Top News

កម្លាំងនគបាលខណ្ឌដង្កោបង្ហាញមុខជនសង្ស័យក្រុមD4(ក្រុមឆ្កែបួន)ចំនួន៧នាក់ដែលបង្រ្កាបបានជាបន្តបន្ទាប់ ក្រោយពីក្រុមជនសង្ស័យធ្វើសកម្មភាពកាប់កាប់ប្លន់យកផ្លាកលេខម៉ូតូ, គប់នឹងដុំថ្ម និងធ្វើឱ្យខូចខាតកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤..

 


ភ្នំពេញ៖ កម្លាំងនគបាលខណ្ឌដង្កោបង្ហាញមុខជនសង្ស័យក្រុមD4(ក្រុមឆ្កែបួន)ចំនួន៧នាក់ដែលបង្រ្កាបបានជាបន្តបន្ទាប់ ក្រោយពីក្រុមជនសង្ស័យធ្វើសកម្មភាពកាប់កាប់ប្លន់យកផ្លាកលេខម៉ូតូ, គប់នឹងដុំថ្ម និងធ្វើឱ្យខូចខាតកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង២៣និង០០នាទី ត្រង់ចំណុចផ្ទះជួល បុរីHP ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ រួចបញ្ជូនខ្លួនទៅតុលាការចាត់ការបន្តតាមនិតិវិធីច្បាប់ នៅព្រឹកថ្ងៃទី១៧ខែធ្នូរឆ្នាំ២០២៤។


 ជនរងគ្រោះចំនួន០២នាក់ ទី០១ឈ្មោះ វ៉ុន សិវ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកអ៊ីវ៉ាន់អនឡាញ ស្នាក់បន្ទប់ជួលលេខ៤០៥ បុរីHP ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទី០២ឈ្មោះ សុខ ស្រីណេត ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់អនឡាញ ស្នាក់នៅបន្ទប់ជួលលេខ៣០២ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។


 ឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ នៅវេលាម៉ោង១៣និង០០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ចំណុចផ្ទះជួល ស្ថិតនៅភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានអោយដឹងថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង២៣និង០០នាទី ជនសង្ស័យឈ្មោះ មុត រតនា ភេទប្រុស អាយុ១៨ឆ្នាំ និងបក្ខពួកម្នាក់ទៀតឈ្មោះ រិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ កំពុងតែអង្គុយលេងនៅមុខផ្ទះជួល ក្នុងបុរីHP ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែឃើញជនសង្ស័យមួយក្រុមមានគ្នាប្រហែល២៦នាក់ ជិះម៉ូតូប្រហែល១១គ្រឿង ចូលក្នុងបុរីHP កាត់មុខផ្ទះជួលកន្លែងជនសង្ស័យឈ្មោះ មុត រតនា និងឈ្មោះ រិទ្ធ អង្គុយ ឃើញដូចនេះជនសង្ស័យឈ្មោះ មុត រតនា និងឈ្មោះ រិទ្ធ បានយកដុំថ្មគប់ទៅលើក្រុមជនសង្ស័យទាំង២៦នាក់ខាងលើ បណ្តាលឱ្យត្រូវម៉ូតូ ។ ពេលនោះក្រុមជនសង្ស័យទាំង២៦នាក់ខាងលើ ខឹងក៏បាននាំគ្នាបត់ម៉ូតូត្រឡប់ក្រោយសំដៅទៅរកជនសង្ស័យឈ្មោះ មុត រតនា និងឈ្មោះ រិទ្ធ ឃើញដូចនេះជនសង្ស័យឈ្មោះ មុត រតនា និងឈ្មោះ រិទ្ធ បានរត់ឡើងទៅលើបន្ទប់របស់ពួកគេបាត់ ។ ពេលនោះក្រុមជនសង្ស័យទាំង២៦នាក់ បានស្រែកឡូឡានៅខាងមុខផ្ទះជួល ហៅជនសង្ស័យឈ្មោះ មុត រតនា និងឈ្មោះ រិទ្ធ ឱ្យចុះ តែជនសង្ស័យឈ្មោះ មុត រតនា និងឈ្មោះ រិទ្ធ មិនព្រមចុះ ស្រាប់តែជនសង្ស័យទាំង២៦នាក់ខាងលើ បានធ្វើសកម្មភាពប្រើកាំបិតប៉័ងតោ កាប់ទៅលើម៉ូតូម៉ាកស្កូបពី ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ1KJ-5417 ចំនួន០១គ្រឿង របស់ជនរងគ្រោះឈ្មោះ សុខ ស្រីណេត ភេទស្រី អាយុ២២ឆ្នាំ និងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ចាម 1Q-7527 របស់ជនរងគ្រោះឈ្មោះ វ៉ុន សិវ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ដែលទុកនៅកន្លែងដាក់ម៉ូតូក្នុងផ្ទះជួលដែលជនរងគ្រោះស្នាក់នៅ បណ្តាលឱ្យ ម៉ូតូរបស់ជនរងគ្រោះទាំងពីរគ្រឿងខូចខាងស្ទើរទាំងស្រុង ហើយជនសង្ស័យថែមទាំងបានកាប់យកផ្លាកលេខម៉ូតូទាំងពីរគ្រឿង របស់ជនរងគ្រោះនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ ហើយជនរងគ្រោះទាំងពីរនាក់បានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគន៍ ។ លុះដល់វេលាម៉ោង១៣និង០០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យដែលជាអ្នកធ្វើសកម្មភាពខាងលើជាបន្តបន្ទាប់បានចំនួន០៧នាក់ ទី០១ឈ្មោះ ១/ឈ្មោះ យ៉ុម តុលា ហៅ តឿ  ២/ឈ្មោះ វណ្ណា សំណាង  ៣/ឈ្មោះ ថៃ សីហា  ៤/ឈ្មោះ អាត ជីងហ៊ត  ៥/ឈ្មោះ វ៉ុន តូណុន ៦/ឈ្មោះ ឈុន សុខគ្រី ៧/ឈ្មោះ មុត រតនា  រួមនិងវត្ថុតាង ១/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1HZ-8990 ចំនួន០១គ្រឿង, ២/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1I-1947 ចំនួន០១គ្រឿង, ៣/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1GN-5181 ចំនួន០១គ្រឿង, ៤/កន្ទុយម៉ូតូជាប់ផ្លាកលេខម៉ូតូ ភ្នំពេញ1KU-6804 ចំនួន០១ ,៥/កាំបិតប៉័ងតោដងឈើប្រវែង៣៤សង់ទីម៉ែត្រចំនួន០១ ត្រង់ចំណុចផ្ទះជួល ស្ថិតនៅភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ យកកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់តែម្តង ចំណែកបក្ខពួកចំនួន២១នាក់ទៀត បានគេចខ្លួនបាត់ ។







Post a Comment

Previous Post Next Post

Kdaily-news ads