Top News

អធិការនគរបាលស្រុកជលគិរី ទើបឡើងកាន់តំណែងថ្មី ធ្វើ...អត្ត,,,,ឃាត ច...ង..... ក ....ស....ម្លា,,,,ប់....ខ្លួន



ខេត្តកំពង់ឆ្នាំង ៖ អាចប្រហែលជាមាន វិបត្តិគ្រួសារ លោកអធិការនគរបាល ស្រុកជល់គីរី ដែលទើបតែឡើង កាន់តំណែង ថ្មីៗ បានសម្រេចចិត្ត ធ្វើអត្តឃាត ចង ក សម្លាប់ខ្លួន។ ហេតុការណ៍ នេះបង្កអោយមានការភ្ញាក់ផ្អើលឡើង នៅម៉ោង៨ព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចភ្នំដង ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិព្រៃគ្រីជើង ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។


ប្រភពនៅទីនោះបានអោយដឹងថា ៖ លោកអធិការនគរបាលស្រុកជលគិរី ដែលបានសម្រេចចិត្តធ្វើអត្តឃាតនោះ មានឈ្មោះ ណែម សេត អាយុ៥៤ឆ្នាំមានទីលំនៅក្នុងភូមិឃុំកើតហេតុ។


បើតាមការរៀបរាប់ ពីសាច់ញាតិ បានអោយដឹងថា លោក ណែម សេត មិនដែលមានបញ្ហាអ្វីនោះទេ ហើយក៏គ្មានជំងឺប្រចាំកាយអ្វីដែរ  គឺអាចប្រហែលជាមាន វិបត្តិអ្វីមួយហើយ ដែលលោកមិនដែលប្រាប់ដល់ក្រុមគ្រួសារនោះទេ។ 


ក្រោយពីពិនិត្យសព រួចហើយ សមត្ថកិច្ច ប្រគល់សព អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕






Post a Comment

Previous Post Next Post

Kdaily-news ads