយ័ប្រុសស្រីបានចំនួន៥នាក់  និងបានធ្វើការត្រួតពិនិត្យ

រកឃើញថ្នាំញៀនម៉ាទឹកកក ចំនួន

១កញ្ចប់តូច  និងសម្ភារៈវេចខ្ចប់ថ្នាំ

ញៀនមួយចំនួន ចំនែកឈ្មោះ ថាវ ឡុច(ប៉ក់)បានរត់គេចខ្លួនមុនសមត្ថកិច្ចទៅដល់ ។ 


នៅចំពោះមុខសមត្ថកិច្ច  ជនសង្ស័យបានឆ្លើយសារភាពថា. 

ថ្នាំញៀនដែលសមត្ថកិច្ចដកហូតនេះ គឺជារបស់ឈ្មោះ ថាវ ឡុច (ហៅប៉ក់) ដែលធ្លាប់អោយពួកខ្លួនយកលក់អោយគេជាច្រើនដងមកហើយ  ហើយក៏ធ្លាប់បានប្រើប្រាស់ ជាមួយគ្នាជាច្រើនដង អស់រយៈពេល ០១ឆ្នាំមកហើយដែរ។ 


លោកអធិការបានបញ្ជាក់ថា . ចំពោះ ឈ្មោះ ថាវ ឡុច (ហៅប៉ក់) 

ផ្នែកគ្រឿងញៀនស្រុក សហការជាមួយបុស្តិ៍សំរោងធំ និងនៅតែបន្តស្រាវជ្រាវ រហូតទទួលលទ្ធផល ។ 

 ក្រោយសួរនាំរួច ជនសង្ស័យប្រុសស្រីទាំង៥នាក់រួមទាំងវត្ថុតាងបានបញ្ជូនមកអធិការ

ដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនីតិវិធី  (ដោយ៖ ជួប សិលា









Post a Comment

Previous Post Next Post

Kdaily-news ads