Top News

ឃា.ត់ខ្លួនជនក្រុមឡានតាក់ស៊ី១ក្រុម សរុប០៨នាក់ពាក់ព័ន្ធករណីអំពើលួ.ចមានស្ថា.នទ.ម្ងន់ទោ.ស (ដោយប្រើកាំ.បិ.តចុ.ងស្រួ.ច និងឧបករណ៍ឆ.ក់ វា.យយកទ្រព្យសម្បត្តិ ពីភ្ញៀវ២នាក់ ជាជនជាតិបរទេស និងខ្មែរ).



ខេត្តព្រះសីហនុ-កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោយពីទទួលពាក្យបណ្តឹងពីឈ្មោះ អៀម ពិសី និងឈ្មោះ MOHAMMA ABU TAHER រួចកម្លាំងជំនាញផែនការងារនគបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូត ធ្វើការឃា.ត់ខ្លួនជនសង្ស័.យបានចំនួន០២នាក់ និងបក្ខពួកមួយចំនួនបានរត់គេចខ្លួន ។ ដោយមានការបញ្ជាដឹកនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា កម្លាំងជំនាញការិយាល័យព្រ.ហ្មទ.ណ្ឌកម្រិ.តធ្ង.ន់ អធិការដ្ឋាននគរបាលស្រុកព្រៃនប់ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង និងខេត្តស្វាយរៀង បើកការស្រាវជ្រាវស៊ើបអង្កេត ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តព្រះសីហនុ បានពន្លាតដែនសមត្ថកិច្ច ដល់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង និងខេត្តស្វាយរៀង រហូតដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ 


សមត្ថកិច្ចបានធ្វើការឃា.ត់ខ្លួនជនសង្ស័.យជាបន្តបន្ទាប់បានចំនួន០៦នាក់ និងដកហូ.តវ.ត្ថុតា.ងមានដូចជា កាំ.បិ.តស្នៀ.តចំនួន៣ ដំ.ប.ងគ្រលាស់ចំនួន ២ និងដំ.ប.ងឆ.ក់ចំនួន១ ពីបទប្រើហិ.ង្សាដោយចេ.តនាមានស្ថានទម្ងន់ ធ្វើសកម្មភាពកំហែងយកប្រាក់ចំនួន៧៥០$(ប្រាំពីររយហាសិបដុល្លារអាមេរិក) ទូរស័ព្ទចំនួន២គ្រឿង និងកាតប្រើប្រាស់មួយចំនួន កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង០០និង០០នាទី ចំណុចក្បែរទីតាំងអគារពងមាន់(K99) ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ចំពោះករណីនេះកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ តាមនីតិវិធី ៕






Post a Comment

Previous Post Next Post

Kdaily-news ads