(មណ្ឌលគិរី)៖ ផ្លូវបេតុងអាមេដែលខូចស្ទើទាំងស្រុងនៅភូមិពូទុង ឃុំចុងផ្លាស់នៃស្រុកកែវសីមា ប្រវែង៤០១ម៉ែត្រទទឹង៦ម៉ែត្រ ដែលចំណាយទឹកប្រាក់យ៉ាងច្រើនរហូតដល់ទៅ២៦០.៥៥០.០០០រៀល ក្នុងនោះមាន ទុនចូលរួមពីប្រជាពលរដ្ឋ១០ម៉ឺនរៀលថែមទៀត ថវិកានេះជាទឹកប្រាក់មូលនិធិឃុំចុងផ្លាស់ នៃស្រុកកែវស៊ីមា ខេត្តមណ្ឌលគិរី ក្នុងឆ្នាំ២០២៣។
កាលពីថ្ងៃទី៩មករា២០២៥នេះ
លោក សារ៉េត ភ្នាក់ទូរទស្សន៍ហង្សមាសបានខលសម្ភាស
លោក ហួ បូ ប្រធានក្រុមហ៊ុន អេច ប៊ីរីសសស៍ អំពីផ្លូវបេតុងអាមេ ដែលផុសខូចខាងលើ លោក ហួ បូ ប្រធានក្រុមហ៊ុន អេច ប៊ីរីសសស៍ បានបញ្ជាក់ប្រាប់លោក តេត សារ៉េត ទាំងធ្វើការចោទទៅលើក្រុមហ៊ុនចិនរ៉ែមាស ថា"មកពីក្រុមហ៊ុនរ៉ែមាសដឹកជញ្ជូនអីវ៉ាន់ លើផ្លូវបេតុងរបស់គាត់ដែលទើបចាក់ថ្មីទើបបណ្ដាលឲ្យផ្លូវរបស់លោកគ្មានគុណភាព។
ក្រោមការចោទប្រកាន់របស់លោក ហួ បូ ប្រធានក្រុមហ៊ុន អេច ប៊ីរីសសស៍ ថាក្រុមហ៊ុនរ៉ែមាសចិនដឹកអីវ៉ាន់បណ្តាលឲ្យខូចផ្លូវនោះ អ្នកសារព័ត៌មានរបស់យើង មិនមានលេខក្រុមហ៊ុនចិននោះដើម្បីបកស្រាយទេ។
ពាក់ព័ន្ធការចោទប្រកាន់របស់លោក ហួ បូ ប្រធានក្រុមហ៊ុន អេច ប៊ីរីសសស៍ ដែលធ្វើការចោទកាន់ទៅក្រុមហ៊ុន រ៉ែមាសចិន ថា"ដឹកជញ្ជូនអីវ៉ាន់ លើផ្លូវបេតុងរបស់ក្រុមហ៊ុនលោក បណ្តាយឲ្យខូចនោះ។
លោកឃិន សុខន នាយកប្រតិបត្តិ សារព័ត៌មានរាល់ថ្ងៃបានខលទៅលោក ចាន់ សុផារី មេប៉ុស្តិ៍រដ្ឋបាលឃុំចុងផ្លាស់ ដែលលោកមានលំនៅដ្ឋានជាប់តាមបណ្តោយផ្លូវបេតុងអាមេរបស់ក្រុមហ៊ុន អេច ប៊ីរីសសស៍នោះ នឹងប្រជាពលរដ្ឋដែលរស់នៅជាប់ដងផ្លូវបេតុងនោះផងដែរ( (អ្នកសារព័ត៌មានយើងសួរទៅលោកមេប៉ុស្តិ៍ថា"ផ្លូវបេតុងនៅភូមិពូទុងមុខផ្ទះលោកប្អូនមេបុស្តិ៍ស្រាប់ លោកប្អូនមានដែលឃើញក្រុមហ៊ុនរ៉ែមាសរបស់ចិនដឹកអីវ៉ាន់ លើផ្លូវបេតុងអាមេមុខផ្ទះលោកប្អូនឬទេ? )) លោកមេប៉ុស្តិ៍បានឆ្លើយប្រាប់អ្នកសារព័ត៌មានរបស់យើងវិញថា បងផ្លូវនេះមិនដែលមានក្រុមហ៊ុនចិនណាដឹកអីវ៉ាន់លើផ្លូវនេះទេ!។ ចម្លើយមេប៉ុស្តិ៍នឹងប្រជាពលរដ្ឋនៅទីនោះបានឆ្លើយប្រាប់បដិសេធន៍ នៅការចោទប្រកាន់របស់ប្រធានក្រុម ហ៊ុន ឈ្មោះ ហួ បូ ទាំងអស់(គឺផ្លូវនេះគ្មានក្រុមហ៊ុនចិនដឹកអីវ៉ាន់តាមផ្លូវនេះទេ!។
ពាក់ព័ន្ធករណីនេះនៅថ្ងៃទី៩មករាដដែល លោក ឃិន សុខន នាយកប្រតិបត្តិសារព័ត៌មានរាល់ថ្ងៃបានសួរទៅលោក ហួ បូ ប្រធានក្រុមហ៊ុន អេច បីរីសសស៍ លោកឆ្លើយយ៉ាងខ្លីថា បងសួរទៅនាយកទីចាត់ការព្រោះខ្ញុំប្រាប់គាត់អស់ហើយ។
ចំណែកលោក កុយ រតនា នាយកទីចាត់ការផែនការនឹងវិនិយោគខេត្តខេត្តមណ្ឌលគិរី លោកបញ្ជាក់ថា"ក្រុមការងារបច្ចេកទេសបានចុះទៅពិនិត្យហើយ ឃើញខូចប្រហែលជា១០ម៉ែត្រ តែក្រុមហ៊ុន ធានាធ្វើសងម៉្យាងផ្លូវនេះកំហុសមកពីមេឃុំមិនរាយការណ៍មកលោក។
ដោយឡែក លោក លាត លឹមគុណ មេឃុំចុងផ្លាស់ បានសារភាពប្រាប់លោក តេត សារ៉េអ្នកសារព័ត៌មានភ្នាក់ងារទូរទស្សន៍ហង្សមាថា"ផ្លូវបេតុងនេះខូចប្រហែលជាង១០០ម៉ែត្រ។
