ភ្នំពេញ៖ ជនសង្ស័យពាក់ព័ន្ធឃាតកម្ម លួច ឆក់ ប្លន់ និងក្រុមក្មេងទំនើងចំនួន ២៥ នាក់ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញនិងនគរបាលតាមបណ្ដាខណ្ឌនានាធ្វើការសហការស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ហើយបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើសន្និសីទកាសែតបង្ហាញមុខជាសាធារណៈកាលពីរសៀលថ្ងៃទី ១ ខែមករាឆ្នាំ ២០២៥ ។
ក្នុងសន្និសីទកាសែតនេះមានការចូលរួមដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងនគបាលរាជធានីភ្នំពេញទទួលផែននគរបាលព្រហ្មទណ្ឌ ,លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការនគរបាលរាជធានីភ្នំពេញ,នគរបាលព្រហ្មទណ្ឌកំរិតស្រាល,និងនគរបាលតាមបណ្ដាខណ្ឌនានាដែលជាម្ចាស់ករណី។
លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យាស្នងការរងនគបាលរាជធានីភ្នំពេញទទួលផែននគរបាលព្រហ្មទណ្ឌបានឲ្យដឹងថា ដោយមានបទបញ្ជាពី ឯកឧត្តមស ថេតអគ្គស្នងការនគរបាលជាតិនិងមានការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តមឧត្តមសេនីយ៍ឯកជួនណារិន្ទអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាផែនព្រហ្មទណ្ឌដឹកនាំកម្លាំង នគរបាល ការិយាល័យជំនាញព្រហ្មទណ្ឌបានសហការជាមួយនគរបាលតាមបណ្ដាខណ្ឌនានាធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាជាមុខសញ្ញាឃាតកម្មឆក់ប្លន់និងក្រុមក្មេងទំនើងជាបន្តបន្ទាប់ចាប់ពីថ្ងៃទី២៨-៣១ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥បង្ក្រាបបានសរុបរួមមាន ចំនួន១៣ករណី ឃាត់ខ្លួន ២៥នាក់។ក្នុងនោះករណីឃាតកម្ម ០១ករណី ឃាត់ខ្លួន ០២នាក់ (ប្រើដុំថ្មគប់មនុស្សបណ្តាលអោយស្លាប់), ករណីលួច ០៩ករណី ឃាត់ខ្លួន ០៩នាក់ (លួចម៉ូតូ ០៣ករណី លួចសម្ភារៈនិងទ្រព្យសម្បត្តិ ០៥ករណី,ករណីហិង្សាដោយចេតនា ០៣ករណី ឃាត់ខ្លួន ០៩នាក់។
លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យាបានបញ្ជាក់ឱ្យដឹងទៀតថាចំពោះក្រុមក្មេងទំនើង រយៈពេលប៉ុន្មានថ្ងៃនេះសមត្ថកិច្ចការិយាល័យជំនាញនិងនគរបាលតាមបណ្ដាខណ្ឌបានបង្ក្រាបក្រុមក្មេងទំនើងបានបានចំនួន ៤ក្រុម
នៅក្នុងនោះនគរបាលខណ្ឌមានជ័យឃាត់ខ្លួនបាន១ក្រុមមានគ្នាចំនួន២នាក់,ខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនមួយក្រុមបានគ្នាចំនួន ៣នាក់,ខណ្ឌកំបូរឃាត់ខ្លួនបានក្រុមML ចំនួន ៦នាក់,និងនគរបាលកាយាល័យព្រហ្មទណ្ឌកំរិតស្រាលសហការជាមួយនគរបាលខណ្ឌមានជ័យបង្ក្រាបបានក្រុមក្មេងទំនើងក្រុមTK កាហ្វេកុងចំនួន ៦នាក់ដែលជាមុខសញ្ញាយ៉ាងសកម្មដែលធ្វើសកម្មភាពនៅក្នុងខេត្តកណ្ដាល។
ក្រុមនេះដែរត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានសហការជាមួយនគបាលខណ្ឌមានជ័យស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់នៅក្នុងខេត្តកំពតនិងខេត្តកំពង់ចាមក្រុមនេះបានធ្វើសកម្មភាព២ករណី
ករណីទី១.គឺករណីឃាតកម្មនៅចំណុចផ្លូវជាតិលេខ២ក្នុងភូមិទូលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យកាលយប់ថ្ងៃទី២៨ធ្នូឆ្នាំ២០២៤ដែលបានគប់ដុំថ្មទៅលើជនរងគ្រោះបណ្ដាលឲ្យចំក្បាលដួលបោកក្បាលស្លាប់នៅនឹងកន្លែងនិងករណីទី២. ក្រុមនេះប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសធ្វើឲ្យខូចខាតដល់ចេតនាវាយកំទេចម៉ូតូធ្វើសង្កាត់ព្រែកហូរក្រុងតាខ្មៅខេត្តកណ្ដាល។
ក្មេងទំនើងនេះមានបក្សពួកប្រមាណជាង១០ នាក់ដែលធ្វើសកម្មភាពយ៉ាងសកម្ម។ក្រុមនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបានចំនួន ៦ នាក់នៅក្នុងនោះមាន២នាក់ជាករណីឃាតកម្ម ម្នាក់ដែលបានប្រើដុំថ្មគប់ទៅលើជនរងគ្រោះបណ្ដាលស្លាប់និងម្នាក់ទៀតជាអ្នកជិះម៉ូតូធ្វើសកម្មភាព។
លោកវរៈសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ជុំវិញការបង្ក្រាបទប់ស្កាត់ក្មេងទំនើងនេះឯកឧត្តមជួន ណារិន្ទអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ ប្តេជ្ញាចិត្តនិងបានដាក់ចេញនូវវិធានការយ៉ាងតឹងរឹងបំផុត។ក្នុងឆ្នាំ២០២៥នេះលោកស្នងការក៏បានដាក់ចេញនូវវិធានការដើម្បីបង្ការទប់ស្កាត់ក្មេងទំនើង១.អនុវត្តវិធានការផ្សព្វផ្សាយដល់អាណាព្យាបាលនិងតាមសាលារៀន, ២.អនុវត្តនូវជំនាញចុះរដ្ឋបាលតាមមូលដ្ឋាននិងកំណត់មុខសញ្ញា,៣ ប្រើវិធានការច្បាប់ បន្តស្រាវជ្រាវបង្ក្រាបឲ្យដល់ឫសគល់តែម្តង៕
Post a Comment