Top News

គ្រោះថ្នាក់​ចរាចរណ៍​លេីផ្លូវល្បឿនលឿន​ K20+​3​00 ស្លាប់​០១​ របួស​ច្រើន​នាក់​ បង្កឡើង​ដោយ​រថយន្ត​ ៣គ្រឿង​prius Maserdas Hyundai..,




កំពង់ស្ពឺ​៖​  នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ លើផ្លូវល្បឿនលឿន ចំណុច​ K20+300 ទិសដៅពីភ្នំពេញ​ ទៅព្រះសីហនុ ត្រង់ចំណុចភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោង​ទង ខេត្តកំពង់ស្ពឺ ។ 

រថយន្ដ ១គ្រឿង​ ម៉ាក​ តូ​យ៉ូតា​ prius ពណ៌ក្រហម ផ្លាក​លេខភ្នំពេញ 2BA-2806 អ្នកបើកបរឈ្មោះ TSANG HINGCHUNG (សាំង ហ៊ីងឈុង) ភេទប្រុស អាយុ ៥៥​ឆ្នាំ ជាជនជាតិចិន ស្នាក់នៅភូមិឃ្មួញ សង្កាត់សែនសុខ ខ​ណ្ឌសែនសុខ រាជធានីភ្នំពេញ បើកបរពីទិសខាងកើតទៅ​ទិសខាងលិច មកដល់ចំ​ណុចខាងលើបានបុកប៉ះរថយន្តផ្នែកពីក្រោយម៉ាក​ Hyundai ពណ៌ខៀវ ផ្លាកលេខ ឃ437​0​-ភត2 (មានដឹកបន្ទះក្ដារ) អ្នកបើកបរឈ្មោះ ឌិន ប៊ុនថុន ភេ​ទប្រុស អាយុ៣៨ឆ្នាំនៅភូមិដើមស្លែង សង្កាត់ច្បារអំ​ពៅ ខណ្ឌច្បារមនអំពៅ រាជធានីភ្នំពេញ អ្នករួមដំណើ​រជា​មួយ១នាក់ឈ្មោះ សុខ កុសល់ ភេទប្រុស អាយុ ៣៩ឆ្នាំនៅភូមិស្តៅស្រលែង ឃុំដីឥដ្ឋ ស្រុកកៀន​ស្វា​យ ខេត្តកណ្តាល ដែលកំពុងបើកបរពីទិសខាងកើត​ទៅលិច បណ្ដាលឱ្យគ្រោះ​ថ្នាក់​ក្រឡាប់​ ។ 


បន្ទា​ប់មកមានរថយន្ដ​១គ្រឿង​ ម៉ាក​Maserd​a​s​ពណ៌ស ផ្លាកលេខភ្នំពេញ 2BP- 786​9​ អ្នកបើកបរឈ្មោះ LI W​EN BI​N​G (លី វ៉េនពីង) ភេទប្រុស​ អា យុ​៣២​ឆ្នាំ ស្នាក់​នៅភូមិ២ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួ​លគក រាជធានីភ្នំពេ​ញ បើកបរពីទិសខាងកើតទៅលិ​ច កំពុងតែ​បេីកបរក្នុងល្បឿន​ រួចបានកិននិងប៉ះជាមួ​យបន្ទះក​្តា​ដែលធ្លាក់លើផ្លូវ បណ្ដាលឱ្យគ្រោះថ្នាក់ និងខូចខាត​រថយន្ត​ ។ 


យោងតាម​ការបញ្ជាក់​ពីលោក​វរ​សេ​នីយ៍​ឯក​ ឃុត​ សុផ​ល​ អធិការ​ន​គ​របាល​ស្រុក​សំរោង​ទង​ ថាហេតុកា​រណ៍ខាងលេី​ បានបណ្ដាលឲ្យមានការរងរបួសនិងស្លាប់មនុស្ស​០​១​នាក់​ (ឌិន ប៊ុនថុន) និងរបួសធ្ងន់ម​នុ​ស្ស ១នាក់ប្រុស (សុខ កុស​ល់) របួសស្រាលមនុស្ស ២នាក់ប្រុស (ជនជាតិចិន) រីឯ​រថយន្ដ ៣គ្រឿង ខូច​ខាតធ្ងន់២គ្រឿង (តូយ៉ូតា​ prius -​ Hyundai ស្ទេីទាំងស្រុង​ ) Maserdas។ 


ចំពោះវត្ថុតាងទាំងរថយន្ដ​ ទាំង​ ៣គ្រឿង សមត្ថកិច្ច​នគរបាល​បានយករក្សាទុកនៅស្នាក់ការបញ្ជរកំព​ង់ស្ពឺខាងកើត K26 រង់ចាំ​នីតិវិធី​ ដំណោះស្រាយ​​បន្ដ៕






Post a Comment

Previous Post Next Post

Kdaily-news ads