ខេត្តតាកែវ៖ ជនសង្ស័យករណីបង្កហឹង្សាដោយចេតនា៤នាក់ត្រូវសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងដូនកែវ ចាប់ឃាត់ខ្លួន ក្រោយធ្វេីសកម្មភាពវាយតបលេីជនរងគ្រោះ៣នាក់កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង៣និង៣០នាទី នៅចំណុចភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
តាមរបាយករណ៍ប៉ូលីសក្រុងដូនកែវបង្ហាញថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ៖ ១ ឈ្មោះ ពក ភិនិន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិពុទ្ធិសាំ ឃុំស្រង៉ែ ស្រុកទ្រាំង។ ២ឈ្មោះ ផុន រិទ្ធីសំណាង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិព្រៃឈេីទាល ឃុំស្រង៉ែ ស្រុកទ្រាំង។ ៣ឈ្មោះ វន សុភាវង់ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិព្រៃរុន ឃុំស្រង៉ែ ស្រុកទ្រាំង។ ទី៤ឈ្មោះ ស្រី ចាន់រិទ្ធ ភេទប្រុស អាយុ២០ ទីលំនៅបណ្តោះអាសន្នភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ។ របាយណ៍ដដែលបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់មានខ្លះកាន់ជំពាមកៅស៊ូ ខ្លះកាន់ខ្សែក្រវាត់ បានធ្វេីសកម្មភាពវាយតប់លេីជនរងគ្រោះ៣នាក់បណ្តាលឱ្យរងរបួស។ បន្ទាប់ពីកេីតហេតុម៉ោង៥ទៀបភ្លឺ ថ្ងៃទី២៩ធ្នូ ជនរងគ្រោះឈ្មោះ ប៉ិច សុវណ្ណវីផាត់ បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងដូនកែវ។ ក្រោយទទួលពាក្យបណ្តឹងនិងមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត ដោយសម្របសម្រួលនីតិវិធីពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវផងនោះ ទេីបឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់យកមកសួរនាំ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលេីត្រូវបានឃាត់ខ្លួនសួរនាំនៅអធិការដ្ឋាននគរបាលក្រុងដូនកែវ និងបន្តបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវចាត់ការបន្តតាមនីតិវិធី៕
Post a Comment