ភ្នំពេញ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤បានធ្វើការបង្ហាញមុខជនសង្ស័យ ២២នាក់ពាក់ព័ន្ធបទល្មើសផ្សេងៗគ្នា ។
នគរបាលប្រាប់ឲ្យដឹងថា ដោយមានដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ សហការជាមួយអធិការដ្ឋានទាំង ១៤ តែងតែចុះល្បាត ពួនស្ទាក់គ្រប់ពេលវេលា ក្នុងការទប់ស្កាត់បង្ក្រាបរាល់បទល្មើសផ្សេងៗ ដើម្បីរក្សាបាននូវគោលការណ៍ភូមិ សង្កាត់ មានសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ។
នគរបាលបន្តថា រយៈពេលប៉ុន្មានថ្ងៃនេះ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ ដោយសហការជាមួយអធិការដ្ឋាននគរបាលចំនួន៥ខណ្ឌ ខណ្ឌមានជ័យ ខណ្ឌចំការមន ខណ្ឌ៧មករា ខណ្ឌដូនពេញ និងខណ្ឌកំបូល បានធ្វើការបង្ក្រាបក្រុមជនសង្ស័យ ២២នាក់ ពាក់ព័ន្ធបទល្មើសផ្សេងៗគ្នា មានដូចជា លួច ឆក់ ប្លន់ គាស់ផ្ទះលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋជាដើម ។
នគរបាលព្រហ្មទណ្ឌការិយាល័យកំរិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ បញ្ជាក់ថា
Post a Comment