កណ្តាល៖ ជនសង្ស័យម្នាក់ ដែលតែងតែធ្វើទុក្ខបុកម្នេញ ជ្រក់ជ្រិញជេប្រទេចផ្តាសា និងប្រើប្រាស់គ្រឿងញៀនថែមទាំងបានគម្រាមថានឹងសម្លាប់អ្នកភូមិដោយផ្លែ
កណ្តៀវ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ ដែលហេតុការខាងលើបានកើតឡើងកាលពីវេលាម៉ោង១៨និង០៥នាទីថ្ងៃទី១៧ខែធ្នូឆ្នាំ២០២៤ នៅចំណុចភូមិព្រែកគ្រួស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល និងត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅវេលាម៉ោង១៥និង៣០នាទីថ្ងៃទី២០ខែធ្នូឆ្នាំ២០២៤ តាមបណ្តឹងរបស់ប្រជាពលរដ្ឋជាជនរងគ្រោះ ។
លោកវរសេនីយ៏ឯក រស់ ចាន់ថា អធិការនគរបាលស្រុកស្អាងបានអោយដឹងថា÷ជនរងគ្រោះមាន
ឈ្មោះ តាន់ ជ្រា ភេទប្រុស អាយុ ៣៧ ឆ្នាំជនជាតិខ្មែរមុខរបរលក់ដូរ ។ចំនែកជនសង្ស័យមាន
ឈ្មោះ រិន ចាន់រុន ភេទប្រុសអាយុ ៣៥ឆ្នាំជនជាតិខ្មែរ (វិជ្ជមានសារធាតុញៀន) ទាំងជនរងគ្រោះនិងជនសង្ស័យ រស់នៅក្នុង ភូមិព្រែកគ្រួស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ វត្ថុតាងចាប់យក : កណ្ដៀវដងឈើចំនួន ០១ប្រវែង ៣៧ស.ម ។
លោកអធិការបន្តទៀតថា÷
កន្លងមកជនសង្ស័យបានប្រើប្រាស់គ្រឿងញៀន រួចតែងតែយកកណ្ដៀវកាន់ដើរគំរាមកំហែងអ្នកភូមិ និង អ្នកជិតខាងជានិច្ច ដោយប្រើពាក្យ ថា ÷ អញនឹងម្លាប់ចោលទាំងអស់ !! ។
នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោងកើតហេតុ ជនសង្ស័យ
បានដេីរទៅរករឿងជេរបញ្ចោរនិងយកកណ្ដៀវកាន់គំរាមកំហែងទៅលើជនរងគ្រោះ ឈ្មោះតាន់ ជ្រា និងក្រុមគ្រួសារ និងបានវាយទៅលើជនរងគ្រោះឈ្មោះ តាន់ ជ្រា ចំនួនពីរដៃចំមុខ ព្រមទាំងនិយាយថា ÷ បើខ្លាំងជាមួយអញ អញនិងសម្លាប់ចោលទាំងអស់ !! លុះនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២៤ វេលាម៉ោង១៥និង៣០នាទី ជនសង្ស័យនៅតែគំរាមកំហែងទៅលើក្រុមគ្រួសារជនរងគ្រោះទៀត ។ ក្រោយទ្រាំនិងទង្វើជនសង្ស័យមិនបាន
ជនរងគ្រោះក៏ បានទូរសព្ទប្ដឹងកម្លាំងប៉ុស្តិ៍នគរបាល ព្រែកអំបិលជួយអន្តរាគម៍ ដោយសមត្ថកិច្ចបានមកជួបផ្ទាល់ជាមួយជនរងគ្រោះ និងបានសាកសួរមតិប្រជាពលរដ្ធយ៉ាងច្រើនកុះករ គឺប្រជាពលរដ្ធពឹតជាបានគាំទ្រអោយសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ នាំយកទៅអនុវត្តតាមនិតិវិធីច្បាប់ សមត្ថកិច្ចក៏បាននាំខ្លួនជនសង្ស័យរួមទាំងវត្ថុតាង យកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ÷ ខ្លួន ពិតជាបានវាយ នឹងបានយកកណ្ដៀវកាន់ក្នុងដៃគំរាមកំហែងថានឹងសម្លាប់ជនរងគ្រោះប្រាកដមែន។
បច្ចប្បុន្នជនសង្ស័យរួមទាំងវត្ថុតាង បានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
(ដោយ៖ ជួប សីលា)
Post a Comment