Top News

ស្លាប់ម្នាក់ រងរបួសពីរនាក់ ក្នុងនោះមានស្ត្រីមានផ្ទៃពោះ០៧ខែម្នាក់ ក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចររវៀងរថយន្តនិងម៉ូតូ



កណ្តាល៖ ជនរងគ្រោះម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងហេតុ និងរងរបួសមនុស្សពីរនាក់ទៀត ដោយ ម្នាក់ជាស្ត្រីមានផ្ទៃពោះ ០៧ខែ ក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏រវៀងរថយន្តនិងម៉ូតូ កាលពីវេលាម៉ោង ២១និង១០នាទី ថ្ងៃទី១២ខែមករាឆ្នាំ២០២៥ នៅចំណុចលេីកំណាត់ផ្លូវជាតិលេខ(០៤)ស្ថិតក្នុងភូមិត្រពាំងពេីក ឃុំពេីក ស្រុកអង្គស្នួល​ ខេត្តកណ្ដាល​ ។ 

លោកវរសេនីយ៏ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានប្រាប់អោយដឹងថា ÷ នៅវេលាម៉ោងកេីតហេតុខាងលេី​ មានម៉ូតូ០១គ្រឿង​ម៉ាកHONDA​  SCOOPY ពណ៌ស ពាក់ស្លាកលេខ​ កណ្ដាល​ 1AT-8677 អ្នកបេីកបរឈ្មោះ ប៉ក់ រតនា ហៅក្រៅ ចន្នី (ស្លាប់នៅកន្លែងកេីតហេតុ) ភេទប្រុស​ អាយុ៤១ឆ្នាំ​ ជនជាតិខ្មែរ​ មានទីលំនៅ ភូមិទួលត្នោត ឃុំពើក​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល ទិសដៅពីកេីតទៅលិច(ភ្នំពេញ-កំពង់ស្ពឺ) លុះដល់ចំណុចកេីតហេតុខាងលេី​  បានរេចង្កូតមកឆ្វេង​ ចូលចំណែកផ្លូវយានម្ខាងទៀតបណ្តាលទៅបុក​រថយន្ត០១គ្រឿងម៉ាក​KAI morning ពាក់ស្លាកលេខ​ភ្នំពេញ1AZ-4056 បេីកបរដោយឈ្មោះ​លី​ គីមម៉ី​ (ឃាត់ខ្លួននៅអធិការដ្ឋាន)​ ភេទស្រី​ អាយុ៣២ឆ្នាំ​ ជនជាតិខ្មែរ​ មានទីលំនៅ​ភូមិផ្សារសាមគ្គី សង្កាត់កណ្តោរដុំ ក្រុងច្បាមន ខេត្តកំពង់ស្ពឺ (របួសស្រាល​)​ 

​មានបណ្ណបេីកបរលេខ​ B.KD.00116847 រួមដំណេីរដោយឈ្មោះស៊ីម​ បូភ័ក្រ​ ភេទប្រុស​ អាយុ៣២ឆ្នាំ​ ជនជាតិខ្មែរ​ មានទីលំនៅភូមិឃុំជាមួយគ្នា​ មុខរបរបុគ្គលិកធនាគារ​ ត្រូវជាប្ដី​ (របួសស្រាល​ )​ ក្នុងទិសដៅពីលិចទៅកេីត បញ្ច្រាស់ទិសគ្នា (កំពង់ស្ពឺ-ភ្នំពេញ)  បណ្តាលឱ្យអ្នកបេីកបរម៉ូតូស្លាប់នៅកន្លែងកេីតហេតុ​តែម្តង ។ 

លោកធិការបានបញ្ជាក់បន្ថែមថា÷ តាមសេចក្ដីសន្និដ្ឋាន​ ករណីនេះបណ្ដាលមកពីអ្នកបេីកបរម៉ូតូ​ម៉ាកHONDA SCOOPY បេីកបរមិនប្រកាន់ស្ដាំ​ ខ្វះការប្រុងប្រយ័ត្ន​  ឯចំពោះការខូចខាត គឺធ្ងន់ ទាំងម៉ូតូទាំងរថយន្ត ។ 

សពជនរងគ្រោះ  កម្លាំងជំនាញបានប្រគល់ជូនក្រុមគ្រួសារ​ យកទៅធ្វេីបុណ្យតាមប្រពៃណី​ ។ 

 ចំពោះមធ្យោយបាយ​ កម្លាំងជំនាញបាន​ ធ្វេីការវាស់វែង​ យកមករក្សាទុក​ នៅអធិការដ្ឋាននគរបាលស្រុក​ អង្គស្នួល​  ដេីម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់​ ៕ (ដោយ៖ ជួប សីលា)






Post a Comment

Previous Post Next Post

Kdaily-news ads