Top News

សមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងមនុស្សឃាតដោយចេតនា ប្រើកាំភ្លើងច្នៃបាញ់សម្លាប់អ្នកសារព័ត៌មានម្នាក់




ខេត្តសៀមរាប ៖ អាជ្ញាធរ ខេត្ត សៀមរាប ឃាត់ ខ្លួន ជនសង្ស័យ ជា ខ្មាន់ កាំភ្លើង បាញ់ អ្នក សារព័ត៌មាន លោក ឈឿង ឈឹង ឱ្យ របួស ធ្ងន់។

នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលខេត្តសៀមរាប ចេញសេចក្តីប្រកាសព័ត៌មាន អំពីករណីប៉ុនប៉ងមនុស្សឃាតពីជនមិនស្គាល់អត្តសញ្ញាណ បានលបលួចបាញ់មួយគ្រាប់ ដោយប្រើប្រាស់អាវុធកែច្នៃទៅលើឈ្មោះ ឈឿង ឈឹង ភេទប្រុស អាយុ ៦៣ឆ្នាំ មុខរបរ ជាអ្នកយកព័ត៌មាន ធ្វើការ ឱ្យ គេហទំព័រ កម្ពុជា អភិវឌ្ឍន៍ រស់នៅ ភូមិ សាលា ឃុំ គោកធ្លកលើ ស្រុក ជីក្រែង ខេត្ត សៀមរាប កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៨៖០០នាទីយប់ នៅក្នុងភូមិសាស្រ្ត ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។
នគរបាលខេត្តសៀមរាបចាប់ខ្លួនជនសង្ស័យដែលប៉ុនប៉ងសម្លាប់អ្នកសារព័ត៌មាន។



អ្នក កាសែត ជើង ចាស់ នៅ ខេត្ត សៀមរាប លោក ឈឿង ឈឹង ធ្វើការ ឱ្យ គេហទំព័រ កម្ពុជា អភិវឌ្ឍន៍ ត្រូវ ជន មិន ស្គាល់ មុខ ប្រើ កាំភ្លើង ច្នៃ លប បាញ់ ប្រហារ ឱ្យ របួស ធ្ងន់ ក្នុង ពេល លោក កំពុង ចុះ យក ព័ត៌មាន ពី ការ កាប់ ទន្ទ្រាន ព្រៃឈើ ឋិត ក្នុង ដែន ជម្រក សត្វ បឹង ពែរ ក្នុងស្រុក ជីក្រែង កាលពី ល្ងាច ថ្ងៃ ទី៤ ខែ ធ្នូ។ អ្នកកាសែត វ័យ ៦៣ឆ្នាំ រូប នេះ ត្រូវ គ្រាប់ កាំភ្លើង ច្នៃ ធ្លាយ ពោះ ខាង ឆ្វេង របួស ធ្ងន់ និង កំពុង សម្រាក ព្យាបាល នៅ មន្ទីរពេទ្យ បង្អែក ខេត្ត សៀមរាប។
ប្រពន្ធលោក ឈឿង ឈឹង សង្ស័យ ថា ជន សង្ស័យ អាច ជា ជនល្មើស កាប់ ទន្ទ្រាន ព្រៃ ខុសច្បាប់ ហើយ ករណី នេះ អាច ជា រឿង គំនុំ ព្រោះ ជនល្មើស កាប់ ទន្ទ្រាន ព្រៃឈើ មិន សប្បាយ ចិត្ត នឹង ការងារ របស់ ប្ដី លោក ស្រី នោះ ឡើយ។
មន្ត្រី សង្គម ស៊ីវិល ចាត់ ទុក សកម្មភាព នេះ ជា ការ គំរាម កំហែង លើ អ្នក សារព័ត៌មាន ដែល ក្លាហាន បក អាក្រាត ពី បទល្មើស ព្រៃឈើ។


ជនសង្ស័យឈ្មោះ ស៊ី លឿយ ភេទប្រុស អាយុ 40 ឆ្នាំ ទីលំនៅ ភូមិសាលា ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្ត សៀមរាប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្តសៀមរាបចាប់ខ្លួន ករណី ប៉ុនប៉ងឃាតកម្ម ដោយប្រើប្រាស់អាវុធកែច្នៃ បាញ់ទៅលើអ្នកសារព័ត៌មាន នៅថ្ងៃ ៥ ធ្នូ ២០២៤ ។

រដ្ឋបាលខេត្ត សូមបញ្ជាក់ជូនថា ពាក់ព័ន្ធនឹងករណីខាងលើនេះអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជា កងកម្លាំនគរបាល នៃ អធិការដ្ឋាននគរបាល ស្រុកជីក្រែង បានធ្វើការស្រាវជ្រាវរហូតឈានដល់កំណត់មុខសញ្ញា និងធ្វើការ ឃាត់ខ្លួនជនសង្ស័យមកធ្វើការសាកសួរព័ត៌មានបន្ថែម អំពីករណីប៉ុនប៉ងឃាតមនុស្សឃាតដោយចេតនា និងទទួលបានចម្លើយសារភាពពីជនសង្ស័យ គឺដោយសារទំនាស់បុគ្គល។

ដ្ឋបាលខេត្ត សូមបញ្ជាក់ជូនថា ពាក់ព័ន្ធនឹងករណីខាងលើនេះអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជា កងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកជីក្រែង បានធ្វើការស្រាវជ្រាវរហូតឈានដល់កំណត់ មុខសញ្ញា និងធ្វើការឃាត់ខ្លួនជនសង្ស័យមកធ្វើការសាកសួរព័ត៌មានបន្ថែម អំពីករណីប៉ុនប៉ងមនុស្សឃាត ដោយចេតនា និងទទួលបានចម្លើយសារភាពពីជនសង្ស័យ គឺដោយសារទំនាស់បុគ្គល។ ក្រោយពីការផ្តល់ ចម្លើយរួចមក ជនសង្ស័យត្រូវបានស្នងការដ្ឋាននគរបាលខេត្ត រៀបចំអនុវត្តនីតិវិធីកសាងសំណុំរឿងបញ្ជូន ទៅតុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តសៀមរាប សូមជូនដំណឹងដល់អ្នកសារព័ត៌មានក៏ដូចជាសាធារណជន ឱ្យបានជ្រាបថា បន្ទាប់ពីកើតហេតុជនរងគ្រោះត្រូវបានដឹកមកដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បី ធ្វើការសង្គ្រោះបន្ទាន់។ បច្ចុប្បន្ននេះ អ្នកជំងឺកំពុងទទួលការព្យាបាល និងការយកចិត្តទុកដាក់ពីសំណាក់ ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាបផងដែរ៕





Post a Comment

Previous Post Next Post

Kdaily-news ads