Top News

សមត្ថកិច្ចខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យម្នាក់ជាមន្ដ្រីឥណទាន ករណីវាយសម្លាប់នារីគម្នាក់ នៅស្រុកស្វាយទាប..



 

ស្វាយរៀង៖ បុរស ម្នាក់មានមុខរបរជាមន្រ្តីឥណទាន ត្រូវបានសមត្ថកិច្ចខេត្តស្វាយរៀងស្រាវជ្រាវ និងធ្វើការឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពវាយនារីជាមនុស្សគម្នាក់ស្លាប់ទម្លាក់ចូលប្រឡាយទឹកបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ចចុះមកធ្វើការពិនិត្យ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថាករណីខាងលើកើតឡើងកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០៨និង៣០នាទី បន្ទាប់ពីប៉ុស្តិ៍នគរបាលរដ្ឋបាលសំបួរបានទទួលព័ត៌មានពីឈ្មោះ ពិន ណាក់ ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរមេភូមិ បានរាយការណ៍មកថា មានករណីមនុស្សដេកស្លាប់ក្នុងទឹកប្រឡាយ ស្ថិតក្នុងភូមិព្រៃទទឹង ស្រុកស្វាយទាប ខេត្តស្វាយរៀង រួចមកលោកអធិការនគរបាលស្រុក បានបញ្ជាឲ្យកម្លាំងជំនាញស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ ចុះហ៊ុមព័ទ្ធកន្លែងកើតហេតុដើម្បីរង់ចាំសមត្ថកិច្ចជំនាញខេត្តនិងគ្រូពេទ្យធ្វើកោសល្យវិច័យ លុះមកដល់ម៉ោង១០និង៣០នាទី ដោយមានការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានចាត់តាំងកម្លាំងជំនាញការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងលោកវេជ្ជបណ្ឌិត សឿ សុទិតកក្កដា គ្រួពេទ្យកោសល្យ វិច័យ នៃមន្ទីរពេទ្យបង្អែកស្វាយទាប ដោយមានការសម្របសម្រួលនីតិវិធីពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះទៅពិនិត្យ និងស្រាវជ្រាវដល់កន្លែងកើតហេតុ។    

ប្រភពបានបន្តទៀតថា រហូតមកដល់ថ្ងៃទី២៥ ធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១៧និង ៥០នាទី សមត្ថកិច្ចបានធ្វើការស្រាវជ្រាវកំណត់បានអត្តសញ្ញាណជនសង្ស័យម្នាក់មានឈ្មោះ ប្រាក់ សារ៉េត ហៅភុក ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមន្រ្តីឥណទាន មានទីលំនៅភូមិត្រពាំងអំពិល ឃុំសំបួរ ស្រុកស្វាយទាប ក្រោយមកកម្លាំងជំនាញស្រុកស្វាយទាប សហការជាមួយកម្លាំងជំនាញស្រុករមាសហែក បានឈានទៅឃាត់មុខសញ្ញាជនសង្ស័យឈ្មោះ ប្រាក់ សារ៉េត ហៅភុក មកសួរនាំនៅការិយាល័យនគរបាលព្រហ្មទណ្ឌខេត្ត ស្វាយរៀង។

ប្របានឲ្យដឹងទៀតថានៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ប្រាក់ សារ៉េត ហៅភុក បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពវាយសម្លាប់ជនរងគ្រោះឈ្មោះ ឡុង រតនា ភេទស្រី អាយុ២៨ឆ្នាំ(មនុស្សគ) មានទីលំភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង យកទ្រព្យសម្បត្តិ (រួមមាន ចិញ្ចៀន១វង់, កងដៃមួយឈុត, ខ្សែក និងទូរស័ព្ទ០១គ្រឿង) ពិតប្រាកដមែន។ 

ក្រោយពីឆ្លើយសារភាពរួចលោកអធិការនគរបាលស្រុក បានសុំការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងឯកឧត្តមព្រះរាជអាជ្ញា ដើម្បីធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើបញ្ជូនទៅការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធីច្បាប់៕ 









Post a Comment

Previous Post Next Post

Kdaily-news ads