សូមបញ្ជាក់ថា"ការឆ្លើយបតបទសម្ភាសរវាងមន្ត្រីពាក់ព័ន្ធនឹងក្រុមហ៊ុនអ្នកទទួលការដាក់សំណើដេញថ្លៃ ដែលអនុវត្តគម្រោងផ្លូវ នៅឃុំចុងផ្លាស់ មិនស៊ីសង្វាក់គ្នាដូច្នេះ វាបានបង្ហាញយ៉ាងច្បាស់នៅអំពើគប់គិត ក្នុងការកឹបកេងថវិកាដែលរដ្ឋវិភាជន៍(ទម្លាក់)មកឲ្យអភិវឌ្ឍន៍ឃុំសង្កាត់យ៉ាងច្បាស់។
យោង:ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ អនុក្រឹត្យលេខ២២អនក្រ.បក ចុះថ្ងៃទី២៥ខែមិនាឆ្នាំ២០០២ស្តីពីការ ធ្វើ វិមជ្ឈការ អំណាច តួនាទី និងភារកិច្ច ទៅឲ្យក្រុមប្រឹក្សា ឃុំសង្កាត់ សេចក្តីសម្រេច លេខ០៩៧សសរ/គ ជ អ ប ចុះថៃទី២៧ខែតុលាឆ្នាំ២០១៧របស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធីបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ ជ អ ប) ស្ដីពីការដាក់ឲ្យ ប្រើប្រាស់ សៀវភៅណែនាំ ស្ដីពីការអនុវត្ត គម្រោងមូលនិធិ ឃុំសង្កាត់.យោង:តាមលិខិតលេខ២៣.០៧សជណ ចុះថ្ងៃទី១៦កក្កដា២០២៤ ស្ដីពីការ ពង្រឹងរៀបចំ និងការអនុវត្តគម្រោង មូលនិធិ ឃុំសង្កាត់ ដែលមានចុះហត្ថលេខា ដោយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម អភិ សន្តិ បណ្ឌិត ស សុខា ដែលមានខ្លឹមសារថា: សូមឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាល រាជធានីខេត្ត ចាត់វិធានការ ឲ្យបានម៉ឺងម៉ាត់ បំផុត ចំពោះមន្ត្រី រាជការ សមាជិក ក្រុមប្រឹក្សា ស្មៀនឃុំសង្កាត់ អ្នកទទួលការទាំងឡាយណា ដែលបានប្រព្រឹត្ត កំហុសឆ្គង បំពានក្រមសីលធម៌ វិជ្ជាជីវៈ ដោយមិនបាន អនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួន ឬ មានការពាក់ព័ន្ធ ទៅនឹងភាពមិនប្រក្រតី ការគប់គិត ការក្លែងបន្លំ ការបង្ខិតបង្ខំ ឬការប្រព្រឹត្តអំពើពុករលួយ ផ្សេងៗ ក្នុងការដេញថ្លៃ គម្រោងមូលនិធិ ឃុំសង្កាត់ ដោយត្រូវអនុវត្តវិន័យ ឬទណ្ឌកម្ម ស្របតាមច្បាប់ មាត្រា៨៤ នៃច្បាប់ស្ដីពី ការគ្រប់គ្រងរដ្ឋបាល ឃុំសង្កាត់។ មាត្រា៤០នៃច្បាប់ស្ដីពី សហលក្ខខណ្ឌិក មន្ត្រីរាជការស៊ីវិល ចំណុច៣.២. ៧.និង ៣.១១ នៃសៀវភៅ ណែនាំ ស្ដីពីការអនុវត្តគម្រោង មូលនិធិ ឃុំសង្កាត់ ចំពោះអ្នកទទួលការ
បញ្ចប់កិច្ចសន្យា វិន័យទាំងនេះ មិនរាប់បញ្ចូល នៅទោសទណ្ឌ ផ្សេងៗឡើយ៕
((សូមបញ្ជាក់ថា រាល់ការចេញផ្សាយរបស់អង្គភាពយើងខ្ញុំ គ្រាន់តែជាតម្រុយ បង្ហាញ ពីភាពមិនប្រក់ក្រតី របស់មន្ត្រី ដែលជាប់ពាក់ព័ន្ធ នៅក្នុងគម្រោង មូលនិធិ ឃុំសង្កាត់ តែប៉ុណ្ណោះ បើសិនជាអង្គភាពយើងខ្ញុំ។ ផ្សាយទៅហើយ ធ្វើឲ្យប៉ះពាល់ ដល់សេចក្តីថ្លៃថ្នូរ ណាមួយ របស់ អស់លោក សូម ប្ដឹង មកការិយាល័យ យើងខ្ញុំ តាមរបប សារព័ត៌មាន យើងខ្ញុំ រង់ចាំទទួល ការបកស្រាយ និងផ្សាយជូន រាល់ម៉ោងធ្វើការខ្ញុំបាទសូមអរគុណ រាល់ការតាមដាន នឹងអានរបស់បងប្អូន តាំងពីដើម រហូតដល់ចប់ ខណៈពេលនេះ ខ្ញុំបាទ និងក្រុមការងារ សូមអរគុណ និងសូមលំឱនកាយគោរពលា))។
Post a Comment