(មណ្ឌលគិរី) ដោយមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះ សុខទុក្ខប្រជាពលរដ្ឋ យោងស្មារតី កិច្ចប្រជុំរបស់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២០មករា២០២៥ លោកឧត្តមសេនីយ៍ទោ ឡោសុខា ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគិរី បានដាក់បញ្ជា ទៅលោក មឿន សុផល ប្រធាន ការិយាល័យ បង្ការ ពន្លត់ អគ្គីភ័យ ដឹកនាំដោយលោ នួន ហាន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ចាប់ផ្តើមពី
នារសៀលថ្ងៃទី២៤មករាឆ្នាំ២០២៥នេះ ឲ្យចុះទៅទូទាំង៥ក្រុងស្រុកនឹងទីផ្សារ នៃខេត្តមណ្ឌលគិរីទាំងអស់
ដើម្បីធ្វើការ ដាស់ទឿងក្រើនរំលឹកដល់ប្រជាពលរដ្ឋ អជីវករ ឲ្យចេះបង្កាការពារ ទប់ស្កាត់ប្រយ័ត្នមុនពេលកើតមានបញ្ហាអគ្គភ័យឆាបឆេះ។ ក្នុងដំណើរបេសកកម្មចុះណែនាំពន្យល់ផ្សព្វផ្សាយ ទប់ស្កាត់នឹងបង្កា ការពារអគ្គីភ័យនៅទីរួមក្រុងស្រុកទាំង៥នៃខេត្តមណ្ឌលគិរី លោក នួន ហាន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគរី ទទួលផែនជាតិផ្ទុះនឹងពន្លត់អគ្គីភ័យ បានធ្វើការ ណែនាំពន្យល់ដល់ប្រជាពលរដ្ឋ តាមការាសសាំងព្រមទាំងអជីវករលក់ដូរក្នុងផ្សារដើម្បីបង្ការការពារ រាល់ការបង្កការកើតឡើងនៅអគ្គីភ័យ!។
អាជីវករលក់ដូរក្នុងផ្សារកែវសីមា បានសម្តែងការអរគុណចំពោះការពន្យល់ណែនាំ របស់កម្លាំងនគរបាលនៃស្នងការនគរបាលខេត្តមណ្ឌលគិរីជាខ្លាំង ដោយពួកគាត់លើកឡើងថា"កន្លងមកពួកយើងខ្ញុំពុំដែលដឹងអំពីបញ្ហាចរន្តឆក់ ពេលយើងយកទឹកទៅពន្លត់អគ្គីភ័យនោះឡើយ។ ពួកគាត់សម្តែងការក្រេតអរជាខ្លាំងនៅប្រសាសន៍ណែនាំរបស់ លោក នួន ហាន ស្នងការរង ទទួលផែនជាតិផ្ទុះនឹងពន្លត់អគ្គីភ័យបានប្រាប់ថា"ការដែលមានអគ្គីភ័យឆាបឆេះឡើង បើបងប្អូនយកទឹកទៅជះពន្លត់ វាអាចបង្កឲ្យចរន្ត ភ្លើង ឆក់បងប្អូន បណ្ដាលឲ្យគ្រោះថ្នាក់ ដល់អាយុជីវិត ក្រៅពីបងប្អូនបាញ់ដោយបំពង់ការពារអគ្គីភ័យ ដើម្បីបន្ថយការឆាបឆេះនោះ។
លោក នួន ហាន ស្នងការរង ទទួលផែនជាតិផ្ទុះនឹងពន្លត់អគ្គីភ័យធ្វើការណែនាំពន្យល់ដល់បងប្អូនអាជីវករបន្ថែមទៀតថា" ដើម្បីបង្ការនឹងការពាររាល់អគ្គីភ័យ....
ទី១សូមបងប្អូនប្រជាពលរដ្ឋសម្អាតព្រៃឬស្មៅនៅជិតលំនៅដ្ឋានបងប្អូនឲ្យបានស្អាត។
ទី២ តាមការាសសាំងត្រូវមានបំពង់ពន្ល់អគ្គីភ័យតូចធំយ៉ាងតិច៥ទៅ៦បំពង់។ទី៣អាជីវករក្នុងផ្សារអ្នកលក់អីវាន់ចាប់ហួយ ក៏តម្រូវឲ្យមានបំពង់ពន្លត់អគ្គីភ័យយ៉ាងតិចមួយផងដែរ លើសពីនេះទៅទៀតហាមមិនឲ្យដុតផាវឬលក់ផាវនឹងកាំជ្រួច នឹងអ្វីដែលផ្ទុះឮសម្លេងផ្សេងៗនៅរដូវចូលឆ្នាំប្រពៃណីជនជាតិចិនខាងមុខនេះជាដាច់ខាត៕
Post a Comment